ព័ត៌មាន

ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ បំប៉ន​យុទ្ធ​វិធី​ជំនាញ​ស៊ើប​ការ​ប្រដាប់​អាវុធ ​ជំនាញ​វិស្វកម្ម​ និង​អាវុធ​គាំទ្រ​ របស់​​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៣១​ ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
336
1049 ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ បំប៉ន​យុទ្ធ​វិធី​ជំនាញ​ស៊ើប​ការ​ប្រដាប់​អាវុធ ​ជំនាញ​វិស្វកម្ម​ និង​អាវុធ​គាំទ្រ​ របស់​​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៣១​ ឆ្នាំ​២០១៩

    នៅវេលា​ព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការ​រង​កងទ័ព​ជើង​គោក ​មេ​បញ្ជាការ​ យោធភូមិភាគ​ទី៣ ​បានអញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វគ្គហ្វឹកហ្វឺន ​បំប៉នយុទ្ធ​វិធី​ជំនាញ ​ស៊ើបការប្រដាប់ អាវុធ ជំនាញវិស្វកម្ម និងអាវុធគាំទ្រ ឆ្នាំ២០១៩របស់អង្គភាព​កង​ពល​តូច​ថ្មើរជើង​លេខ​៣១​ យោធភូមិ​ភាគ​ទី៣។ 

    ក្នុង​បទ​ស្វាគមន៍​ លោក ឧត្តមសេនីយ៍​ទោ ​ផង់ យ៉ុក ​មេ​បញ្ជាការ​កង​ពល​តូច​លេខ៣១ ក៏បាន​សង្ខេប បញ្ជាក់​ពី​សកម្មភាព​ការ​ងា​រ និង​លទ្ធផល​ដែ​លទូទាំងអង្គភាព​កងពល បានយក​ចិត្តទុកដាក់ក្នុង​ការបំពេញគ្រប់ ភារកិច្ចស្នូររបស់​ខ្លួនរួមទាំងកិច្ចការ​សង្គមក្នុងអំឡុង​ ០៦ខែដើម ឆ្នាំ២០១៩ ព្រមទាំង​ជំរុញការ​អនុវត្តន៍បន្តលើ ទិសដៅផែនការណ៍ ០៦ខែ ចុងឆ្នាំ២០១៩ មានជាអាថ៌នៅថ្ងៃទី៥ មិថុនា ២០១៩ នេះអង្គភាពកងពលតូច ថ្មើរជើងលេខ៣១ បានផ្តើមបើកវគ្គហ្វឹក​ហ្វឺនបំប៉ននូវយុទ្ធវិធីលើជំនាញបី ថ្នាក់ (ខ.គ) មួយវរៈសេនាតូច រួមមាន៖ យុទ្ធវិធីស៊ើបការការណ៍ប្រដាប់អាវុធ យុទ្ធវិធីជំនាញវិស្វកម្ម និងយុទ្ធវិធី ជំនាញអាវុធគាំទ្រ ។ វគ្គបំប៉នទាំងបី ជំនាញខាងលើនេះ មានកម្មសក្សាការីមក​ពី​គ្រប់កងឯកភាព​ចំណុះ ក​ង​ពល​តូចលេ​ខ៣១ យោធភូមិភាគទី៣ ចូលខ្លួនធ្វើការហ្វឹក​ហាត់សរុបចំនួន ១៥០នាក់ ដោយប្រើប្រាស់ ពេលវេលារួម ស្មើរ៦០ថ្ងៃក្រោមការគ្រប់គ្រង និងបង្វឹកផ្ទាល់របស់​ក្រុមយោធា​ប្រចាំអង្គភាពចំនួន ១៥រូប ។ វគ្គហ្វឹក ហ្វឺនបំប៉នរបស់ជំនាញទាំងបីខាងលើនេះ សំដៅរំលឹកពង្រឹងបរិមាណ នៃគុណភាពការងារជំនាញនីមួយៗ អោយមានសមត្ថភាពគ្រប់គ្រាន់ និងប្រកប ដោយប្រសិទ្ធិភាពខ្ពស់លើការបំពេញភារៈកិច្ចស្នូល របស់យោធិនគ្រប់រូបក្នុងវិស័យការពារជាតិ ។

    តបនិង របាយការណ៍ខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣ ក្នុងមតិបូក​សរុបរាយតម្លៃ និងសំណេះ​សំណាល​នាឱ​កាស ​នេះ ឯកឧត្តមក៏​បាន ពាំនាំនូវប្រសាសន៍​ផ្តាំសាក​សួរសុខ​ទុក្ខ​ពី​សំណាក់ ឯកឧត្តម អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ច កាលលោកតែងតែ​ ឈឺឆ្អាលអំពី​សុខ​ទុក្ខ​របស់​បង​ប្អូន​នាយទាហាន នាយទហានរង និងពលទាហានដែល កំពុងបំពេញ​ភារកិច្ចនៅ តាមគ្រប់​តំបន់​គោល​ដៅក៏​​ដូច​បង​ប្អូនយោធិន​អតីតៈយុទ្ធជន​គ្រ​ប់​រូប​ផងដែរ ។ ឈ្លៀត ក្នុងខណៈនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន ក៏បានស្រាយ​រំលេច​ឡើង​នូវ​អាឌិត ​ប្រវត្តិ របស់ប្រទេសជាតិ យើងដែលបានហែល​ឆ្លង​កាត់​ នៃ​អន្តរៈរបប​គ្រប់​គ្រង​ដឹក​នាំ​អស់​រយៈ​ពេល​ជាង​មួយ​សត្យវត្ត​ក្រោយ ពីប្រទេស ជាតិយើង បាត់បង់នូវកេត្តិ​នាម​ជា​មហាន​គរ​មក ​គឺ​ឱកាស​ទទួលភាព ឯករាជ្យមានតិចទួច ឯសុខសន្តិភាព គឺពុំធ្លាប់មានឡើយ​ហេតុផល​ទាំងនេះផ្តើមមក​ពី​បុគ្គលដឹក​នាំ​ក្នុង​របប​នីមួយៗ មិនមានការឯកភាព​ជាតិ គ្មានគ្រឹះ នយោបាយ​នឹកនាំប្រាកដ​ប្រាជា​និង​ត្រឹម​ត្រូវ។​ បើយើងប្រៀបធៀប​ក្នុងដំណាក់កាល​នៃគោល នយោបាយដឹកនាំ របស់ប្រមុខរាជ​រដ្ឋាភិបាល​នា​បច្ចុប្បន្ននេះ ដែលមាន សម្តេចអគ្គមហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រី​យើង​ឃើញថា​៖​ រីក​ចំរើន​រុងរឿងគ្រប់វិស័យគឺ​មាន​គំលៀក​មិន​អាចផ្ទឹមស្ថិត​ក្នុងរយៈពេល រួមជាង ៤០ឆ្នាំ ហើយការកសាងបាននូវ​សន្តិភាព​ពេញលេញ​ក្រោម​នយោបាយ​ឈ្នះឈ្នះ ​របស់ សម្តេចអគ្គមហា សេនាបតី​តេជោ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ទើបតែ២០ឆ្នាំ​ជា​ង ប៉ុណ្ណោះ ​តែភាពលេចធ្លោលើគ្រប់​វស័យ​បាន​រីក​ដុះដាល​គ្រប​ដណ្តប់ទូទាំងផ្ទៃ​ប្រទេស ​។ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ យឿង សុខុន ​ក្នុង​មតិ​សំណេះ​សំណាល ​បានសង្កាតធ្ងន់លើ​វគ្គបំប៉នជំនាញទាំងបី​នេះ ​ត្រូវអនុវត្ត​ម៉ឹងម៉ាត់​តាម​បទបញ្ជា​ផ្ទៃក្នុង​ របស់វគ្គបានដាក់ចេញ​នូវទិសដៅ​ផែន​ការ​ណ៍ ដើម្បី​ធានាការងារ​ប្រយុទ្ធបំរើ ប្រយុទ្ធការពារបូរណៈទឹកដីការពារ​រដ្ឋធម្មនុញ ការពារបាវចនា​ជាតិ​ ការពារ​រាជរដ្ឋា​ភិបាល​ស្រប​ច្បាប់​ប្រកប​ដោយប្រសិទ្ធិភាព ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ