ព័ត៌មាន

ឯកឧត្តម ​អ៊ុំ ​បុត្រ​ គោរព​វិញ្ញាណក្ខ័ន្ធ​សពឯ​កឧត្តម​ ដុម ​ហាក់ ​១១.០៦.១៩​
នាយកដ្ឋានព័ត៌មាន(៣)
31
1059 ឯកឧត្តម ​អ៊ុំ ​បុត្រ​ គោរព​វិញ្ញាណក្ខ័ន្ធ​សពឯ​កឧត្តម​ ដុម ​ហាក់ ​១១.០៦.១៩​

     ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ លោកជំទាវ ជាភរិយា នៃក្រុម​គ្រួសារសព ឯកឧត្តម នាយឧត្តមសេនីយ៍ ដុម ហាក់ នៅថ្ងៃទី១១ ខែ មិថុនា ​​ប្រតិភូក្រសួង​ការពារជាតិ ​ដឹក​នាំ​ដោយ​ ឯកឧត្តម នាយ​​ឧត្តម​​​សេនីយ៍ ​ អ៊ុំ បុត្រ រដ្ឋលេខា​ធិការ តំណាង​សម្តេច​ពិជ័យ​សេនា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួការពារ​ជាតិ​ បាន​អញ្ជើញ​​ដាក់​កម្រង​ផ្កា​គោ​រ​ព​​វិញ្ញាណ​ក្ខ័ន្ធ​សព​ ឯកឧត្តម នាយឧត្តមសេនីយ៍ ដុម ហាក់ និង ជូនសារចូលរួម​រំលែក​ទុក្ខយ៉ាងក្រៀមក្រម​ជាមួយក្រុម​គ្រួសារសព​ ចំពោះការ​បាត់បង់​នូវ ​ឧត្តមស្វាមី ជាឪពុក ជាជីតា ជាទីគោរព​ស្រឡាញ់ស្មើជីវិត និងជា​នាយ​ទាហាន​ជាន់ខ្ពស់នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ។

   សូម​បញ្ជាក់​ថា​៖ សពឯកឧត្តម​ ដុម ហាក់ បាន​ទទួល​មរណ​ភាព​វេលា​ម៉ោង ១១ : ២៧ នាទី ថ្ងៃ​ សៅរ៍ ទី៨ ខែ មិថុនា ឆ្នាំ ២០១៩ ​ក្នុង​ជន្មាយុ ៧៤ ឆ្នាំ ដោយ​សាររោគាពាធ ។​ សព នេះត្រូវបាន​រៀបចំ​តំ​កល់​​ធ្វើ​បុណ្យ​​ ​ទៅតាម​​ប្រពៃណី ​សាស​នា​ និង​បែប​ពិធីការកងទ័ព​ នៅ​គេហដ្ឋាន ផ្ទះលេខ GA 4 ៦ បុរីអ័រគីដេ ផ្លូវ ២០០៤ ខណ្ឌ សែនសុខ រាជ​ធានីភ្នំពេញ ។ ឯកឧត្តម​ ​​​ឧត្តម​សេ​នីយ៍​​ឯ​ក​ សៅ ​សារឿន ​បាន​​នាំយកថវិកា​គោល​នយោបាយ​របស់​ក្រ​សួង​​ការ​ពារ​ជាតិ​ ​ចំនួន​ជាង​៣៣​លាន​៤៦​ម៉ឺន​រៀល ប្រគល់​ជូន​​លោក​ជំទាវ ជាភរិយា​តំណាងក្រុម គ្រួសារសព

    បន្ទាប់មក ប្រតិភូដឹក​​នាំ​ដោយ ឯកឧត្តម​ ​​​ឧត្តម​សេ​នីយ៍​​ឯ​ក​ សៅ ​សារឿន ​អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ជាប្រធាន​អនុគណកម្មាធិកា​រៀប​ចំបុណ្យ​សព​ថ្នាក់​​ឧត្តមសេនីយ៍ នៃកងយោធពលខេម​រភូមិន្ទ បានអញ្ជើញ​ ដាក់កម្រងផ្កា ​គោ​រព​វិញ្ញាណ​ក្ខ័ន្ធ ព្រម​ទាំង​​បាន​​នាំយកថវិកា​គោល​នយោបាយ​របស់​ក្រ​សួង​​ការ​ពារ​ជាតិ​ ​ចំនួន​ជាង​៣៣​លាន​៤៦​ម៉ឺន​រៀល ប្រគល់​ជូន​​លោក​ជំទាវ ជាភរិយា​តំណាងក្រុម គ្រួសារសព ដើម្បី​រៀបចំពិធី​បុណ្យ​ទៅតាម​​ប្រពៃ​ណី​​ សាសនា និង​បែប​ពិធីការ​​កង​ទ័ព​ឲ្យ​បាន​សមរម្យ​។ ឯកឧត្តម សៅ សារឿន បានបញ្ជាក់​ថា​​៖ ថវិកា​ឧបត្ថម្ភ​​សម្រាប់​ ពិធីបុណ្យ​សព​នា​ពេល​នេះ​ ​​គឺបាន​​ម​កដោយ​​គំនិត​ផ្តួច​ផ្តើម​ដ៏​​ថ្លៃ​ថ្លា​របស់​ ​សម្តេច​​តេជោ ហ៊ុន សែន និង​​ថ្នាក់​ដឹក​នាំ ​ក្រសួង​​ការ​ពារជាតិ អគ្គមេបញ្ជាការ ដែលជានិច្ចកាល​​សម្តេចតេជោ និង​សម្តេចកិតិព្រឹទ្ធបណ្ឌិត ​តែង​តែ​គិត​​គូរខ្ពស់​ ​​និង​យក​ចិត្ត​ទុកដាក់​បំផុត​​ចំពោះ​សុខ​ទុក្ខ​​របស់​នាយទា​ហាន នាយទា​ហានរង​ និងពល​ទា​ហាន​​​​ទាំង​អស់​​​ក្នុង​​កង​​​យោធ​ពលខេមរ​ភូមិន្ទ​​ ព្រមទាំងបងប្អូន​ក្រុមគ្រួ​សារ​អតីត​យុទ្ធជន យុទ្ធនារី ទាំងអស់ទោះស្ថិត​​​ក្នុង​ការ​គ្រប់​គ្រង​ ឬចូល​​និវត្តន៍​ហើយ​ក្តី​​​​​​ ​ ​ ក៏ប្រមុខរាជ​រដ្ឋាន​​ភិបាល​យើង​តាមបី​​​បាច់​​​ថែ​រក្សា​​ជា​និច្ច ​ដើម្បី​ជា​​ការ​​លើក​​ទឹកចិត្ត ដល់​ញាតិមិត្ត​ ​នៃ​ក្រុម​គ្រួសារ​សព។ បន្តមក​​ប្រតិភូតំណាង ព្រឹទ្ធសភា រដ្ឋសភា និងប្រតិភូមកពីបណ្តាក្រសួង​នានា​ របស់​រាជរដ្ឋាភិបាល ប្រតិភូតំណាង​ គណៈកម្មាធិការ​បក្សប្រជាជន​កម្ពុជា តំ​ណាងកាកបាត​ក្រហម​កម្ពុជា ​ព្រមទាំងស្ថាប័ន​នា​នាក្រសួង​ស៊ីវិល ​និង​កងកម្លាំងប្រដាប់​អាវុធ​ជា​ច្រើនរូបទៀត ​បានអញ្ជើញដាក់​កម្រងផ្កាគោរព​វិញ្ញាណក្ខ័ន្ធ​ដោយបាន​សំដែង​​នូវ​​សមានចិត្ត​ចូល​រួម​​រំលែក​ទុក្ខ​ជា​​មួយ ​​គ្រួ​សារ​សព​ ឯក​ឧត្តម ដុម ហាក់ ​យ៉ាង​​ក្រៀម​​ក្រំ​ និង​​សោក​ស្តាយ​​ជា​ទីបំផុត​​ចំពោះ​​ការ​បាត់​​ប​ង់នូវ​ឧត្តមស្វាមី ជាឳពុក ឪពុកក្មេក ជាជីតា និងបងប្អូន​ជា​ទី​ស្រឡាញ់​របស់ខ្លួន​នា​ពេល​នេះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ