ព័ត៌មាន

ឯកឧត្តម សៅ ​សា​រឿន​ គោរព​វិញ្ញាណ​ក្ខ័ន្ធ​ ឯកឧត្តម ឃុន អ៊ី​ណា​រិន្ទ​ ១០.០៦.១៩
នាយកដ្ឋានព័ត៌មាន(៣)
65
1061 ឯកឧត្តម សៅ ​សា​រឿន​ គោរព​វិញ្ញាណ​ក្ខ័ន្ធ​ ឯកឧត្តម ឃុន អ៊ី​ណា​រិន្ទ​ ១០.០៦.១៩

​     ស្រប​ពេល​នោះ​ដែល​ គណៈ​​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ដឹក​​នាំ​​ដោយ​ ឯកឧត្តម​​ ឧត្តម​​សេនីយ៍ឯក​ សៅ សារឿន ក៏បាន​អញ្ជើញ​ ដាក់​កម្រង​ផ្កា ​គោ​រព​​វិញ្ញាណ​ក្ខ័ន្ធ សព​ឯកឧត្តម ​​ឧត្តម​សេនីយ៍​ទោ ឃុន អ៊ីណារិន្ទ ជា​អតីតៈ នាយក​រង​ នាយក​ដ្ឋាន​ផ្គត់ផ្គង់ និង ​​បាន​នាំយកនូវ​​ ​ថវិកា​គោល​​នយោបាយ​របស់​ក្រ​សួង​​ការ​ពារ​​ជាតិ​​ ចំនួន​ ជាង ៣១ លាន រៀល ដើម្បីប្រគល់​​ជូន​​លោក​ជំទាវ​ ត្រូវជាភរិយា គ្រួសារសព ​ដើម្បី​រៀបចំ​ពិធី​បុណ្យ​ទៅ​តាម​ប្រពៃ​ណី​​ព្រះពុទ្ធ​សាសនា​ខ្មែរយើង​ ​​និង​បែប​ពិធីកា​រ​​កងទ័ព​ឲ្យ​បាន​សមរម្យ។ ឯកឧត្តម​​ ឧត្តម​​សេនីយ៍ឯក​ សៅ សារឿន ​​បាន​នាំយកនូវ​​ ​ថវិកា​គោល​​នយោបាយ​របស់​ក្រ​សួង​​ការ​ពារ​​ជាតិ​​ ចំនួន​ ជាង ៣១ លាន រៀល ដើម្បីប្រគល់​​ជូន​​លោក​ជំទាវ​ ត្រូវជាភរិយា គ្រួសារសព

    សូមបញ្ជាក់​ថា​៖​សព ឯកឧត្តម ​​ឧត្តម​​​សេនីយ៍​ទោ ឃុន អ៊ីណារិន្ទ ជាអតីតៈ ​នាយករង នាយកដ្ឋានផ្គត់ផ្គង់ បាន​ទទួល​មរណ​ភាព​វេលាម៉ោង ២៣ : ២៤ នាទី យប់ថ្ងៃ សៅរ៍ ​ទី ៨ ខែ មិថុនា ឆ្នាំ ២០១៩ ​ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយ​​សាររោគាពាធ ។​ ក្នុងនាមសម្តេចពិជ័យសេនា, ឯកឧត្តម សៅ សារឿន បានលើកឡើង​ពី​ការ​យក​ចិត្តទុក្ខដាក់ខ្ពស់​ពី​ថ្នាក់ដឹក​​នាំ ក្រសួង​​ការ​ពារជាតិ ​ពិសេស​ពី​​សម្តេចតេជោ​ និង​សម្តេចកិតិព្រឹទ្ធ​បណ្ឌិត ​ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វេតែង​​គិត​​គូរ​ ​​និង​​យកចិ​ត្តទុកដាក់​បំផុត ​ចំពោះ​សុខ​ទុក្ខ​​របស់​នាយ​ទាហាន នាយទា​ហានរង​ និង​ពល​ទា​ហាន​​​ទាំង​អស់​ក្នុង​កង​​​យោធ​ពលខេមរភូមិន្ទ ​ទោះ​ស្ថិត​​ក្នុងការគ្រប់គ្រងឬចូល​និវត្តន៍​​​​​ ហើយក៏​ដោយ​ ​ក៏ប្រមុខរាជ​រដ្ឋាន​ភិបាល ​តាមបី​បាច់​​ ថែ​រក្សា​ជា​និច្ច ដើម្បីជា​ការ​លើក​ទឹកចិត្ត ដល់​ញាតិមិត្ត​នៃ​ក្រុម​គ្រួសារ​សព ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ