ព័ត៌មាន

ទស្សន​កិច្ច​សិក្សា​ពង្រឹង​អង្គភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ នៅ​កង​អនុសេនា​ធំ​ល្បាត​៥​
នាយកដ្ឋានព័ត៌មាន(៣)
334
1043 ទស្សន​កិច្ច​សិក្សា​ពង្រឹង​អង្គភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ នៅ​កង​អនុសេនា​ធំ​ល្បាត​៥​

     កងទ័ពត្រូវមានស្មារតី ក្នុង ការពង្រឹង នឹង ពង្រីក សមត្ថភាព ជំនាញ ដើម្បី ធានាបាន ការបំពេញតួរនាទីភារកិច្ច ការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃ ព្រះរាជាណាចក្រកម្ពុជា ឲ្យបានសក្តិសមនឹងទំនុកចិត្ត ដែល រាជរដ្ឋាភិ​បាលនឹង ប្រជាជនកម្ពុជា មាន ចំពោះ កងយោធពលខេមរភូមិន្ទ . នេះជាប្រសាសន៍ លើកឡើង របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក.សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ក្នុង ពិធីទស្សនសិក្សា កសាងពង្រឹង អង្គភាព​រឹងមាំ លើគ្រប់វិស័យ របស់ កងអនុសេនាធំល្បាត៥ កងការពារព្រំដែនគោកលេខ ៥០៣ ស្ថិតក្នុង ភូមិជោកជ័យ . ឃុំអូរ​បីជាន់. ស្រុកអូរជ្រៅ . ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗ នឹង បានអព្ជើាញ​ចូលរួម ផងដែរ មាន ឯកឧត្តម មេបញ្ជាការរងយោធភូមិភាគ . សេនាធិការរង មេបញ្ជាការ មេបញ្ជាការរងតំបន់១ បន្ទាយ​មានជ័យ. អស់​លោក មេបញ្ជាការ មេបញ្ជាការរង គ្រប់កងឯភាព កងពល .តំបន់ប្រតិបត្តិការសឹកខេត្ត . វរសេនាតូច កង​ល្បាត . តំណាង អាជ្ញាធរឃុំ កងនគរបាលព្រំដែន នឹង នាយទាហាន សរុប ៣៤៥ នាក់ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក.សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥

    ក្នុង សកម្មភាព អញ្ជើញ ជួប​សំណេះ​សំ​ណាល សាកសួរសុខទុក្ខ កងទ័ព ដែល កំពុង​បំពេញ ភារកិច្ច នៅ តាម ប៉ុស្តិប៉ម ជួរមុខ នៃ ខ្សែបន្ទាត់ព្រំដែន នឹង ធ្វើ​ទស្សនកិច្ច​សិក្សា ពង្រឹង អង្គ​ភាព រឹង​មាំ លើគ្រប់​វិស័យ សំរាប់ ឆមាសទី១ ឆ្នាំ ២០១៩ នៅ កងអនុសេនា​ធំល្បាត​ទី៥ ចំណុះ កងការពារព្រំដែន គោក​លេខ ៥០៣ យោធភូមិភាគទី៥ នាពេលនោះ .ប្រតិភូ ដែល​ ដឹកនាំ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក.សំអូន និង​ ​នាយ​ទាហាន ​អមដំណើរ បានអញ្ជើញ កាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ នូវ អាគារពេទ្យ ០១ ខ្នង ក្នុង កងល្បាត៥ ដែល ជា អំណោយ របស់ លោក តុល.សារិន មេឃុំ អូរបីជាន់ នឹងបានទស្សនា ការ​សម្តែង លំហាត់កាយវិការ របស់ កងកំលាំង ការគោរព ទង់ជាតិ. ដែល គ្រប់​ស្ថាប័ន អនុវត្តន៍ ជា ប្រចាំ និង ពិនិត្យ ទីតាំង​ កន្លែង ធ្វើការងារ ថ្នាក់កង​អនុសេនាធំល្បាត . បណ្តាលប៉ុស្តិ៍ យាម ប្រចាំការ អាគារ ​ស្នាក់នូវ . បន្ទាប់មក ប្រតិភូ បានបន្ត ពិនិត្យ ជុំវិញ ប្រពន្ឋ័ ការពារ ទីតាំង រឹងមាំ ដែល ជាកត្តា សំខាន់ របស់ កងយោធពលខេមរភូមិន្ទ . ដោយឡែក ការ​ងារ ពង្រឹង អង្គភាព រឹងមាំ លើ គ្រប់វិស័យ កងអនុ​សេនាធំ​ល្បាត​ទី៥ បានចូលជ្រៅ លើ ការងារ ដាំដុះ ដំណាំ ផ្សេងៗ បន្លែគ្រប់មុខ ការចញ្ចឹម សត្វ មាន់ ទា. ជ្រូក ការ​ចិញ្ចឹមត្រី នឹង ផ្ទះបាយ គំរូ ថ្នាក់កងអនុសេនាធំ ដែល ភាព រីកចំរើន ក្នុង​ ការ គ្រប់​គ្រង ដឹក​នាំបញ្ជា ការងារ ការពារ នឹង ការធានា ជីវភាពរស់ នូវ កងទ័ព បានសមរម្យ. ជាងនេះ ​ទៅទៀត កងអនុសេ​នា​ធំល្បាត៥ បានចូលជ្រៅ លើ​ការងារ កសាង អង្គភាព ការពង្រឹង កងកំលាំង ការ ក៏សាងផ្ទះបាយគំរូ ថ្នាក់កង​អនុសេនាធំ​ នឹង ស្វែងយល់ រាល់ បទ​ពិសោធន៍ ការងារ គ្រប់គ្រង កងទ័ព ការថែរក្សា សុខមាលភាព ការ​ងារ ធានា ហូបចុក ប្រចាំថ្ងៃ អោយ កងទ័ព បានសមរម្យ ព្រមជាមួយ នឹង ​ការធ្វើបទបង្ហា្ញញ ដែល មានលក្ខណៈ៤ ចំណុច នូវ ​របៀបរបប ធ្វើការងារ គ្រប់​គ្រង ចំនួនទ័ព ការងារ ប្រយុទ្ឋ ត្រៀមប្រយុទ្ឋ ការងារ ហ្វឹកហ្វឹន ចាត់បញ្ជូនកំលាំង រៀនសូត្រ ក្នុង នឹង ក្រៅ ប្រ​ទេ​ស បាន​ជាំជំហានៗ នឹង ការ​ងារ អប់រំចិត្តសាស្ត្រ ផ្សព្វផ្សាយ តាមគ្រប់រូបភាព នឹង ផ្សព្វផ្សាយ បទបញ្ជាសេចក្តីណែនាំ បាន​០៧ លើក .ដើម្បី លើក កម្ពស់ សមត្ថភាព យល់ដឹង លើគ្រប់វិស័យ ស្របតាមការណែនាំ ថ្នាក់យោធ​ភូមិភាគ នឹង តាម​រយៈការ បញ្ជាំងស្លាយ រូបភាព សកម្មភាព រីកចំរើន នាពេលកន្លងមក។

    ជាមួយនោះ មេបញ្ជាការកងព្រំដែនគោកលេខ ៥០៣ លោកឧត្តមសេនីយ៍ត្រី ឃួន.ជឿន មាន​មតិស្វាគមន៍ នឹង របាយការណ៍ បានបញ្ជាក់ ពី សកម្មភាព នឹង ភាពរីក​ចំរើន របស់ អង្គភាព កងអនុសេ​នាធំល្បាតទី៥ នារយៈពេលកន្លងមក នឹង មតិចូលរួម រិះគន់ ក្នុង នៃ ស្ថាបនា ដើម្បី មូលដ្ឋាន កែ​លំអរ ដកពិសោធន៍ ទៅ វិញ ទៅ មក នឹង បានធ្វើការ វាយតម្លៃ​ រាល់ ចំណុច ខ្លាំងខ្សោយ ផងដែរ ។

    មាន​ប្រសាសន៍ បូកសរុប នឹង សំណេះ​សំណាល នា​ពេល​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក.សំអូន ក្នុងនាម មេបញ្ជាការ​យោធភូមិភាគទី៥​ បានសម្តែង ការវាយ តម្លៃខ្ពស់ ចំពោះ អស់លោក នាយទាហាន .ពលទាហាន ក្នុង កងអនុសេនា​ធំ​ល្បាត៥ ពិសេស ទូទាំង កងព្រំដែន​គោក​លេខ ៥០៣ ដែល បានខិតខំប្រឹងប្រែង យកអស់ កំលាំង កាយចិត្ត បំពេញ​តួនាទី ភារកិច្ច ប្រកប ដោយ ភាព​សហការណ៍ កន្លងមកនេះ នឹង បាន​ពុះពារ គ្រប់ការ​លំបាក ក្នុង ការ​ក៏សាង នូវ សមិទ្ឋិ​ផល ជាច្រើន ពិសេស ការក៏សាង ផ្ទះបាយគំរូសមរម្យ ក្នុង​ ការហូបចុក ប្រចាំថ្ងៃ នឹង បានគ្រប់គ្រង ​ កំលាំង មានមុខជា​ប្រចាំ ព្រមជាមួយការផ្តល់ នូវ គោល​គំនិត បទ ពិសោធន៍ល្អ ៗ ដល់ នាយទា​ហាន ពលទាហាន នឹង បានដោះស្រាយ ការជួប​លំបាក រាល់ ភាពប្រឈម ផង​ដែរ ។ ឯកឧត្តម ឯក.សំអូន បាន​ធ្វើការ បូក​ សរុប ​ឡើងវិញ រាល់ ចំណុច ខ្លាំង ខ្សោយ នឹង បានធ្វើការកែតម្រូវ រាល់​ចំណុច​ ខ្វះខាត មួយចំនួន បំពេញ បន្ថែម ដើម្បី ជាគន្លិះ ឈានឆ្ពោះ ​ទៅ រកភាព រីកចំរើន . ឯកឧត្តម បានផ្តល់​ លទ្ឋភាព នឹង គ្រប់ សកម្មភាព ការងារ. ព្រមទាំងបានលើកឡើងថា កងទ័ព គឺ ជាឆ្អឹងខ្នង របស់ រាជរដ្ឋាភិបាល .​ដូច​នេះ​ត្រូវ បង្កើន ​ការបេ្តជ្ញាចិត្ត អនុវត្តន៍ នូវ បទបញ្ជា លក្ខន្តិកៈ របស់ កងយោធពល​ខេមរភូមិន្ទ ស្មោះត្រង់ ដាច់ខាត ការពារ ជាតិ សា​នា ព្រះមហាក្សត្យ នឹង អនុវត្តន៍ នូវ អនុសាសន៍១០ ចំណុច របស់ សម្តេចតេជោ ឲ្យ ទទួលបានជោកជ័យ ហើយ នេះ ក៏ ជា ការធ្វើទស្សនសឹក្សា ស្វែងយល់ នូវ ភាព រីកចំរើន នៅ តាមកង​ ឯកភាព កងអនុសេនាធំល្បាតទី៥ ដែល ជាការ លើក កម្ពស់ ជីវភាព កងទ័ព រស់ នូវ បាន​សមរម្យ នឹង បានរួម ចំណែក លើ ការងារ ចលនា ប្រឡង ​ប្រណាំង ក្នុង អង្គភាព . ព្រមទាំងបាន ឧបត្ថម្ភ ដល់ កម្មវិធី ​ថវិកា ០២ ​លានរៀល ផងដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ