ព័ត៌មាន

ពិធី​អបអរសាទរ​ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​ ខួប​លើក​ទី​១២​ នៅ​ខេត្ត​កោះ​កុង​
នាយកដ្ឋានព័ត៌មាន(៣)
71
1051 ពិធី​អបអរសាទរ​ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​ ខួប​លើក​ទី​១២​ នៅ​ខេត្ត​កោះ​កុង​

     កាលពីថ្ងៃទី​០៦​ ខែ មិថុនា ឆ្នាំ២០១៩ នៅសាលាស្រុក​បូទុមសាគរ ខេត្ត​កោះកុង មានរៀប​ចំពិធី​ប្រារព្វទិវាអតីតយុទ្ធជន​កម្ពុជា ខួបលើកទី ១២ (២១ មិថុនា ២០០៧ - ២១ មិថុនា ២០១៩) ក្រោមអធិតីភាពដ៏ ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និង ជាប្រធានគិត្តិយស សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង។ក្នុងឱកាសនោះដែរ បន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង និង ជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង បានឡើងថ្លែងស្វាគមន៍ និងអានរបាយការណ៍ស្ដីពី សកម្មភាពការងាររបស់ សមាគម អតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ប្រចាំឆមាសទី១ ឆ្នាំ២០១៩ រួចមក លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង អានសេចក្ដីសម្រេច ស្ដីពីការ តែងតាំង គណៈកម្មាធិការ សមាគម អតីតយុទ្ធជនកម្ពុជា ប្រចាំស្រុកនិមួយៗ ដែលត្រូវធ្វើការផ្លាស់ប្ដូរថ្មី ។លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង 

     នាឱកាសនោះ លោក ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកោះកុងបានអានសារលិខិត​ របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយបានមានមតិសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនជាអតីតយុទ្ធជនកម្ពុជា និង ក្រុមគ្រួសារ របស់សមាជិក សមាគម អតីតយុទ្ធជនកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី ១២ ឆ្នាំ២០១៩។ ក្នុងនោះដែរ លោកជំទាវ ក៏បានថ្លែងអំណរគុណ និង ដឹងគុណចំពោះ អតីតយុទ្ធជន ដោយកន្លងមក បានលះបង់ នៅអាយុជីវិត ហ៊ានធ្វើពលីកម្ម តស៊ូគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ ទើបបានធ្វើអោយរបស់យើង ទទួលបាន នូវសុខសន្ដិភាព មានការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃ ។ លោកជំទាវបានបញ្ជាក់ថា៖ រាល់ស្នាដៃទាំងនេះសរបញ្ជាក់អោយឃើញថា ការខិតខំប្រឹងប្រែង និង ការលះបង់របស់អតីតយុទ្ធជន បានធ្វើអោយកូនចៅជំនាន់ក្រោយ បានទទួលនូវ សុខសន្ដិភាព មានសាលារៀន មានផ្លូវថ្នល់ មានវត្តអារាម មានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសនៅក្នុងខេត្តកោះកុងរបស់យើង ។ចុងបញ្ចប់នៃកម្មវិធី លោកជំទាវ បានប្រគល់ សេចក្ដីសម្រេច ជូនប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ប្រចាំស្រុកដែលត្រូវតែងតាំងថ្មី ចំនួន ០៣រូប និង បានជូនប័ណ្ណ ប.សស ដល់អតីតយុទ្ធជនកម្ពុជា ចំនួន ១៥៣នាក់ និង ជូនថវិកាម្នាក់ៗចំនួន ៥ ម៉ឺនរៀល ផងដែរ ។ ក្នុងពិធីនោះដែល លោកឧកញ៉ា លោក លោកស្រី ក៏បានជួយឧបត្ថម្ភក្នុងពិធី ប្រារព្វទិវា អតីតយុទ្ធជនកម្ពុជាខួបលើកទី១២ សំរាប់ជួយ ទ្រទ្រង់ដល់សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ក្នុងការដោះស្រាយការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ដែលមានទឹកប្រាក់ចំនួន ៦៤០០០០០ រៀល និង ៥០០ដុល្លារ និង បានប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសព ចំនួន ០១គ្រួសារ នូវទឹកប្រាក់ ចំនួន ៤លានរៀល និងថវិកាផ្ទាល់ខ្លួនរបស់ លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំចំនួន ៦០០.០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ