ព័ត៌មាន

ឯកឧត្តម​ ប្រាក់​ សុវណ្ណា​ បើក​វគ្គ​ហ្វឹក​ហ្វឺន​រៀប​រយ​ជំនាញ​បញ្ជូន​សារ​កង​ទ័ព​ជើង​គោក​​
នាយកដ្ឋានព័ត៌មាន(៣)
224
1057 ឯកឧត្តម​ ប្រាក់​ សុវណ្ណា​ បើក​វគ្គ​ហ្វឹក​ហ្វឺន​រៀប​រយ​ជំនាញ​បញ្ជូន​សារ​កង​ទ័ព​ជើង​គោក​​

      អនុវត្តន៏​តាម​ផែនការហ្វឹកហ្វឺន បណ្តុះ​បណ្តាល​កង​យោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អគ្គបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋាន បញ្ជូនសារកងទ័ពជើងគោក បានដំណើរការបើកវគ្គរៀបរយជំនាញបញ្ជូនសារ កងទ័ពជើងគោក ប្រចាំឆ្នាំ២០១៩ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក ព្រឹកថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៩ ពិធីនេះ បានរៀបចំធ្វើនៅ បញ្ជាការដ្ឋាន បញ្ជូនសារ កងទ័ពជើងគោក(បន្ទាយព្រែកហូរ ) ស្ថិតនៅ ភូមិបត្តាជី សង្កាត់ ព្រែកហូរ ​ ក្រុងតាខ្មៅ​ខេត្តកណ្តាល។ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោកដែលជាតំណាងក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងនាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកជាច្រើនរូប ។ឯកឧត្តម ឧត្តមសេនីយ៏ទោប៊ូ វណ្ណារក្ស នាយរងសេនាធិការ មេបញ្ជាការ បញ្ចាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក

    នៅក្នុងមតិស្វាគមន៏ និងរបាយការណ៏ដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោប៊ូ វណ្ណារក្ស នាយរងសេនាធិការ មេបញ្ជាការ បញ្ចាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនរៀបរយជំនាញបញ្ជូនសារកងទ័ពជើងគោកប្រចាំឆ្នាំ២០១៩ ដែលត្រូវដំណើរការបើកនាពេលនេះ មានសិក្ខាកាមសរុបចំនួន ២០០នាក់ ដោយចែកចេញជាពីរវគ្គ វគ្គទី១ មានសិក្ខាកាមសរុមចំនួន១០០នាក់ មកពីកងឯកភាព ស្ថាប័នចំណុះកងទ័ពជើងគោក មាន គ្រូយោធាចារ្យចំនួន ២០នាក់ រយះពេលហ្វឹកហ្វឺនចំនួន ០៣ខែ ស្មើរ៩១ថ្ងៃ ខ្លឹមសាររៀនសូត្ររួមមាន យោធារួម , អប់រំចិត្តសាស្ត្រ និងជំនាញបញ្ជូនសារ ។ ឯកឧត្តម ឧត្តមសេនីយ៏ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក

   អញ្ជើញមានប្រសាសន៏ក្នុងឧិកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណា ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ ខ ភ​​ ម មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរចំពោះ ឯកឧត្តម ប៊ូ វណ្ណារក្ស នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បានខិតខំបំពេញភារកិច្ចឲ្យវគ្គនេះបានដំណើរបើកតាមការគ្រោងទុក្ខ ។ ឯកឧត្តម ប្រាក់ សុវណ្ណា បានបន្តទៀតថា ការបើកវគ្គនាពេលនេះ ដើម្បីបណ្តុះបណ្តាល​ធនធានមនុស្ សពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ស្របតាបភរកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព​។ ឯកឧត្តម ប្រាក់ សុវណ្ណា ក៏បានគូសបញ្ជាក់ពីកោលបំណង រួមទាំងតួនាទីភារកិច្ច ជំនាញបញ្ជូនសារ ជាជំនាញ និងវិញ្ញាសារមួយនៅក្នុងចំណោមប្រភេទជំនាញដ៏ទៃផ្សេងទៀត ហើយវាក៏ជាតម្រូវការចាំបាច់សម្រាប់ទាក់តង តភ្ជាប់គ្នាជាអចិន្ត្រៃយ៏ ពីស្ថាប័នមួយទៅស្ថាប័ន មួយ បម្រើឲ្យការទាក់ទង ផ្តល់ពត៍មាន ក៏ដូចជាសហប្រតិបត្តិការ ដឹកនាំបញ្ជាក្នុងពេល ប្រយុទ្ធ ត្រៀមប្រយុទ្ធ និងរាល់ករណីធ្វើសកម្មភាពផ្សេងៗទៀត ក្នុងវិស័យកងទ័ព ក៏ដូចជាវិស័យសង្គម ដោយប្រើប្រាស់មធ្យោបាយ តាមប្រព័ន្ធរលកធាតុអាកាស វែង ខ្លី គេហទំព័រ ហ្វេសបុក សារអេឡិចត្រូនិច អ៊ិនណែត ។ល ។ ប្រកបដោយសមត្ថភាព​ និងគុណភាព​។ ឯកឧត្តម ប្រាក់ សុវណ្ណាក៏បានផ្តាំផ្ញើរ​ដល់​កម្មសិក្សាការីទាំងអស់ ត្រូវយក​ចិត្តទុក្ខចដាក់ខិតខំរៀនសូត្រ បន្តស្រាវជ្រាវឯកសារបន្ថែម ត្រូវមានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុង ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ និងគោរព​ពេលវេលា​រៀន​សូត្រឲ្យបានមត់ចត់ មានអត្តចរិតល្អសាកសមជាកងយោធពលខេមរភូមិន្ទ ។ ឯកឧត្ត ប្រាក់ សុវណ្ណា ក៏បានសំណូមពរដល់គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឺះ​ និងទ្រឹស្តីល្អៗធ្វើយ៉ាង​ណាឲ្យសិក្ខា​កាម​ងាយ​យល់​ពេលបញ្ចប់វគ្គ ទទួលបានលទ្ធល្អ ត្រូវបន្តឆន្ទះការពាររដ្ឋធម្មនុញ្ញ​ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដីការពាររាជរដ្ឋាភិបាលស្របច្បាប់ បន្តគាំទ្រ និងចូលរួម​អនុវត្តន៏​គោលនយោបាយ​យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងអនុសាសន៏​១០​ចំនុច អភិក្រម៥ ប៉ាវចនា២ ​របស់សម្តេចតេជោឲ្យ បានជោគជ័យ ប្រឆាំងដាច់ខាតចំពោះសកម្មភាពទាំងឡាយណា ដែលមានចរិតញុះញង និងបង្កើតបដិវត្តន៏នៅកម្ពុជា ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ