ព័ត៌មាន

ហូបនំ​បញ្ចុក​នៅ​វិមាន​ឈ្នះ​ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
72
1056 ហូបនំ​បញ្ចុក​នៅ​វិមាន​ឈ្នះ​ឈ្នះ​

    អនុវត្ថ​ទៅ​តាម​ការ​អំពាវនាវ​ របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែលបាន​ប្រកាស​ឲ្យ​ប្រជាពល​រដ្ឋខ្មែរ​នៅ​ទូទាំង​ប្រទេស ​ទទួល​ទា​ននំបញ្ចុក​ ដែល​ជា​អត្តសញ្ញាណជាតិ​ខ្មែរ ជានំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ ខ្មែរ កាលពីព្រឹកថ្ងៃទី​៩ ខែមិថុនា កន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ដោយបានដឹកនាំក្រុមការងារ សិស្ស និស្សិត និង ប្រជាពលរដ្ឋ បានរៀបចំកម្មវិធីពិសានំបញ្ចុកសាមគ្គីជាតិ នៅបរិវេណវិមានឈ្នះឈ្នះ ។

    សូមបញ្ជាក់ថា៖ ទទឹមនិងការរៀបចំហូបនំបញ្ចុកនោះក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ ក៏បានត្រៀមរៀបចំប្រារព្ធ​ទិវាចង​ចាំដំ​ណើរ​ឆ្ពោះទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​ ថ្ងៃទី​ ២០ មិថុនាឆ្នាំ ១៩៧៧ ថ្ងៃទី ២០​ខែមិថុនា ឆ្នាំ ២០១៩ ដែលឈាន​ចូល​មក​ដល់​ឆ្នាំ២០១៩​ នេះ ​ជាខួបលើកទី​៤២ នៃ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត ​ហើយ​ក្រុមការងារ​បាន​រាប់ថយ​ក្រោយ​ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២០​ខែមិថុនា ឆ្នាំ ២០១៩។ ទាក់ទងទៅ​នឹង​ការហូប​នំ​បញ្ចុក ឯកឧត្តម ណឹម សុវត្ថិ បានលើកឡើងថា ៖ការហូបនំបញ្ចុកនេះ គឺដើម្បី​បង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ ភាពសុខុម និងការឯកភាពជាតិ ដែលជាអត្ថន័យដ៏​ធំធេង ​សម្រាប់​មាតុភូមិ​កម្ពុជា​ទាំង​មូល ​ក្រោម​ដំបូល​សន្ដិភាព ដែលដឹកនាំ​ដោយ​ សម្ដេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្ដ្រី​ នៃ​កម្ពុជា​។ សូមបញ្ជាក់​ផង​ដែល​ថា ​៖ ក្នុងពិធីចែ​កសញ្ញាបត្រដ​​​ល់និស្សិត​សាកលវិទ្យាល័យភូមិ​ន្ទ​ភ្នំពេញ កា​លពី​ថ្ងៃទី០៣​ ខែមិថុនា ​ឆ្នាំ២០១៩ កន្លងទៅនេះ​ សម្តេច​តេជោ ​ហ៊ុន សែន​ ណែនាំដ​ល់សមាជិក​ សមាជិកា ​គណបក្សប្រជាជន​កម្ពុជា​ទាំង​អស់​ រួមគ្នារៀប​ចំ​កម្មវិធីហូបនំ​បញ្ចុក ​នៅថ្ងៃទី០៩ ខែមិថុនានៅ​ទូទាំង​ប្រទេស។ ការរៀបចំពិធី​ហូបនំ​​បញ្ចុក​សាមគ្គីជាតិ​នៅ​វិមានឈ្នះ-ឈ្នះ ​នាពេលនោះ​​ក៏​មានការចូលរួមពី​បងប្អូន​ប្រជាពលរដ្ឋ​មក​ពីប​ណ្តា​ល​ខេត្តនានា​ ដែល​បានមកទស្សនា​វិមានឈ្នះ-ឈ្នះ បាន​ចូលរួមគ្នាហូបនំ​បញ្ចុក​ជា​មួយ​ក្រុម​ការងារ​ សាងសង់វិ​មានឈ្នះ-ឈ្នះ ​និង ​កងរាជ​អាវុធហត្ថ ​ក្នុង​មនោសញ្ចេតនាសប្បាយ​រីក​រាយ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ