ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​គីម​ ប៊ុន​ថាន​ នាំ​យក​អាវ​ភ្លៀង​ផ្តល់​ជូន​ នាយ​​នា​វី នាយ​នាវី​រង​ ពល​នាវិក​ នៅ​មូល​ដ្ឋាន​សមុទ្រ​
នាយកដ្ឋានព័ត៌មាន(៣)
73
1054 នាយ​ឧត្តម​សេនីយ៍ ​គីម​ ប៊ុន​ថាន​ នាំ​យក​អាវ​ភ្លៀង​ផ្តល់​ជូន​ នាយ​​នា​វី នាយ​នាវី​រង​ ពល​នាវិក​ នៅ​មូល​ដ្ឋាន​សមុទ្រ​

     នៅទីបញ្ជាការកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអាវភ្លៀងដែលជាអំណោយរបស់ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ជូនដល់នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ កងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងទីបញ្ជាការជួរមុខអគ្គលេខាធិការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ទុកប្រើប្រាស់ក្នុងរដូវវស្សា ។ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ

       មានមតិសំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានពាំនាំ​នូ​វការផ្តាំផ្ញើសាក​សួរសុខទុក្ខពី​ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ផ្ញើជូន​ចំពោះនាយ​នាវី នាយនាវីរង ពលនាវិក និងកងកម្លាំង​ប្រដាប់​អាវុធទាំងអស់ ដែលកំពុងឈរ​ជើង​ការពារដែន​សមុទ្រ និងដែន​កោះ ប្រកប​ដោយ​ពលីកម្ម​គ្រប់បែប​យ៉ាង​តាម​បទបញ្ជាដ៏​ម៉ឺង​ម៉ាត់​របស់ សម្តេចតេជោនាយក​រដ្ឋមន្ត្រី ​ក៏ដូចជារបស់​ក្រសួងការពារ​ជាតិ ​និងអគ្គ​មេបញ្ជាការ​ប្រគល់​ឲ្យ​ ឯកឧត្តម​បា​នបន្តទៀតថា​៖ ក្នុងនាមកងកម្លាំង​ប្រដាប់អាវុធ សូមបងប្អូនខិតខំអនុវត្តន៍​អោយ​បានដាច់ខាត​នូវភារកិច្ច​ការពារ​ជាតិ ​ការពារ​បូរណភាព​ទឹ​កដី ​ការពារ​រដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារ​រាជ​រដ្ឋាភិបាលស្រប​ច្បាប់​ដែលកើត​ចេញពីការ​បោះឆ្នោត ថ្កោលទោស និងប្រឆាំងដាច់ខាត​នូវរាល់​ទង្វើ របស់ជន​អគតិទាំង​ឡាយ ដែលចង់ធ្វើ​បដិវត្តន៍​ពណ៌​ណាមួយ​បង្កការញុះញង់​មូល​បង្កាច់ក្នុងចេត​នាអាក្រក់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្តម​បាន​បន្ត​ទៀតថា​៖ ពិតមែនតែស្ថាន​ការណ៍ព្រំដែន​បច្ចុប្បន្ន​មាន​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែគោល​នយោបាយ​ដឹក​នាំ​របស់​ រាជរដ្ឋាភិបាល នៅតែរក្សាចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​មួយប្រទេស​ជិត​ខាង ​ដើម្បី ​សុខសន្តិភាព​ការ​អភិវឌ្ឍន៏​ និងភាព​សុខ​ដុមរម្យនារបស់​បង​ប្អូន​ប្រជាជន​ដែល​រ​ស់​នៅ​តាម​បន្ទាត់​ព្រំ​ដែន​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ