ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​៖ កង​ទ័ព​ត្រូវ​ចាត់​ទុក​ការ​ហ្វឹក​ហ្វឺន​ជា​ជ្រុង​អាទិភាព​មួយ​ នៃ​ការ​កែ​ទម្រង់ ​និង​បង្កើន​សមត្ថភាព​របស់​ខ្លួន​
នាយកដ្ឋានព័ត៌មាន(៣)
324
1048 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​៖ កង​ទ័ព​ត្រូវ​ចាត់​ទុក​ការ​ហ្វឹក​ហ្វឺន​ជា​ជ្រុង​អាទិភាព​មួយ​ នៃ​ការ​កែ​ទម្រង់ ​និង​បង្កើន​សមត្ថភាព​របស់​ខ្លួន​

   កង​យោធ​ពល​ខេមរ​ភូមិន្ទ ​នៅ​តែ​ចាត់​ទុក​វិស័យ​ហ្វឹក​ហ្វឺន​ គឺ​ជា​ជ្រុង​អាទិភាព​មួយ​ នៃ​ការ​កែ​ទម្រង់​របស់​ខ្លួន​សំដៅ​ធ្វើ​ទំនើប​កម្ម ​និង​បង្កើន​សមត្ថ​ភាព​វិជ្ជា​ជីវៈ​យោធិន ​ដើម្បី​ធានាកិ​ច្ច​ការ​ពារ​ប្រកប​ដោយប្រសិទ្ធ​ភាព​​នូវ​អធិប​តេយ្យ ​បូរណភាព​ទឹក​ដី​ សន្តិភាព ​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​ បច្ចុប្បន្ន​ការ​ងារ​ហ្វឹក​ហ្វឺន​បាន​ដើរ​តួនាទី​ជា​យុទ្ធ​សាស្ត្រ​យ៉ាង​សំខាន់​ ក្នុង​ការ​ពង្រឹង​ខឿន​ការ​ពារ​ជាតិ​តាម​រយៈ​ការ​ផ្តល់​នូវ​ចំណេះ​ដឹង ​និង​ចំណេះ​ធ្វើ​ពិត​ប្រាកដ​ឱ្យ​ដល់​កង​ទ័ព ​ជា​ពិសេស​យោធិន​ដែល​មាន​វ័យ​ក្មេង​ ដែល​ជា​អ្នក​បន្ត​វេន​ជំនាន់​ក្រោយ​។ ក្នុង​ស្មារតី​នេះ​ការ​ងារ​ហ្វឹក​ហ្វឺន​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ងារ​អាទិភាព​ចាំ​បាច់​បំផុត ​ដែល​ត្រូវ​ដំណើរ​ការ​បន្ត​បន្ទាប់​ជា​ប្រចាំ​ដូច​ភ្លៀង​រលឹម​ ដើម្បី​ចូល​រួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ និង​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​។​ នេះ​គឺ​ជា​ប្រសាសន៍របស់ ​នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ​ នៃ​កង​យោធពល​ខេមរភូមិន្ទ ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​នាយ​ទាហាន​ថ្នាក់​កង​អនុសេនា​តូច​, កង​អនុសេនាធំ​ថ្មើរ​ជើង​ទ័ព​ជំនាញ​ជំនាន់​ទី​៣ ​ឆ្នាំ​២០១៩ ​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ​ ត្លុក​តា​សេក​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ ស្រុក​ភ្នំ​ស្រួច ​ខេត្ត​កំពង់​ស្ពឺ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​មិថុនា ​ឆ្នាំ​២០១៩​នេះ។ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់់​ ក្នុងពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​នាយ​ទាហាន​ថ្នាក់​កង​អនុសេនា​តូច​, កង​អនុសេនាធំ​ថ្មើរ​ជើង​ទ័ព​ជំនាញ​ជំនាន់​ទី​៣ ​ឆ្នាំ​២០១៩ ​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃខ.​ភ.ម ត្លុក​តា​សេក​ 

    នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​បន្ត​ថា​៖ វគ្គ​ហ្វឹក​ហ្វឺ​ន​ដែល​យើង​កំពុង​ប្រារព្ធ​ពិធី​បិទ​នា​ឱកាស​នេះ ​គឺ​ពិត​ជា​បាន​ឆ្លើយ​តប​តាម​សេចក្តី​ត្រូវ​ការ ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ ​ត្រៀម​ប្រយុទ្ធ​ ឲ្យ​ដល់​យោធិន ​និង​ធ្វើ​ឱ្យ​យោធិន​យល់​ច្បាស់​អំពី​តួនាទី ​និង​ភារ​កិច្ច​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ជាតិ ​ដោយ​ស្មោះ​ត្រង់​ដាច់​ខាត​ជា​មួយ ​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ ក៏ដូច​ជា​ការ​ធានា​ការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ នូវ​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​មេ​បញ្ជាការ​ នៃ ​ខ ភ ម​ ដែល​បាន​ដាក់​ចេញ​។ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បន្ត​ទៀត​ថា​៖ ក្នុង​នាម​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​នៃ​ ខ ភ ម​ និង​វិទ្យាស្ថាន​ទ័ព​ជើង​គោក ​ឯ.ឧ ​បាន​កោតសរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​អនុវត្ត​តួនាទី​ និង​ភារកិច្ច​យ៉ាង​សកម្ម​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ និង​សូម​គាំទ្រ​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ​ដើម្បី​ឈានទៅ​សម្រេច​ភារកិច្ច​ កាន់​តែ​ល្អ​ប្រសើរ​ជូន​ជាតិ​ មាតុភូមិ ​និង​ប្រជាជន​នៃ​យើង​។ ជា​ពិសេស​ចំពោះកា​រ​ងារ​ហ្វឹក​ហ្វឺន​ផ្ទាល់​ ថ្នាក់​ដឹក​នាំ​វិទ្យស្ថាន​ ក៍​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណ​ភាព​ហ្វឹកហ្វឺន​ ដែល​ជា​ការ​ងារ​ស្នូល​ត្រូវ​ធ្វើ​ជា​ប្រចាំ​ ដើម្បី​លើក​កម្ពស់​សមត្ថភាព ​គុណ​ភាព ​ប្រយុទ្ធ​ ត្រៀម​ប្រយុទ្ធ​ដល់​យោធិន ​ក្នុង​នោះ​ត្រូវ​ពង្រឹង​ការ​ងារ​គ្រប់​គ្រង​ចំនួន​ទ័ព ​នៅ​ពេល​ហ្វឹក​ហ្វឺ​ន ធានា​សន្តិសុខ ​សុវត្ថិភាព ​ទាំង​មនុស្ស​ និង​សម្ភារៈ​គ្រឿង​បំពាក់​ ឱ្យ​បាន​ល្អ​ប្រសើរ ​សំដៅ​លើក​កម្ពស់​ការ​កសាង​ធន់​ធាន​មនុស្ស ​ក្នុង​ជួរ​កង​យោធពល​ខេមរ​ភូមិន្ទ ​ឱ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ភារកិច្ច​ ទាំង​ក្នុងដំ​ណាក់​កាល​បច្ចុប្បន្ន​ ក៏​ដូច​ជា​ទៅ​អនាគត​។ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ​ នៃ​កង​យោធពល​ខេមរភូមិន្ទ

   ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​គូស​បញ្ជាក់​ថា​៖ លទ្ធផល​ដែល​ទទួល​បាន​ទាំង​អស់​នៅ​ថ្ងៃនេះ​ គឺ​ពិ​ត​ជា​បាន​មក​ពី​ការ​ប្តេជ្ញា​ចិត្ត ​និង​ការ​សាមគ្គី​សហការ​ជា​ធ្លុង​មួយ ​របស់​នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​ពល​ទាហាន​ទាំង​អ​ស់គ្នា ​ជា​ពិសេស​ថ្នាក់​ដឹក​នាំ​វិទ្យាស្ថាន​ទ័ព​ជើង​គោក ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ដឹក​នាំ​បញ្ជា​ប្រកប​ដោយ​ប្រសិទ្ធភាព​ ស្រប​តាម​ផែន​ការ​ការ​ងារ​គ្រប់​កម្រិត​ដែល​បាន​កំណត់​។ ​ឯកឧត្តម​បញ្ជាក់​ទៀត​ថា​៖ លទ្ធផល​ទាំង​នេះ គឺ​​​ក៍បាន​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​ហាត់​ពត់​លត់​ដំ.​ហ្វឹក​ហាត់​បាន​ស្ទាត់​ជំនាញ.​ទា​ហានមា​ន​វិន័យ​ខ្ពស់​.មាន​សាមគ្គី​ឯក​ភាព​ផ្ទៃ​ក្នុ​ងល្អ​.​ និង​ការដឹ​ក​នាំ​បញ្ជា ​អនុវត្ត​ហ្ម៉ត​ចត់​. ម៉ឺងម៉ាត់។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឥត​ ​សា​រ៉ាត​ ក៏​បាន​ផ្តាំផ្ញើ​ដល់​នាយ​ទាហាន ​ទាំង​អស់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ ខិត​ខំ​តស៊ូ អ​នុវត្ត​ឲ្យបា​​នល្អ ​និង​ត្រូវ​ព្យាយាម​ប្រឹង​ប្រែង​ហ្វឹក​ហ្វឺន​ នៅ​ទីនេះ​ឲ្យ​បាន​កាន់​តែ​ប្រសើរ ​ដើម្បី​ពេល​អនាគត់​អស់​លោក​មាន​សមត្ថភា​ព​គ្រប់​គ្រាន់​ ក្លាយ​ជា​ថ្នាក់​ដឹក​នាំ ​ក្លាយ​ជា​នាយ​ទាហាន​ប្រកប​ដោយ​សមត្ថភាព ​ក្នុង​ការ​ចូល​រួម​បម្រើ​ឲ្យ​បុព្វ​ហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ​របស់​យើងបា​ន​រឹង​មាំ​ ពិសេស​ត្រូវ​គោរព​ និង​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​។ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​អ៊ុក ​រតន: ​នាយក​ស្តី​ទី​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​

    សូម​បញ្ជាក់​ថា​៖ បើ​តាម​សេចក្តី​រាយ​ការណ៍​ពី​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​អ៊ុក ​រតន: ​នាយក​ស្តី​ទី​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​បាន​បញ្ជាក់​ថា​៖ បច្ចុប្បន្ន​នេះ ​វិទ្យាស្ថាន​ទ័ព​ជើង​គោក ​បាន​នឹង​កំពុង​បន្ត​ដំណើរ​ការ​បណ្ដុះ​បណ្ដាល​វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ចំនួន​៣ជំនាន់ ដែល​រួម​មាន​វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី​៩​. ជំនាន់​១០​.​ និង​ជំនាន់​ទី​១១​ និង​វគ្គ​នាយ​ទាហាន​ថ្នាក់​ ខ.គ ​ថ្មើរ​ជើង​ជំនាន់​ទី៣ ​មួយ​ជំនាន់​។ ដោយ​ឡែក​វគ្គ​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​ថ្នាក់​កង​អនុសេនា​តូច ​កង​អនុសេនាធំ​ថ្មើរ​ជើង​ជំនាន់​ទី​៣ ​ ដែល​ត្រូវ​បាន​បញ្ចប់​វគ្គ​នៅ​ថ្ងៃ​នេះ​ មាន​សិក្ខា​កាម​ចូល​រៀន​សូត្រ​ចំនួន១៤៦​នាក់ ​ដោយ​ប្រើ​រយៈ​ពេល​សិក្សា​៩​ខែ ​លើ​ខ្លឹម​សារ​មេរៀន ​ចំណេះ​ដឹង​អប់រំ ​.គរុកោសល្យ​ ​.វិន័យ​ទូទៅ​លក្ខន្តិកៈ​ នៃ​កង​យោធពល​ខេមរភូមិន្ទ​. ចំណេះ​ដឹង​យោធា.​ចំណេះ​ដឹង​អន្ត​រា​វុធ​ និង​ការ​ងារ​ផ្សេងៗ​។ ​ដែល​ក្រោយ​ពេល​បញ្ច​ប់វគ្គ​ សិក្ខា​កាម​ទាំង​១៤៦​នាក់​ ទទួល​បាន​លទ្ធផល​ និទ្ទេស​ល្អ​ណាស់​៣៣​នាក់ ​និទ្ទេស​ល្អ​៦៣​នាក់​ និទ្ទេស​ល្អ​បង្គួរ៣៣នាក់ និង​និទ្ទេស​មធ្យម​ចំនួន១៧​នាក់​ផង​ដែរ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ