ព័ត៌មាន

ឯកឧត្តម ​សៅ​ សុខ ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​មុខ​វិជ្ជា​ឋាន​លេខា ​និង​ការងារ​សេនាធិការ​ផែន​ទី​
នាយកដ្ឋានព័ត៌មាន(៣)
348
1042 ឯកឧត្តម ​សៅ​ សុខ ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​មុខ​វិជ្ជា​ឋាន​លេខា ​និង​ការងារ​សេនាធិការ​ផែន​ទី​

     នាយក​ដ្ឋាន​ភូមិ​សាស្រ្ត​ក្រសួង​ការពារ​ជាតិ​ បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ថ្នាក់​បឋម​​មុខ​វិជ្ជា​ឋាន​លេខា ​និង​ការ​ងារ​សេនាធិការ​ផែន​ទី ដ​​ល់នាយ​ទាហាន ​នាយ​ទាហាន​រង​ទូទាំង​​កង​យោធ​ព​លខេមរ​ភូមិន្ទ​លើកទី​១​ ឆ្នាំ​២០១៩​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មិថុនា ​២០១៩​ ស្ថិត​ក្រោម​អធិបតី​ភាព​ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សៅ​ សុខ ​អនុ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​។  ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ទេព​ ចំរើន ​នាយក​នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ ក្រសួង​ការពារ​ជាតិ ​

    ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ទេព​ ចំរើន ​នាយក​នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ ក្រសួង​ការពារ​ជាតិ ​បាន​​ឲ្យ​ដឹង​ថា​៖  នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ បាន​បើក​វគ្គ​ជា​រៀង​រាល់​ឆ្នាំ,​ គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៩ មក​​ដ​ល់​ឆ្នាំ​២០១៨ បាន​ចំនួន ​២០វគ្ដ​រួច​មក​ហើយ​។​ ដោយ​ឡែក​ការ​បើក​វគ្គ​​​នៅ​ថ្ងៃ​នេះ​​ គឺបាន​​ប្រែ​ក្លាយ​ពី​​វគ្គ​បំប៉ន​ខ្លី ​រយៈពេល​បី​ខែ ​ឲ្យ​ទៅជា​​វគ្គ​បណ្ដុះ​បណ្ដាល​បឋម​ឋាន​លេខា​រយៈពេល​៩​​ខែ​។​ ក្នុង​​គោល​បំណង​ ដើម្បី​បណ្ដុះ​បណ្ដាល ​ជំនាញផ្នែ​កផែន​ទី​ថ្នាក់​បឋម​ក្នុង​ប្រទេស​ជា​លើក​ដំបូង ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចំរើន​ របស់​កង​យោធពល​ខេមរភូមិន្ទ ​ជា​ពិសេស​ ដើម្បី​លើក​​កម្ពស់​​សមត្ថភាព​មេ​ទាហាន​លើវិស័យ ​ជំនាញ ​ភូមិសាស្រ្ត​ផែនទី​អោយ​បានល្អ​ ហើយ​ចេះ​​បច្ចេក​​​ទេស​​ធ្វើ​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ដើម្បី​ចូល​រួម​ក្នុង​​កម្មវិធី​ កំណែ​ទម្រង់​​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ​របស់​រាជ​រដ្ឋាភិបាល។​ ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ​មាន​សិក្ខា​កាម​ចំនួន៧០​នាក់ ​មក​ពី២​​៦​អង្គភាព​ទូទាំង​កង​យោធពល​ខេមរៈ​ភូមិន្ទ​។ ​ដោយ​ផ្ដោត​លើខ្លឹម​សារ​​មេរៀន​​សំខាន់​ៗ​រួមមា​ន​៖ ​ភូមិសាស្រ្ត​យោធា និង​របៀប​ប្រើ​ប្រាស់​ភូមិ​សាស្រ្ត​ សិក្សា​ពី​តុ​ខ្សាច់​ ​និង​​រូបភាព​បំព្រួញ​ភូមិ​សាស្រ្ត​លើ​តុខ្សាច់ ​សិក្សា​អំពី​ការ​ប្រើប្រាស់​ផែន​ទី​គ្រប់​ប្រភេទ​មាត្រ​ដ្ឋាន​ សិក្សា​ មេរៀន​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្រ្ត​ សិក្សា​ពី​ការ​ពិនិត្យ​ផែនទី​យោធា​ជា​មូលដ្ឋាន​ សិក្សា​​របៀប​​ប្រើ​ប្រាស់​ ឧបករណ៍​ឋានលេខា​ផ្សេង​ ពិសេស​ជីភីអេស​(GPS)​ កែវ​ឆ្លុះ ​និង​ត្រីវិស័យ​។​ សិក្សា​​ពី​ប្រភេទ​​និយាម​កាម ​និង​របៀប​ហៅនិ​យាមកា,​ ​សិក្សា​ឲ្យ​យល់​​ដឹ​ងអំពី​​កិច្ចការ​​បច្ចេក​​ទេស​​​វាស់វែង​, កំ​ណត់ទី​តាំង​បង្គោល ​និង​ខណ្ឌសីមា​ព្រំដែន​ជា​មួយ​ប្រទេសជិត​ខាង​, ​សិក្សា​អំពី​​ដំណើរ​ទ័ព​ដោយ​មាន​ ឬ​គ្មាន​ត្រីវិស័​យ និង​GPS ​រក​គោលដៅ​ក្នុង​​ព្រៃភ្នំ និង​​រៀនមេរៀន​ផ្សេងៗ​​ទៀត​​រួម​ទាំង​អស់​ជាង៣០​មេរៀន​។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សៅ​ សុខ ​អនុ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ

       ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​សៅ សុខ ​ក្នុង​នាម​សម្តេចពិជ័យសេនា ទៀបាញ់ បាន​​សំដែង​​នូវ​ការ​កោត​សរសើរ​ចំពោះ​នាយទាហាន​ពល​ទាហាន ​ក្នុង​នាយក​ដ្ឋាន​ភូមិសាស្ត្រ​ ដែល​​បាន​​ខិ​តខំ​ពុះពារ ​យក​ចិត្ត​ទុកដាក់​បំពេញ​ភារកិច្ច ​សំដៅព​ង្រឹង​ពង្រីក​វិស័យ​​ឯកទេស​​វិទ្យាសាស្ត្រ​​មួយ​មាន​ ប្រសិទ្ធ​ភាពខ្ពស់​​ រួមចំ​ណែក​ក្នុងការកែទម្រង់​កង​យោធពល​ខេមរភូមិន្ទ​​ ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​ហើយ​បាន​អនុវត្ត ​យ៉ាង​ត្រឹមត្រូវ​តាម​ផែន​ការការហ្វឹក​ហ្វឺន​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ក៏បា​នចាត់​ទុកថា ​វគ្គហ្វឹក​ហ្វឺន​បណ្ដុះប​ណ្ដាលនេះ​​ពិត​ជា​​មាន​​សារៈសំខាន់​ចំពោះសិក្ខាកាម​ ពោល​គឺ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​​បាន​ធ្វើឲ្យមាន​ចំណេះដឹង​​ក្នុង​​កងយោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​មូល ​អំពីមុខ​វិជ្ជាឋាន​លេខា,​ ពិសេស​គឺ​ក្តាប់​​បា​នអំពី​លក្ខណៈ​​ពិសេស និង​ចរិត​យុទ្ធវិធី​របស់​ភូមិសាស្រ្ត​, ចេះ​ប្រើប្រាស់​ភូមិ​សាស្រ្តក្នុង​​សកម្មភាព​ យោធា​​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ចេះ​ប្រើប្រាស់​ផែនទី​​ ព្រម​ទាំង​ឧបករណ៍​ឋានលេខា​​យ៉ា​ងស្ទាត់​​ជំនាញ​​ថែម​ទៀតផង​។ ឯកឧត្តម​ អនុ​រដ្ឋលេខា​ធិការ ​ក៏​បាន​ផ្ដាំផ្ញើ​ដល់​កម្មសិក្សា​ការី​ទាំង​អស់​​ ត្រូវយក​ចិត្ត​ទុកដាក់​ខិតខំ ​​សិក្សា​រៀនសូត្រ​ ក្រេប​ជញ្ជក់​រាល់​ខ្លឹម​សារ​មេរៀន ​មាន​ការ​សាមគ្គី​ឯកភាព​​ផ្ទៃ​ក្នុង​​ខ្ពស់​ ​រវាង​សិស្ស​ និង​សិស្ស​, សិស្ស​និង​គ្រូ ​ដើម្បី​បង្រៀន​ និង​រៀន​​ឲ្យ​បាន​ល្អ ​សំដៅបង្កើន​​សមត្ថភាព​សេនា​ធិការ​ បច្ចេក​ទេស​ផែន​ទីកាន់​តែ​ខ្ពស់​ថែម​ទៀត​នា​ពេល​បញ្ចប់​វគ្គ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ