ព័ត៌មាន

ពិធី​បញ្ចូល​សមាជិក​បក្ស​ថ្មី​ និង​ពិសានំ​បញ្ចុក​សាមគ្គី​នៅឃុំ​​រកា.ព.ប្រាំ ​ស្រុក​ត្បូង​ឃ្មុំ ​ខេត្ត​ត្បូង​ឃ្មុំ ​ថ្ងៃទី​០៩​ ខែ​មិថុនា ​ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
37
1055

     នាព្រឹកថ្ងៃ​ទី០៩ ខែ​មិថុនា​ ឆ្នាំ​២០១៩​ លោកជំ​ទាវ ​ដាំ ​ដារីនី ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះជួយ ឃុំ រកា,ព,ប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធីប្រកាស​ បញ្ចូល​សមាជិកបក្សថ្មី និង ពិសានំបញ្ចុក​សាមគ្គី នៅទីស្នាក់ការគណ​បក្សប្រជាជន​ ឃុំ រកា, ព, ប្រាំ ស្រុកត្បូង​ឃ្មុំ ខេត្តត្បូងឃ្មុំ។លោកជំ​ទាវ ​ដាំ ​ដារីនី រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ ​និងជាប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះជួយ ឃុំ រកា,ព,ប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

     ក្នុងឱកាស​នោះ​លោកជំទាវ ដាំ ដារីនី បានពាំនាំនូវប្រសាសន៍​ផ្តាំផ្ញើ​សួរ​សុខ​ទុក្ខពីសំណាក់ សម្តេច​អគ្គ​មហាសេនាបតី​តេជោ ​ហ៊ុន​ សែ​ន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងជាប្រធាន​គណបក្សប្រជាជន​កម្ពុជា ជូនដល់បង​ប្អូនសមាជិក​បក្សដែល​ទើបនឹង​ចូលថ្មីក្នុង​ ឱកាសនោះ​ផង​ដែរ។ លោក​ជំទាវ ប្រធាន​ក្រុមការងារ បានលើក​ឡើងអំពីប្រវត្តិ​របស់គណបក្សប្រជាជនកម្ពុជា ថាជាគណបក្សដែលមានវ័យចំណាស់ មានគោលនយោបាយដឹក​នាំត្រឹម​ត្រូវ​ដោយ​យក​ផល​ប្រយោជន៍ ប្រទេសជាតិ​ និង​​ប្រជាជន​ជា​ចម្បង​។ លោកជំទាវ​ ក៏​បាន​លើក​ឡើង​បន្ថែម​អំពី​សមិទ្ធផល ​និង​ការខិតខំ ​ប្រឹងប្រែង​របស់ថ្នាក់នាំ​គណបក្សប្រជាជន​កម្ពុជា ដែល​បានតស៊ូប្រឹង​ប្រែង​ធ្វើពលីកម្ម​គ្រប់​បែប​យ៉ាង​ក្នុង​ការ​រំដោះប្រទេសជាតិ​ និ​ងប្រជាជន​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ ប៉ុលពត នាំមកនូវសន្តិភាព និងធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​ពី​គំនរ​ផេះផង់​ ពី​ចំណុច​សូន្យ​រហូតដល់មានអ្វីៗដូចសព្វថ្ងៃ។​ លោក​ជំទាវ​ក៏​បានគូសបញ្ជាក់​បន្ថែម​ទៀត​ថា៖​ រាជដ្ឋាភិបាល​កម្ពុជា​ ដែល​មានសម្តេចតេជោ​​ ជានាយករដ្ឋមន្រ្តី​ក្នុងពេល​ច្ចុប្បន្ន​នេះ​យើង​ប្រែក្លាយ​ប្រទេស​ ដែល​​សាកលលោក​មិន​ស្គាល់​ រហូតដល់​ជា ​ប្រទេសដែល​សាកលលោក​​បាន​ស្គាល់ ​និងមានការកោត​សរសើរ​ថា​ជា​ប្រទេសដែល​មាន​ការ​អភិវឌ្ឍ លឿនឆាប់រហ័ស​ក្នុងនោះកម្ពុជា​ គឺមាន​ការចូល​រួមគ្រប់កិច្ចប្រជុំ​ជាមួយបណ្តា​​ប្រទេស​នៅ​លើសាកលលោក ដោយស្មើមុខស្មើមាត់ ។ សម្តេចតេជោ នាយក​រដ្ឋមន្ត្រី និងជា​ប្រ​ធានគណបក្ស​ប្រជាជន​កម្ពុជា​ ជានិច្ចជាកាលតែងតែគិតគូអំពី​សុខទុក្ខរបស់​ប្រជាជន នៅគ្រប់ទីកន្លែងនិងនៅគ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ លោកជំទាវប្រធានក្រុមការងារ​ក៏បានថ្លែង​អំណរគុណ​ចំពោះ​សមាជិក​បក្ស ដែល​ទើបចូលថ្មីដែល បានជឿជាក់ និងផ្តល់ការទុក្ខចិត្ត​មក​លើគ​ណបក្សប្រជាជន​កម្ពុជា​ និងបានអំពាវនាវ​ដល់​សមាជិក សមាជិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​ទោះ​ ជា​សមាជិក​ចាស់​ឬទើប​ចូលថ្មី​ត្រូវរួប​រួមសាមគ្គី​ស្រលាញ់​រាប់​អាន​គ្នាត្រវ​មាន​មនសិកា​ ស្រលាញ់​ជឿជាក់​ និង​ពង្រឹងនូវភាព​រឹង​មាំ​របស់​គណបក្ស​ និង​ចូលរួមគោរព​ និងអនុវត្តតាម​មាគ៌ាដឹក​នាំ​របស់​គណបក្ស​អោយ​បាន​ខ្ជាប់​ខ្ជួន​ កុំជឿឬ​ស្តាប់​ការ​ញុះញុងរបស់ ​ជន​អគតិណា ​មួយធ្វើឱ្យ​បែកបាក់សាមគ្គី​ផ្ទៃក្នុង​គណបក្ស​។ លោកជំទាវប្រធាន​ក្រុមការងារ​បាន​លើក​ឡើង​បន្ថែម​ទៀតថា​ ការហូប​នំ​បញ្ចុក​សាមគ្គីថ្ងៃនេះ គឺមិនមែន​ជាជំ​ហាន​ឆ្ពោះទៅរក​ការ​ចរចារ​នយោបាយអ្វី​នោះ​ទេ ​ហើយ​សូមកុំមានការយល់​ច្រឡំ​ និងលាបពណ៌​ដាក់​គ្នា។ ការហូប​នំប​ញ្ចុកថ្ងៃនេះ​ គឺក្នុង​គោល​បំណង​ដើម្បី​ពង្រឹងសាមគ្គីភាព​មិត្តភាព​និង ​ឯកភាពជាតិ​ខ្មែរដោយ​មិន​រើសអើង​ បក្ស​នយោបាយ​ណាមួ​យឡើយ​ជា​ពិសេស​នំបញ្ចុក​ គឺ​ជាអាហារ​អត្ត​សញ្ញាណ​ជាតិ​របស់​យើង​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ