ព័ត៌មាន

ឯកឧត្តម ឥត សារ៉ាត់ ដឹកនាំក្រុមការងារជំនាញរបស់អគ្គមេបញ្ជាការ ចុះពិនិត្យភូមិសាស្ត្រ សំរាប់កសាងយុទ្ធសាស្ត្រការពារជាតិ នៅទិសយោធភូមិភាគទី១ និងទី២
នាយកដ្ឋានព័ត៌មាន(៣)
331
1046 ឯកឧត្តម ឥត សារ៉ាត់ ដឹកនាំក្រុមការងារជំនាញរបស់អគ្គមេបញ្ជាការ ចុះពិនិត្យភូមិសាស្ត្រ សំរាប់កសាងយុទ្ធសាស្ត្រការពារជាតិ នៅទិសយោធភូមិភាគទី១ និងយោធភូមិភាគទី២

     នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ​ខែ​មិថុនា ​ឆ្នាំ​២០១៩​នេះ ​ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​នៃ ​ខ ភ ម ​អម​ដំណើ​ដោយ​ឯកឧត្តម ​អស់​លោក​ជា​មន្ត្រី​យោធា​ជំនាញ​មក​ពី​អង្គភាព​ទី​ចាត់​ការ​ហ្វឹក​ហ្វឺន​ អគ្គ​បញ្ជាការ​.កង​កាំភ្លើ​ង​ធំ​. កង​ទ័ព​ជើង​គោក​.​ កង​រាជ​អាវុធ​ហត្ថ​.​ កង​ពល​តូច​លេខ​៧០​.​ និង​មន្ត្រី​យោធា ​មក​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​ និង​មន្ត្រី​ជំនាញ​បរិស្ថាន​ជា​ច្រើន​រូប​ទៀត ​បាន​អញ្ជើញ​ចុះ​ទៅពិនិត្យ​មើល​ទីតាំង​ ភូមិ​សាស្ត្រ​តំបន់​ខ្ពង់​រាប​ និង​តំបន់​ភ្នំ​ក្នុង​ខេត្ត​ចំនួន​ពីរ​ មាន​ភូមិ​សាស្ត្រ​ក្នុង​ទឹក​​ដី​ខេត្ត​ក្រចេះ.​របស់​យោធ​ភូមិ​ភាគ​ទី២.​និង​ភូមិ​សាស្ត្រ​ខេត្ត​មណ្ឌល​គីរី​. របស់​យោធ​ភូមិ​ភាគ​ទី១​.​ សំរាប់​កសាង​មូល​ដ្ឋាន​ប្រព័ន្ធ​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ​ របស់ ​កង​យុទ្ធ​ពល​ខេមរៈ​ភូមិន្ទ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​នៃ ​ខ ភ ម ចុះពិនិត្យភូមិសាស្ត្រ សំរាប់កសាងយុទ្ធសាស្ត្រការពារជាតិ នៅទិសយោធភូមិភាគទី១ និងទី២ 

​     ក្នុង​ដំណើរ​ចុះ​បំពេញការ​ងារ​ត្រួត​ពិនិត្យ​ភូមិ​សាស្រ្ត​ នៃ​ខេត្ត​ទាំង​ពីរ​នា​ពេល​នោះ ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ និង​មន្ត្រី​ ជំនាញ​មក​ពី​ក្រសួង​បរិស្ថាន​ ប្រចាំ​តំបន់ ​ដែល​កំពុង​ប្រតិបត្តិ​ការ​សិក្សា​ស្រាវ​ជ្រាវ​ភូមិ​សាស្ត្រ​នៅ​ទី​នោះ ​បាន​ឲ្យ​ដឹង​ដែរ​ថា៖ នៅ​ក្នុង​តំបន់​ភូមិ​សាស្ត្រ​ស្រុក​មួយ​ចំនួន ​របស់​ខេត្ត​ក្រចេះ​ភាគ​ខាង​កើត ​និង​តំបន់​មួយ​ចំនួន​ភាគ​ខាង​លិច ​នៃ​ខេត្ត​មណ្ឌល​គិរី​ ភាគ​ច្រើន​គឺ​ជា​ដី​តំបន់​ព្រៃ​ភ្នំ​ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ដល់​ដី​សម្បទាន ​ដល់​បណ្តា ​ក្រុម​ហ៊ុន​មួយ​ចំនួន​ក្នុង​ការ​វិនិ​យោគ​ដាំ​នូវ​ ប្រភេទ​ឈើ ​ឧស្សាហ​កម្ម​ ដែល​រួម​មាន​កៅ​ស៊ូ.​ដើម​ម៉ៃ​សាក់​. ជា​ព្រៃ​ជម្រក​សត្វ​. និង​ចម្ការ​ឈើ​របស់​សហគមន៍​។ ​តំបន់​ទាំង​នោះ​ ដើម​ឡើយ​គឺ​ជា​តំបន់​ប្រកប​ដោយ​សក្តា​នុពល ​ព្រៃ​ឈើ​លាត​សន្ធឹង​រាប់​ម៉ឺន​ហិកតា ​ជា​តំបន់​ព្រៃ​ភ្នំ​ជ្រោះ​ជ្រង​ជ្រលង​ដង​អូរ ​ជា​ប្រិយ​ជម្រក​សត្វ​ ធម្មជាតិ​។​ តែ​ក្នុង​មួយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​តំបន់​នេះ​ត្រូវ​បាន​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ស្ទើរ​ខ្ទេច​ខ្ទាំ​ទាំង​ស្រុង​ ដោយ​ជន​ទុច្ចរិត​ យ៉ាង​អាណា​ធិបតេយ្យ​បំផុត​ដែល​ធ្វើ​ឲ្យ​ព្រៃ​ជម្រក​សត្វ​ទាំង​អស់​ត្រូវ​រេច​រិល​ស្ទើរ​គ្មាន​សល់​។ ​លោក​បាន​បញ្ជាក់​ទៀត​ថា​៖ រីឯ​ព្រៃ​ដែល​នៅ​សេស​សល់​ខ្លះៗ​ គឺ​ជា​ព្រៃឈើ​ ដែល​ការ​ពារ​ឡើង​ដោយ​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​តំបន់​ .អ្នក​ជំនាញ​បរិស្ថាន​ប្រចាំ​តំបន់​.និង​អ្នក​ភូមិ​សហគមន៍​ រួម​ជា​មួយ​នឹង​បណ្ដា​អ្នក​ស្រឡាញ់​ព្រៃ​ឈើ​ធម្មជាតិ​។​ មន្ត្រី​ជំនាញ​បរិស្ថាន​ទាំង​នោះ និង​ប្រជាជន​សហគមន៍​ប្រចាំ​តំបន់​ បាន​សំណូម​ពរ​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​នាយ​​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ​នៃ​កង​យោធ​ពល​ខេមរៈ​ភូមិន្ទ ​សូម​ឱ្យ​មាន​ការ​ចូល​រួម​ពី​កម្លាំង​កង​ទ័ព​ក្នុង​ការ​ចូល​រួម​ថែ​រក្សា​ការ​ពារ​ នៅ​ព្រៃ​ឈើ​ដែល​នៅ​សេស​សល់​ ក្នុង​តំបន់​ជម្រក​សត្វ​ និង​ព្រៃ​សហគមន៍​ ដើម្បី​បញ្ចៀស​បាន​ពី​ការ​បន្ត​កាប់​បំផ្លាញ ​ព្រៃ​ឈើ ​យក​ដី​ និង​យក​ឈើ​ពី​សំណាក់​ជន​ទុច្ចរិត​មួយ​ចំនួន ​ដើម្បី​រួម​គ្នា​ថែ​រក្សា​បរិស្ថាន​ព្រៃ​ឈើ​ធម្មជាតិ​ឱ្យ​នៅ​គង់​វង្ស​។​ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​នៃ ​ខ ភ ម ចុះពិនិត្យភូមិសាស្ត្រ សំរាប់កសាងយុទ្ធសាស្ត្រការពារជាតិ នៅទិសយោធភូមិភាគទី១ និងទី២ 

     ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឥត ​សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចំរុះ​ នៃ​កង​យុទ្ធពល​ខេមរៈ​ភូមិន្ទ​ បាន​លើក​មក​បញ្ជាក់​យ៉ាង​ច្បាស់​ ក្នុង​ដំណើរ​ចុះ​សិក្សា​អំពី​ភូមិ​សាស្ត្រ​ ក្នុង​ខេត្ត​ចំនួន​២ ​មាន​ខេត្ត​ក្រចេះ.​និង​ខេត្ត​មណ្ឌល​គីរី​ ដើម្បី​កសាង​ប្រព័ន្ធ​ទី​តាំង​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​១​ និង​យោធភូមិ​ភាគ​ទី​២​ថា៖ ​ក្នុ​ងបេសក​កម្ម​មក​កាន់​តំបន់​ភូមិ​សាស្ត្រ​ខេត្ត​មួយ​ចំនួន ​របស់​យោធ​ភូមិ​ភាគ​ទី ​១ និង​យោធភូមិ​ភាគ​ទី២​ នា​លើក​នេះ​ គឺ​ក្នុង​គោល​បំណង​សិក្សា​ឲ្យ​បាន​ជាក់​លាក់​អំពី​ភូមិ​សាស្ត្រ​ តំបន់​មួយ​ចំនួន ​ដើម្បី​កសាង​នៅ​ទីតាំង​ប្រព័ន្ធ​យុទ្ធ​សាស្ត្រ​ ការ​ពារ​ជាតិ ​របស់​កម្ពជា​ នៅ​ទិស​ភាគ​ឦសាន​ នៃ​ប្រទេស​អោយ​ដូច​នៅ​ទិស​បណ្ដា​យោធ​ភូមិ​ភាគ ​នា​ នា​ របស់​កម្ពុជា​។ ទី​តាំង ​ភូមិ​សាស្ត្រ​ដែល​យើង​កំពុង​ចុះ​​សិក្សា​នេះ​ផង​ដែរ​ ទៅ​ថ្ងៃ​អនាគត ​ប្រសិន​បើ​មិន​មាន​ភាព​ប៉ះ​ពាល់​ណា​មួយ ​ដល់​ធន​ធាន​ធម្មជាតិ ​ព្រៃ​ឈើ ​សត្វ​ព្រៃ​ និង​បរិស្ថាន​នោះ​ទេ​ យើង​នឹង​អាច​កសាង​នៅ ​ទីតាំង​មណ្ឌល ​សម្រាប់​ការ​ងារ​ហ្វឹក​ហ្វឺន​ កង​ទ័ព​ នៅ​ទិស​ភាគ​ឦសាន​នេះ ​ព្រម​ទាំង​បាន​ចូល​រួម​ក្នុង​ការការ​ពារ ​និង​អភិរក្ស​ព្រៃ​ឈើ ​និង​ជម្រក​សត្វ​ព្រៃ ​នៅ​តំបន់​នេះ​បាន​យ៉ាង​ប្រសើរ​។ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ជំនួស​មុខ​ឲ្យ​ថ្នាក់​ដឹក​នាំ ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​នៃ ​ខ ភ ម​ បាន​ទទួល​យក​នូវ​សំណើ​របស់​ប្រជា​សហគមន៍ ​ប្រចាំ​តំបន់​ និង​មន្ត្រី​អភិរក្ស​បរិស្ថាន​ ក្នុង​ការ​ចូល​រួម​ថែ​រក្សា​ការ​ពារ​ និង​អភិរក្ស​ព្រៃ​ឈើ ​ព្រៃ​ជម្រក​សត្វ​ដែល​ជា​ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា​។ ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៍​បាន​សំណូមពរ​ ដល់​ប្រជា​សហគមន៍​ការ​ពារ​ព្រៃ​ឈើ ​និង​ធន់​ធាន​ធម្មជាតិ​ និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ក្នុង​ការ​អភិរក្ស​តំបន់​ព្រៃ​ឈើ​ភាគ​ឦសាន ​វិញ​ដែល​ថា​ សូម​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​មួយ ​រវាង​ក្រុម​ជំនាញ​បរិស្ថាន​ និង​សហគមន៍​ ជា​មួយ និង​កង​កម្លាំង​ជំនាញ​សិក្សា​ភូមិ​សាស្ត្រ​ របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ អំពី​ផល​ប៉ះ​ពាល់​នានា ​នៅ​ក្នុង​តំបន់​នេះ ​ក្នុង​ការ​កសាង​នៅ​តំបន់​ទី​តាំង​ប្រព័ន្ធ​យុទ្ធ​សាស្ត្រការ​​ពារ​ជាតិ​នេះ ​ឲ្យ​មាន​ភាព​រលូន​។​ ឯកឧត្តម​នាយ​សេនា​ធិការ​ចម្រុះ ​ក៍​បាន​ជំរុញ​ផង​ដែរ​ឲ្យ​ជំនាញ​ពាក់​ព័ន្ធ​សិក្សា​ទី​តាំង​ភូមិ​សាស្ត្រ​របស់ ​ខ ភ ម​ ត្រូវ​សហការ​គ្នា ​ឲ្យ​បាន​ជិត​ស្និទ្ធិ​ជា​មួយ​គ្រប់​សមត្ថ​កិច្ច ​អាជ្ញាធរ​ដែន ​ដី​ពាក់​ព័ន្ឌ​ ពិសេស​ជា​មួយ​​ប្រជាពល​រដ្ឋ​ ប្រជា​សហគមន៍​ ក្នុង​ការ​សិក្សា​លំអិត​អំពី​ទីតាំង​និ​មួយ​ៗ​ ដើម្បី​ជំរុញ​ដល់​កិច្ច​ដំណើការ​រៀប​ចំ​កសាង​ទី​តាំង​តំបន់​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ នៅ​ភាគ​ឦសាននេះ​ ឲ្យ​ទទួល​ជោគ​ជ័យ​។​ នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់​ ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ជា​អនេក​ចំពោះ​ឯកឧត្តម​អស់​លោក ​ដែល​ជា​មន្ត្រី​ជំនាញ​ស្ថាប័ន្ត​ពាក់​ព័ន្ធ​ ពិសេស​អាជ្ញាធរ​ដែន​ដី ​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​គ្រប់​លំ​ដាប់​ថ្នាក់​ ដែល​ក្នុង​បេសកកម្ម​ចុះ​សិក្សា​ភូមិ​សាស្ត្រ​នា​លើក​នេះ​បាន​បង្ក​គ្រប់​លក្ខណៈ​សម្បត្តិ​ ទាំង​មធ្យោបាយ ​សម្ភារៈ​ ស្បៀង​អាហារ​ ដល់​ក្រុម​ការ​ងារ​ជំនាញ​សិក្សា​ភូមិ​សាស្ត្រ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ក្រហម​ដោយ​ភាព​រលូន​ និង​ទទួល​បាន​លទ្ធ​ផល​ជោគ​ជ័យ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ