ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​ម៉ាឡេស៊ី ​និង​ឥណ្ឌូនេស៊ី​ថ្មី​
នាយកដ្ឋានព័ត៌មាន(៣)
331
1040 សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​ម៉ាឡេស៊ី ​និង​ឥណ្ឌូនេស៊ី​ថ្មី​

    ក្នុង​ឱកាស​ចូល​ជួប​សម្តែ​ង​ការ​គួរ​សម​ជាមួ​យ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ រសៀល​ថ្ងៃ​ទី០៤​ ខែ​មិថុនា​ ម្សិល​មិញ​នេះ ​នៅ​វិមាន​មិត្តភាព ​ឯកឧត្តម​ អេល​ឌីន​ ហា​សៃនី​ ប៊ីន ​ម៉ូត ​ហា​ស៊ីម​(Eldecn Husaini BIN MOHD HASHIM) ឯកអគ្គរដ្ឋ​ទូត​ថ្មី​ នៃ​ប្រទេស​ម៉ា​ឡេស៊ី ​ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា៖ ឯកឧត្តម​ មាន​បំណង​ចង់​ឲ្យ​មាន​​អនុស្ស​រណៈ​​យោគ​យល់​​គ្នា​ រវាង​​ក្រសួង​​ការ​ពារ​ជាតិ​ម៉ាឡេស៊ី ​និង​កម្ពុជា​ នៅ​មុន​ពេល​ប្រមុខ​រដ្ឋ​ម៉ាឡេស៊ី ម​ក​បំពេញ​​ទស្សន​កិច្ច​​នៅ​ ព្រះ​រាជាណាចក្រ​កម្ពុជា​នា​ចុង​ឆ្នាំ​២០១៩​នេះ។​ ឯកឧត្តម​ បានបន្តថា៖ នៅ​ក្នុង​ជំនួបសម្តែង​​កា​រគួរ​សម​ជា​មួយ​ សម្តេច​នាយក​រដ្ឋមន្រ្តី​តេជោ ហ៊ុន សែន ​នា​ព្រឹក​មិញ​​នេះ,​ ឯកឧត្តម​ ក៏​បាន​លើក​ឡើង​ផង​ ដែរ​អំពី​ការ​ពង្រឹង​ពង្រីក​​នូវ​កិច្ច​សហប្រតិបត្តិការ​​លើ​វិស័យ​​​ជាច្រើន​ ជា​​ពិសេស ​លើវិ​ស័យ ​ការពារ​ជាតិ​ផង​ដែរ​។ ឯកឧត្តម​ ឯក​អគ្គរដ្ឋទូត​ថ្មី​ បាន​សំណូម​ពរ​​សម្តេច​​ពិជ័យ​សេនា ​ក្នុង​ការ ​បង្កើត ​ឲ្យ​មាន​យន្ត​ការ​រវាង​​ក​ងទ័ព​ទាំង​ពីរ​នា​ពេល​ខាង​មុខ ​នៅលើ​​ការ​​ផ្លាស់​ប្ដូរ​​ពត៌​មាន ​ដក​បទ​ពិសោធន៍ ​ហ្វឹក​ហ្វឺន​ និង​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​គ្នា​ផង​ដែរ​ ដូច​ដែល​​កង​ទ័ព​ម៉ាឡេស៊ី​បាន​ធ្វើ​ជា​មួយ​ប្រទេស​ថៃ ​និង​កម្ពុជា​បាន​ធ្វើ​ជា​មួយ​ និង​ប្រទេស​ចិន​។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖ នឹង​ទាក់​ទង​ឲ្យ ​រដ្ឋមន្ត្រី ​ការ​ពារ​ជាតិ​ម៉ាឡេស៊ី ​មក​បំពេញ​​ទស្សន​កិច្ច​​នៅ​ចុងឆ្នាំ​នៅ​ផង​ដែរ ​ដើម្បី​រឹត​ចំណង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិ​ការ​​រវាង​កង​ទ័ព​ប្រទេស​​ទាំង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និងឯកឧត្តម​ អេល​ឌីន​ ហា​សៃនី​ ប៊ីន ​ម៉ូត ​ហា​ស៊ីម​(Eldecn Husaini BIN MOHD HASHIM) ឯកអគ្គរដ្ឋ​ទូត​ថ្មី​ នៃ​ប្រទេស​ម៉ា​ឡេស៊ី ​ប្រចាំ​កម្ពុជា​

     សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​ថ្លែង​ការ​វាយ​តម្លៃ​ខ្ពស់ និង​រីក​រាយ​ចំពោះ​ការ​លើក​ឡើង​​របស់​ ឯកឧត្តម ​ឯកអគ្គ​រដ្ឋ​ទូត​ថ្មី​ ម៉ាឡេស៊ី។​ ជា​មួយ​នេះ ស​ម្ដេ​ចពិជ័យ​សេនា ​ទៀ បាញ់​ បាន​សម្តែ​ងការស្វាគមន៍ ​និង​រីករាយ ផង​ដែរ​ចំពោះ​វត្តមាន​របស់ ​ឯកឧត្តម​ ឯកអគ្គរដ្ឋទូត​ថ្មី​ ម៉ាឡេស៊ី ​ដែល​បាន​ មក​បំពេញ ​ការ​ងារ​កា​ទូត​នៅ​កម្ពុជា​។ ​សម្ដេច​ពិជ័យ​សេនា ​បាន​មាន​​ប្រសាសន៍​ថា​៖ កម្ពុជា​និង​ម៉ាឡេស៊ី ​ជា​ប្រទេសដែល​មាន​ចំណង​មិត្តភាព ​សាមគ្គីភាព ​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​តាំង​ពី​យូរ​លុង​ មក​ហើយ​ រហូត​ដល់​បច្ចុប្បន្ន​ ពិសេស​លើ​​វិស័យ​​ការពារ​ជាតិ​។​ នា​រសៀល​ថ្ងៃ​ដែល​នោះដែ​រ ឯកឧត្តម ​ស៊ូឌីម៉ាន ​ហា​សេង​ (Sudirman Haseng)​ ឯកអគ្គ​រដ្ឋ​ទូតថ្មី​ នៃសាធារ​ណ​រដ្ឋ​ឥណ្ឌូនេស៊ី ​ប្រចាំ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ។ ឯកឧត្តម ​ឯកអគ្គ​រដ្ឋ​ទូត​ថ្មី​ នៃ​សាធារណ​រដ្ឋ​ឥណ្ឌូនេស៊ី ​បាន​មាន​ប្រសាសន៍​ថា ​ឆ្នាំ​នេះជា​​ខួប​អនុស្សាវរីយ៍​លើក​ទី៦០​ នៃ​ចំណង​មិត្ត​ភាព​កាទូត ​ឥណ្ឌូនេស៊ី​ និង​កម្ពុជា,​ ក្នុ​ងនោះ​​ប្រទេស​ទាំង​ពីរ​រៀប​ចំក​ម្មវិធី​ផ្លាស់​ប្ដូរ​ប្រពៃណី​វប្បធម៌​ និង​សាសនាផង​ដែរ​។ នៅ​ចុង​ខែ​​កក្កដា​​ខាងមុខ​ នឹង​មាន​រៀប​ចំការតាំង​ពិពណ៌​ទេស​ចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​ និង​ឥណ្ឌូនេស៊ី ​នៅក្នុង​​ខេត្ត​សៀមរាប​។ ​ឯកឧត្តម​ បាន​មាន​ប្រសាសន៍​ថា​៖ ការ​កសាង​ស្តូប​​អនុស្សាវរី​យ៍​​មិត្ត​ភាព ​កម្ពុជា​និង​ឥណ្ឌូនេស៊ី ​នៅលើ​ទីតាំង​ថ្មី ​ឋិត​ក្នុង​ខេត្តកំពង់​ធំនោះ ​នឹ​ងជិតហើយ​​រួច​រាល់​​ផ​ងដែរ។​ ជាមួយ​គ្នា​នេះ ឯ​កឧត្តម​ ក៏​បាន​អញ្ជើញ​សម្តេចពិជ័យ​សេនា ​ទៀ បាញ់ ចូល​រួម​​ក្នុង​ពិធី​​ប្រកួតកី​ឡា​វាយ​កូន​ហ្គោល​មិត្តភាព ​និង​ពិធី​បុណ្យ​ស្រាយ​បួស ​ដែល​ស្ថាន​ទូត​បាន​រៀប​ចំ​​ឡើង​នៅកម្ពុជា​។ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និងឯកឧត្តម ​ស៊ូឌីម៉ាន ​ហា​សេង​ (Sudirman Haseng)​ ឯកអគ្គ​រដ្ឋ​ទូតថ្មី​ នៃសាធារ​ណ​រដ្ឋ​ឥណ្ឌូនេស៊ី ​ប្រចាំ​កម្ពុជា ​

    សម្ដេច​ពិជ័យ​សេនា ​ទៀ បា​ញ់ ​បាន​សម្តែង​ការ​ស្វាគមន៍ ​និង​រីក​រាយ​ចំពោះ​វត្ត​មាន​របស់​ ឯកឧត្តម​ ឯកអគ្គរដ្ឋទូតថ្មី ​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូនេស៊ី ​ដែល​បាន​មក​បំពេញការ​ងារ​​កា​ទូត​​នៅក​ម្ពុជា។​ សម្ដេច​ពិជ័យ​សេនា ​ទៀបាញ់ បា​នថ្លែង​នូវអំណរគុណ​ចំពោះ​សាធារណ​រដ្ឋ​​ឥណ្ឌូនេស៊ី ​ដែល​បាន​ជួយ​​ឧបត្ថម្ភ​គាំទ្រ​​ដ​ល់ការ​ស្តារ​ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​កម្ពុជា​ ជា​ពិសេស​​កា​រខិតខំ​ស្វែង​រក​សុខ​សន្តិភាព​​ដល់​​ប្រជាជាតិ​កម្ពុជា​ នា​ទស្សវត្ស​៩០​។ សម្តេចសង្ឃឹម​ថា ​តាម​រយៈ​ការ​បំពេញកា​រងារ​កាទូត​​របស់​​ឯកឧត្តម​ ឯក​អគ្គរដ្ឋទូត​ថ្មី​ នឹង​ពង្រឹង​ពង្រីក​​បា​នឡើង​​ថែម​ទៀត​នូវ​ចំណង​មិត្ត​ភាពប្រទេស​ទាំង​ពីរ​ កម្ពុជា​​និ​ងឥណ្ឌូនេស៊ី ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ