ព័ត៌មាន

បិទ​វគ្គ​ពាក់​កណ្តាល​រៀប​រយ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្ដាល​ ០៥-០៦-១៩​
នាយកដ្ឋានព័ត៌មាន(៣)
330
1044 បិទ​វគ្គ​ពាក់​កណ្តាល​រៀប​រយ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្ដាល​ ០៥-០៦-១៩​

  បន្ទាប់​ពី​បាន​ដំណើរ​ការ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​ ទាំង​ទ្រឹស្តី​ និង​ការ​អនុវត្ត​ជាក់​ស្តែង​នៅ​ទីលាន​អស់​រយៈ​ពេល​៤៥ថ្ងៃរួច​មក​ នា​ព្រឹក​ថ្ងៃពុធ ទី០៥​ ខែ​មិថុនា ឆ្នាំ​២០១៩​ វគ្គ​ហ្វឹក​ហ្វឺន​ពង្រឹង​រៀប​រយ​ ឆ្នាំ​២០១៩​ ត្រូវ​បាន​បញ្ច​ប់​ដោយ​ជោគ​​ជ័យ​​ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ស្ថិត​ក្រោម​​អធិប​តី​ភាព​របស់​ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ពូ ​សា​ប៊ុត​ឌី ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​​គោក មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស ​និង​ឯកឧត្តម ​នៃ ​ចារី ​អភិបាល​រង​ខេត្ត​កណ្តាល ​ព្រម​ទាំង​មេប​ញ្ជាការ​រង​​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​​ពល​ទាហាន ​កង​​ឯក​ភាព​ចំណុះ​​តំបន់​ប្រតិបត្ដិ​ការ​សឹក​រង​កណ្ដាល​ ជា​​ច្រើន​រូប​ទៀត​។លោក​ឧត្ដម​សេនីយ៍​ត្រី​ នៃ ​និយម ​មេ​បញ្ជា​ការ​​តំបន់​​ប្រតិបត្ដិការ​​សឹក​រង​​កណ្ដាល

   លោក​ឧត្ដម​សេនីយ៍​ត្រី​ នៃ ​និយម ​មេ​បញ្ជា​ការ​​តំបន់​​ប្រតិបត្ដិការ​​សឹក​រង​​កណ្ដាល ​អាន​​របាយ​ការណ៍​ស្វាគមន៍​​ស្តី​ពី​លទ្ធផល​ការ​ងារ​ដែល​តំបន់​ប្រតិបត្តិ​ការ​សម្រេច​បាន​ ពិសេស​លើ​ការ​ងារ​ហ្វឹក​ហ្វឺន ​វគ្គ​ពាក់​កណ្តាល​រៀប​រយ​ប្រចាំ​​ឆ្នាំ​២០១៩​​ របស់​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កណ្តាល​។ អនុវត្តន៍​តាម​ផែន​ការ​ហ្វឹក​ហ្វឺន​របស់​ឯកឧត្តម​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​ ស្តី​ពី​ការ​ងារ​ហ្វឹក​ហ្វឺន​ឆ្នាំ​២០១៩ ​តំបន់​ប្រតិបត្តិការ​សឹក​បាន​ចាត់​​តាំង​អនុវត្ត​​ការ​ហ្វឹក​ហ្វឺន​វគ្គ​ពាក់​កណ្តាល​រៀប​រយ​បាន​១​វគ្គ​ ចែក​ចេញ​ជា​២​ជំហាន ​ ជំហាន​ទី១​ហ្វឹក​ហ្វឺន​រយៈ​ពេល​៤៥​ថ្ងៃ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី០១ ​​ខែ​មេសា ដ​ល់​ថ្ងៃ​ទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​។​ ហ្វឹក​ហ្វឺន​លើ​ខ្លឹម​សារ​ មាន៖ លំហាត់​របៀប, ​ឋាន​លេខា, វិទ្យុ​ទាក់​ទង,​ បច្ចេក​ទេស​អាវុធ​ថ្មើរជើង​, យុទ្ធវិធី, វិទ្យុ ​និង ​អប់រំ​ចិត្ត​សាស្រ្ត​។ សិក្ខា​កាម​បាន​ជ្រើស​រើស​​មក​ពី​​បណ្តា​កង​ឯកភាព​ចំណុះ​ មាន​ផ្នែក​សឹក​រង​ ស្រុក ​ក្រុង ​វរសេនា​តូច​លេខ​១ ​និង​ក្នុង​ទី​បញ្ជាការ ​សរុប​ចំនួន៨០​នាក់ ​គ្រូ​៨​នាក់ ​ជា​លទ្ធផល​បញ្ចប់​វគ្គ​ថ្ងៃ​នេះ ​និទ្ទេស​ពូកែ​១០​នាក់  ស្មើ​នឹង​​១២,៥% ​និទ្ទេស​ល្អ​១៥​នាក់ ​ស្មើ​នឹង​១៨,៧​៥% ​ល្អ​បង្គួរ​៣៥​នាក់ ​ស្មើ​នឹង​៤៣,៧៥​% ​និង​មធ្យម​២០​ស្មើ​នឹង ​២៥​%។​​ឯកឧត្តម ​នៃ ​ចារី ​អភិបាល​រង​ខេត្ត​កណ្តាល 

   ជួប​សំណេះ​សំណាល​ក្នុង​ពិធីប​ទ​វគ្គ​នា​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ នៃ​ ចារី​ ក្នុង​នាម​ឯកឧត្តម​អភិបាល​ខេត្ត​កណ្តាល​ បាន​ថ្លៃង​នូវ​ការ​ចូល​រួម​អបអរសាទរ​ចំពោះ​លទ្ធផល​ ដែល​យោធិន​គ្រប់​រូប​សម្រេច​បាន​នា​ពេល​នេះ​ហើយ​ឯកឧត្តម​បន្ត​ជម្រុញ​បន្ថែម​ទៀត​ លើ​ការ​ងារ​អប់រំ​ផ្នែក​ច្បាប់​មួយ​ចំនួន​ ដែល​ទាក់​ទង​ទៅ​នឹង​ច្បាប់​ចរាចរណ៍ ​ក្រម​ព្រហ្មទណ្ឌ​ និង​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​។  ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ពូ ​សា​ប៊ុត​ឌី ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​​គោក មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស

   ក្នុ​ង​នាម​ ​ឯកឧត្តម ​​មេ​បញ្ជាការ ​កង​ទ័ព​ជើង​គោក ​ឯកឧត្ដម ឧត្តមសេនីយ៍​ឯក​ ពូ ​សា​ប៊ុត​ឌី ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស ​បាន​ថ្លែង​​នូវ​ការ​កោត​​សរសើរ​ និង​វាយ​តម្លៃ​​ខ្ពស់​​ចំពោះ​​ជំនាញ​ដែល​បាន​សហការ​ ធ្វើ​ឲ្យ​ដំណើរ​ការ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ពង្រឹង​រៀប​រយ​នា​ពេល​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ​។ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ពូ ​សា​ប៊ុត​ឌី ​បាន​បញ្ជាក់​ថា​ អនុវត្ត​យុទ្ធ​​សាស្រ្ត​ចតុ​​កោណ​​ដំនាក់​កាល​ទី​៤ ​រាជ​​រដ្ឋាភិបាល និង​បន្ត​ការ​កែ​ទម្រង់​កង​កម្លាំង​ប្រដាប់​ឤវុធ ​គឺ​សំដៅ​​ធ្វើ​ទំនើ​​បកម្ម​ និង​បង្កើន​សមត្ថភាព​​វិជ្ជា​ជីវៈ​ ​​នៃ​កង​​កម្លាំង​​ប្រដាប់​​ឤវុធ​​គ្រប់​ប្រភេទ ​ដើម្បី​បន្ត​ធានា​កិច្ច​ការ​ពារ​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ នូវ​អធិ​​ប​តេយ្យ​​ភាព​ជាតិ​, ​បូរណ​ភាព​​ទឹក​ដី,​ សន្តិសុខ,​ ​សុវត្ថិភាព ​និង​សណ្តាប់​ធ្នាប់​សា​ធារណៈ​។ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ពូ ​សា​ប៊ុត​ឌី ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​ បាន​ផ្តាំ​ផ្ញើរ​ដល់​កម្ម​សិក្សា​ការី​ទាំង​អស់​ ពេល​វិល​ទៅ​អង្គភាព​វិញ​ ត្រូវ​យក​​ ចំណេះ​ដឹង​ទាំង​នេះ​ ទៅ​ហ្វឹក​ហ្វឺន​បន្ត​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​​របស់​ខ្លួន​ ​​​ឲ្យ​មាន​​សមត្ថ​ភាព​​ ព្រម​ទាំង​គោរព​វិន័យ​ និង​សេចក្តី​ថ្ងៃថ្នូរ​របស់​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ច្បាប់​របស់​រដ្ឋ​។​ ​ពិសេស ​ត្រូវ​ ប្រកាន់​​ភ្ជាប់​​​នៅ​​តួនា​ទី​​​ភារ​កិច្ច​​​របស់​ខ្លួន​​ជា​​កង​​យោធ​ពល​ខេមរ​ភូមិន្ទ ​មាន​ទួនាទី​ការ​ពារ​​បូរណភាព​​ទឹក​ដី​ និង​​ការ​ពារ​សុវត្ថ​ភាព ​សន្តិសុខ​​ជូន​​ប្រ​​ជា​ពល​រដ្ឋ​ ពិសេស​ត្រូវ​រក្សា​ការ​ពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​កត្តា​សុខ​សន្តិភាព។​​ ដោយ​ឡែក​គ្រូ​បង្គោល ​ត្រូវ​បន្ត​ខិត​ខំ​ស្រាវ​ជ្រាវ​ឯកសារ​ ព្រម​​ទាំ​ង​​បទ​ពិសោធន៍​​ដែល​មាន​ និង​​សហការ​ជា​​មួយ​​បណ្តា​​សាលា​​នានា​ ដើម្បី​​យក​​ម​កបន្ត​បណ្តុះ​បណ្តាល​​ នាយ​ទាហាន​វ័យ​​កម្ម​ប្រកប​​ដោយ​ធន​​ធាន​មនុស្ស​ នៃ​ប្រភព​​បន្ត​វេន្ត​​ របស់​​​​កង​យោធ​ពល​​ខេមរ​​ភូមិន្ទ​ ក្នុង​​ការ​​ពង្រឹង​​​នូវ​ខឿន​ការ​ពារ​បូរណ​ភាព​ដែន​ដី​ នៃ​ព្រះ​រា​ជាណា​ចក្រ​​​កម្ពុជា​​បាន​​គង់​វង្ស​។​ ពិសេស​ត្រូវ​សហការ​ជា​​មួយ​កម្លាំង​មាន​សមត្ថ​កិច្ច​មូល​ដ្ឋាន​ ក្នុង​ការ​​អនុវត្តន៍នូវ​គោល​នយោ​បាយ​ភូមិ​​​ឃុំ​ មាន​សុវត្ថិភាព​ ឲ្យ​​សម្រេច​​បាន​ជោគ​ជ័យ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ