ព័ត៌មាន

ឯកឧត្តម​ សៅ ​សា​រឿន​ គោរព​វិញ្ញាណ​ក្ខ័ន្ធ​សព​ឯកឧត្ត​ម អឿ ​សំរឹទ្ធ​ ០៧.០៦.១៩​
នាយកដ្ឋានព័ត៌មាន(៣)
353
1045 ឯកឧត្តម​ សៅ ​សា​រឿន​ គោរព​វិញ្ញាណ​ក្ខ័ន្ធ​សព​ឯកឧត្ត​ម អឿ ​សំរឹទ្ធ​ ០៧.០៦.១៩​

    ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​នាយ ​និង​ពល​អាវុធ​ហត្ថ ​ខេត្ត​កំពង់​ស្ពឺ​ ព្រម​ទាំង​ក្រុម​គ្រួសារ​សព​​ លោក​ឧត្តម​សេនីយ៍​ត្រី​ អឿ ​សំ​រឹទ្ធ​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែ​មិថុនា ​ឆ្នាំ​២០១៩​ នេះ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ ដឹក​នាំ​ដោយ​ ឯកឧត្តម​​​ ​ឧត្តម​​​​​សេនីយ៍​​ឯ​ក សៅ ​សា​រឿន ​អគ្គនាយក​រង​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​ប្រធាន​អនុ​គណកម្មាធិការ​រៀប​ចំ​បុណ្យ​សព​ថ្នាក់​ឧត្តមសេនីយ៍ ​ឧត្តម​នាវី​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ដាក់​កម្រ​ងផ្កា​ គោរព​វិញ្ញាណ​​ក្ខ័ន្ធ​ និង​ផ្តល់​នូវ​ថវិកា​គោល​នយោ​បាយ​​ របស់​ក្រសួង​​ការ​ពារ​​ជា​តិ ចំនួន​ជាង​៣០​លាន​រៀល ដើម្បី​ប្រគល់​ជូន​លោក​ជំទាវ​ ជា​ភរិយា ​នៃ​ក្រុម​គ្រួសារ ​សព​ឯកឧត្តម អឿ សំរឹទ្ធ ​សម្រាប់​រៀប​ចំ​ពិធី​បុណ្យ ​ទៅ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​យើង ​និង​បែប​ពីធីការ​កង​ទ័ព​ឲ្យ​បាន​សម​រម្យ។

  ​ សូម​បញ្ជាក់​ថា​៖ សព​​លោក​ ឧត្តម​​សេនីយ៍​ត្រី​ អឿ ​សំរឹទ្ធ​ ​ជា​មេ​បញ្ជាការ​រង​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ ​បាន​​ទទួល​មរណៈ​ភាព​នា​យប់​ថ្ងៃ​អង្គារ​ ទី០៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង ​១១: ៣០ ​នាទី ​ក្នុង​​ជម្មាយុ​៦៤​ឆ្នាំ​​ ដោយ​​រោគាពាធ​។ សពឯកឧត្តម​ អឿ ​សំ​រឹទ្ធ​ ត្រូវ​បាន​ក្រុម​ការ​ងារ​រៀប​​​ចំ​បុណ្យ​សព​ថ្នាក់​ឧត្តមសេនីយ៍ ​ឧត្តម​នាវី ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​សហការ​ជា​មួយ​ក្រុម​គ្រួសារ​សព​បាន​រៀប​ចំ​តំ​កល់​ធ្វើ​បុណ្យ​ទក្ខិណា​នុប្ប​ទាន​ ទៅ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាស​នា​​ខ្មែ​រយើង ​និង​បែប​ពិធិការ​កង​ទ័ព​ នៅ​ឈាប​ណដ្ឋាន​វត្ត​ មង្គល​វ័ន​ ហៅ​វត្ត​ស្វាយ​ដង្គំ​ ស្ថិត​ក្នុង​​សង្កាត់​​​មិត្ត​ភាព ​ខណ្ឌ៧មករា ​រាធានី​ភ្នំពេញ។ សពលោក ឧត្តម​សេនីយ៍​ត្រី​ អឿ ​សំ​រឹទ្ធ​ នឹង​ប្រារព្ធ​ពិធី​បូជា​សព​ទៅ​តាម​ប្រពៃណី​សាសនា​ខ្មែរ​យើង ​និង​បែប​ពិធី​ការ​កង​ទ័ព​នៅ ​ឈាបណ​ដ្ឋាន​វត្ត​ មង្គល​វ័ន​ នៅ​រសៀល​ថ្ងៃ​ទី០៧​ ខែមិថុនា ​ឆ្នាំ​២០១៩​នេះ។​ 

   ឯកឧត្តម​​ ​​ឧត្តម​​​​​សេនីយ៍​​ឯក​ សៅ ​សា​រឿន ​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ ថវិកា​គោល​នយោបាយ​ឧបត្ថម្ភ​សម្រាប់​​ពិធី​បុណ្យ​​សព​នេះ​ ​​គឺបាន​មក​ដោយ​​គំនិត​​ផ្តួច​ផ្តើម​ដ៏​​ថ្លៃ​ថ្លា​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ពី​សម្តេច​ពិជ័យ​សេនា​រដ្ឋមន្ត្រី​ក្រសួង​​ការ​ពារ​ជាតិ ​ឯកឧត្តម​ អគ្គមេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ដែល​ជា​និច្ចកាល​ សម្តេចតេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តែង​តែ​គិត​​គូរ​ខ្ពស់​ និង​​យ​កចិត្ត​ទុក​ដាក់​បំផុត​​ចំពោះ​​សុខ​ទុក្ខ​​របស់​នាយ​ទាហាន ​នាយ​​ទា​ហាន​រង​ និង​ពល​ទាហាន​​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ ​ព្រម​ទាំង​បង​ប្អូន​អតីត​យុទ្ធ​ជន​ទាំង​អស់​ ទោះ​ស្ថិត​​ក្នុង​ការ​គ្រប់​គ្រ​ង ឬ​ចូល​និវត្តន៍​​ហើយ​ក៏​​ដោយ​​ ក៏​ប្រមុខ​រាជ​​រដ្ឋាន​ភិបាល​បាន​បី​​បាច់​​​ថែ​​រក្សា​ជា​និច្ច ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ ដល់​​ញាតិ​មិត្ត​ និង​ក្រុម​​គ្រួសារ​នៃ​សព​។ គ្រប់​គណៈ​ប្រតិភូ​នានា​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​អញ្ជើញ​ដាក់​កម្រង​ផ្កា ​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ចូល​រួម​រំ​លែក​ទុក្ខ​ជា​មួយ​លោក​ជំទាវ​ជា​ភរិយា​ នៃ​ក្រុម​គ្រួសារ​សព ឯកឧត្តម ​អឿ ​សំរឹទ្ធ​ ដោយ​បាន​​សំដែង​នូវ​សមាន​ចិត្ត​ចូល​រួម​​រំលែក​ទុក្ខ​ ​យ៉ាង​ក្រៀម​ក្រំ​ និង​សោក​ស្តាយ​ជា​ទី​បំផុត​ចំពោះ​ការ​បាត់​​បង់​នូវ​ស្វាមី ​ជា​ឪពុក​ ជា​ជីតា ​និង​នាយ​ទាហាន​ជាន់​ខ្ពស់​មួយ​រូប​ ដែល​កន្លង​មក​ បាន​ចូល​រួម​ចំណែក​បំរើ​ក្នុង​ បុព្វ​ហេតុ ​សុខ​សន្តិភាព ​និង​ភាព​សុខ​សាន្ត​ជូន​ប្រជាជន​នូវ​គ្រប់​កាលៈទេសៈ​។ សូម​ឧទ្ទិស​ឲ្យ​ដួង​វិញ្ញាណក្ខ័ន្ធ​សព​ ឯកឧត្តម​ អឿ ​សំ​រឹទ្ធ​ ​បាន​ទៅ​សោយ​សុខ​ក្នុង​​​ឋាន​​សុគ​តិភព​​កុំបី​ខ្លៀង​​ឃ្លាត​ឡើយ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ