ព័ត៌មាន

នាយ​ឧត្ត​មសេនីយ៍​ សៅ ​សុខា៖​ កម្លាំង​អាវុធ​ហត្ថ​ទាំង​អស់​ ត្រូ​វមាន​ស្មារតី​ជឿ​ជាក់​លើការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុ​ន ​សែន ​និង​ការពារ​រដ្ឋ​ធម្មនុញ្ញ​ជា​ដាច់​ខាត​!​
នាយកដ្ឋានព័ត៌មាន(៣)
333
1041 នាយ​ឧត្ត​មសេនីយ៍​ សៅ ​សុខា៖​ កម្លាំង​អាវុធ​ហត្ថ​ទាំង​អស់​ ត្រូ​វមាន​ស្មារតី​ជឿ​ជាក់​លើការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុ​ន ​សែន ​និង​ការពារ​រដ្ឋ​ធម្មនុញ្ញ​ជា​ដាច់​ខាត​!​

     ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រាប់ឲ្យកងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវតែមាន​ស្មារតីជឿជាក់ លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​ការពារ​រដ្ឋធម្មនុញ្ញ​ជា​ដាច់​ខាត និងមិនឲ្យមានបដិវត្តន៍ពណ៌​នៅ​ក្នុង​ប្រទេសកម្ពុជា​។ ការ​លើក​ឡើង​យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្ដាល បើកបររថយន្តជំនាន់ទី០១ និងបើកវគ្គហ្វឹកហ្វឺនបើកបររថពាសដែក ប្រើប្រាស់សព្វាវុធ និងបាញ់គ្រាប់ពិតជំនាន់ទី២ នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ កង​រាជអាវុធហត្ថ​ភ្នំជំរាយ នាព្រឹក​ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩ កន្លង​ទៅ​នេះ។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស

     នាយឧត្តមសេនីយ៍ សៅ សុខា ​បានបញ្ជាក់​ថា៖ «ជានិច្ចកាល​កម្លាំង​អាវុធហត្ថ ​ត្រូវមាន​ស្មារតីជឿ​ជាក់ ​លើ​ការ​ដឹកនាំ​របស់​ សម្តេចតេជោ ហ៊ុន សែន មាន​សាមគ្គីឯកភាព​ផ្ទៃក្នុងរឹងមាំ គោរពច្បាប់​របស់រដ្ឋ វិន័យ​កងទ័ពឋានានុក្រម​យោធា គោរព​និង​អនុវត្តម៉ឺង​ម៉ា​ត់ ​នូវរាល់​បទបញ្ជារបស់​រាជរដ្ឋាភិបាល ការពារ រដ្ឋធម្មនុញ្ញជាដាច់ខាត មិនឲ្យបដិវត្តន៍​ពណ៌ កើតឡើង​នូវប្រទេស​កម្ពុជា​ឡើយ ទោះបីស្ថិតក្នុងរូបភាព ឬពេលវេលាណាក៏ដោយ»។ នាយឧត្តមសេនីយ៍ បានបន្ដទៀតថា៖ កម្លាំងអាវុធហត្ថ​ត្រូវបន្តពង្រឹង​ការ​អនុវត្តតួនាទី ភារកិច្ច បង្ការ ការពារ ទប់ស្កាត់ និងបង្ក្រាបនូវ​រាល់​បទល្មើស ដើម្បីពង្រឹង​នីតិរដ្ឋ ស្របទៅតាម​តួនាទី ភារកិច្ចទទួលខុសត្រូវរៀងៗខ្លួន ពិសេស បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស អំពើភេរវកម្ម សកម្មភាពបំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ អំពើរំលោភច្បាប់ មានជាអាទិ៍ដូចជា៖ ការរត់គេចពន្ធ ជាដើម...​។ល។​ ក្នុងនោះផងដែរ នាយឧត្តម​សេនីយ៍ ​សៅ សុខា បានប្រាប់​ដល់​កង​កម្លាំង​ទាំង​អស់​ត្រូវយក​ចិត្តទុកដាក់ថែរក្សា មធ្យោបាយ​ឧបករណ៍ គ្រឿងបំពាក់​លើក​កម្ពស់​ស្មារតី​សន្សំសំចៃ ប្រឆាំងភាពខ្លះខ្ជាយ ពិសេស លើកកម្ពស់​មនសិការ ចូលរួម​អនុវត្ត​ទិស​ស្លោក (ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ) តាមតួនាទីភារកិច្ចរៀងៗ​ខ្លួន​។ ក្នុង​ឱកាស បើ​កវគ្គ​ហ្វឹកហ្វឺ​នបើកបរ​រថពាស​ដែក ​ប្រើប្រាស់សព្វាវុធ និងបាញ់គ្រាប់ពិត លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានរំលឹកនូវ​ការ​យកចិត្តទុក​ដាក់​មួយ​ចំនួន ​រួមមាន៖  ១.មជ្ឈមណ្ឌ​លហ្វឹក​ហ្វឺន​ភ្នំជំរាយ ​និង​ជំនាញដែល​មានការពាក់ព័ន្ធ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវភ្ជាប់ជាប់តួនាទី ភារកិច្ច, ចាត់ចែង, គ្រប់គ្រង, ធានាជីវភាពរស់នៅ, ធានាប្រេងឥន្ធនៈ, ឧបករណ៍ មធ្យោបាយ សម្ភារៈបម្រើ​ឲ្យ​វគ្គ​ ធ្វើយ៉ាង​ណាឲ្យ​កម្មវិធី​ នៃ​វគ្គសិក្សានេះ​ដំណើរ​ការ​ទៅ​ដោយ​រលូន​។ ២. ត្រូវយកចិត្ត​ទុក​ដាក់ ដល់​ផ្នែក​គរុកោសល្យ ត្រៀម​មេរៀន​បង្រៀន ​បង្រៀន​ឲ្យអស់កម្មវិធី ដោយធានាបានថា ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់​នឹង​ទទួល ​បាន​នូវចំណេះ​ដឹង​ និងសមត្ថភាព​ពិត​ប្រាកដ។ ៣. ចំពោះ​កម្ម​សិក្សា ត្រូវយល់​ថា នេះជា​ឱកាស ជាកិត្តិយស ត្រូវក្រេបជញ្ជក់​ចំណេះដឹង និងកសាង​ឲ្យខ្លួន​នូវ​ជំនាញ​វិជ្ជាជីវៈ ដូច្នេះ ត្រូវគោរពម៉ឺងម៉ាត់នូវ​វិន័យ ប្រឹងប្រែង​រៀនសូត្រ ស្តាប់ការឧទ្ទេស​នាម​របស់​គ្រូ​យោធា​ចារ្យ ហើយក្រោយ​ពេល​បញ្ចប់​វគ្គ​ សិក្ខា​កាម​ត្រូវ​មាន​សមត្ថភាព និងចំណេះ​ដឹង​ពិតប្រាកដ​។ ៤. ត្រូវយក​ចិត្ត​ទុក​ដាក់​ថែទាំ ​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ផ្នែកបច្ចេក​ទេស ពីព្រោះ​មធ្យោបាយ​ដែល​យើង​យក​មក​ប្រើប្រាស់ សម្រាប់ការ​សិក្សា​នៅពេ​លនេះ​ គឺ​ជា​មធ្យោបាយស្ថិត​នៅ ​ក្នុង​ក្រប​ខ័ណ្ឌ​បំពាក់ ​ដូច្នេះ ​បើអស់​លោក​មិនច្បាស់​ ហាមដោះ ​រុះរើ ​និយាយ​ឲ្យចំមិន​អនុញ្ញាត​ ឲ្យអស់​លោក​​យកមធ្យោបា​យ​នេះ ​សម្រាប់ធ្វើ​ជា​ការពិសោធន៍ ​ជាដាច់ខាត ត្រូវតែពិនិត្យ និងថែទាំបច្ចេក​ទេស​ឲ្យបាន​ជា​ប្រចាំ។​  នាយ​ឧត្តមសេនីយ៍ ​សៅ សុខា បាន​បញ្ជាក់​ផង​ដែរ​ថា​៖ ការបើកវគ្គបណ្តុះ​បណ្តាល​នា​ថ្ងៃនេះ ​គឺ​សំដៅ​គោល​បំ​ណង​៣យ៉ាង ​ជាចម្ប​ង​៖​ ១.ដើម្បី​រួម​ចំណែក​បង្ការ-ទប់ស្កាត់ ​និង​កាត់បន្ថ​យចំនួន​មនុស្សស្លាប់​ របួស ពិការ ​ការខូចខាត​បាត់បង់​មធ្យោបាយ​សម្ភារ​ ទ្រព្យសម្បត្តិ​ ដែល​បណ្តាល​មក​ពីគ្រោះថ្នាក់​ដោយ​សារចរាចរណ៍​។​ ដោយសារ ​ការមិនយល់ មិនគោរពច្បាប់​ចរាចរណ៍​ផ្លូវគោក ​ក្នុងនោះ​គ្រោះថ្នាក់​ដែល​កើត​ចេញ​ពីការ​មិន​យល់ដឹង និងការធ្វេស​ប្រហែស ម្យ៉ាងទៀតកង​រាជអាវុធហត្ថ​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់​ ដែលមានតួនាទី ភារកិច្ច ជាអ្នកតាមដាន ឃ្លាំមើល ត្រួតពិនិត្យ ជួយសម្រួលចរាចរណ៍ ត្រូវតែជាគម្រូល្អ ដល់ពលរដ្ឋក្នុងសង្​គម ក្នុងការគោរព និងអនុវត្តច្បាប់​ចរាចរណ៍​ថែម​ទៀតផង។ ២.ដឹកជញ្ជូន​ជាជំនាញឯកទេសមួយ នៃ​ជំនាញ​ឯកទេសផ្សេងៗ​ទៀត ​ដែលមាន​នៅក្នុង​រចនាសម្ពន្ធ​ចាត់តាំង​កង​រាជអាវុធហត្ថ បច្ចុប្បន្ន កងរាជអាវុធហត្ថ​កំពុង​ខ្វះអ្នក​បើកបរ និងជាជ្រុង​មួយ​នៃ​ការធ្វើ​កំណែទម្រង់ ដើម្បី​ពង្រឹង​រចនា​សម្ព័ន្ធផង​ដែរ​។ ៣.មេបញ្ជាការ​កងរាជអាវុធហត្ថ ចង់ផ្តល់ជូនបុគ្គលិក ក្នុងកងរាជអាវុធហត្ថ​គ្រប់​រូប​ទទួលបា​ន​នូវវិជ្ជាជីវៈ​មួយ ​ដែលពួកគេម្នាក់ៗអាចយក​ទៅប្រើ​ប្រាស់​បាន សម្រាប់ប្រកបរបរ​ចិញ្ចឹមជី​វិត​របស់ពួក​គេផ្ទាល់​ខ្លួន​ នៅពេលដែល​ពួកគេចាកចេញពី​ជួរកងរាជ​អាវុធ​ហត្ថ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ