ព័ត៌មាន

ផ្សព្វ​ផ្សាយ​អនុសាសន៏​សម្តេច​តេជោ ​និង​ផែន​ការ​យុទ្ធ​សាស្ត្រ​បញ្ជា្រប​យេន​ឌ័រ​នៅ​បញ្ជាកា​ដ្ឋាន​យោភូមិ​ភាគ​ទី១​ កង​ទ័ព​ជើង​គោក ​០៤​.៦.២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
324
1036

   ដោយបាន​ការ​អនុញ្ញាត្តិ​ពី​ ឯកឧត្តម​ មេ​បញ្ជាការ​កងទ័​ព​ជើង​គោក ​តាម​រយៈ​ក្រុមការងារ​យេនឌ័រ​ កង​ទ័ពជើង​គោក ​បាន​អញ្ជើញ​ចុះ​ផ្សព្វ​ផ្សាយ​ផែន​ការ​យុទ្ធសាស្ត្របញ្ជ្រា​ប​យេន​ឌ័រ​ក្រសួង​ការពារ​ជាតិ ​ឆ្នាំ ​២០១៦-២០២០ ​និង​អនុសាសន៏១១​ចំណុចរបស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឲ្យ​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ពល​ទាហាន​ចំណុះ​យោធ​ភូមិ​ភាគ​ទី១​។ ​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅប​ញ្ជាការដ្ឋាន​យោធ​ភូមិភាគទី​១ កងទ័ពជើងគោក ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឆ្នាំ២០១៩ នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ចាប វ៉ាន្នី មេមញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុការងារយេនឌ័រ កងទ័ពជើងគោក ដែលមាន​នាយទាហាន នាយ​ទាហានរង និងពល​ទាហាន​ចំនួន ២៥១នាក់ ចូល​រួម​ស្តាប់ មាន​នារី​ចំនួន ៥១ នាក់។ 

    លោក​ស្រី វរសេនីយ៏ឯក នន ចរិយា នាយរង​ការិយាល័យ​ទី៥ ​និង​ជាប្រធាន​យេនឌ័រយោធ​ភូមិ​ភាគទី១​   កង​ទ័ព​ជើងគោក បានសុន្ទរកថា ស្វាគមន៏ ស្តីពីការងារយេនឌ័រ ក្នុងយោធភូមិភាគទី១ ដោយបានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម​ការ​ងារ​យេន​ឌ័រ​កង​ទ័ព​ជើង​គោក​  ដែលបានអញ្ជើញចុះមកផ្សព្វផ្សាយ និងធ្វើបទឧទ្ទេសនា ​ ស្តីពី ផែនការ យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្រសួងការ​ពារ​ជាតិ​ឆ្នាំ​២០១៦-២០២០ ព្រមទាំងអនុសាសន៏ដ៏ខ្ពង់​ខ្ពស​របស់​ សម្តេចអគ្គមហាសេនា​បតី​តេជោ ​ហ៊ុន​ សែន ​នៅទី​បញ្ជាការ យោធភូមិភាគទី១ នាពេល​នេះ បាន​អោយ​នាយ​ទាហាន ​នាយទាហានរង និង ពលទាហាន​បាន​យល់​ជ្រួត​ជ្រាប​ អំពី​សិទ្ធរវាង​បុរស និង​នារី ​ការងារ​យេនឌ័រ សមភាពយេនឌ័រ សមធម៌​យេនឌ័រ ​និង​ទស្សនៈ​យេនឌ័រផង​ដែរ។ 

    បន្តាប់​ពី លោកជំទាវ​ឧត្តម​សេនីយ៍​ត្រី​ ឈឿន ​និមល ​នាយក​រង​មជ្ឈមណ្ឌល ​ហ្វឹក​ហ្វឺន​កង​ទ័ព​ ជើង​គោក ​ធ្វើ​ បទ ​ឧទ្ទេសនាម អនុសាសន៍១១ ចំណុច ដ៏​ខ្ពង់ ​ខ្ពស់ ​របស់សម្តេច​តេជោ ​ហ៊ុន ​សែន ​និង ​បទ​ឧទ្ទេស​ នាមសៀវភៅ​ផែន​ការ​បញ្ជ្រាប​យេនឌ័រ​   ក្រសួងកា​រពារ ​ជាតិ​ឆ្នាំ ​២០១៦-២០២០ និង​ទស្សន​យេនឌ័រ ក្នុង កងយោធពល​ខេមរ​ភូមិន្ទ ​ដែល​អាន​ដោយ​លោក​ជំទាវ​ឧត្តមសេនីយ៍ត្រី ខឹម បូណា នាយរងសេនាធិការ និងជាប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក ស្តីពី ការងារ ផ្សព្វផ្សាយ ផែនការ យុទ្ធសាស្ត្របញ្ជា្របយេនឌ័រ ក្រសួងការពារជាតិ រួចមក លោកជំទាវ ឧត្តមសេនីយ៍ត្រី ខឹម បូណា បានលើកឡើងពី ផែនការយុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រ ឆ្នាំ ២០១៦. ២០២០ នៅតាមបណ្ដាកងពល យោធភូមិភាគ, ក្នុងការជម្រុញទស្សនៈយេនឌ័រ ឲ្យដល់នាយទាហាន ,នាយទាហានរង និងពលទាហានព្រមទាំង បង្កើនបរិមាណនិងគុណភាព ដល់នាយទាហាន , នាយទាហានរង និងពលទាហានដែល ជានារីផងដែរ ។ឯកឧត្តម ឧត្តមសេនីយ៏ឯក ចាប វ៉ាន្នី មេមញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុការងារយេនឌ័រ កងទ័ពជើងគោក

    អញ្ជើញ​មាន​ប្រសាសន៏​សំណេះសំ​​ណលនា​ឧិកាស​នោះ​ ឯកឧត្តម ចាប វ៉ាន្នី បានមាន​ប្រសាសន៏​ថា​៖ ក្រោម​ការដឹកនាំរ​បស់​រាជរដ្ឋាភិ​បាល ​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន ​សែន​ ជា​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ បន្តជំរុញការ​អនុវត្តន៏បញ្ជ្រាបយេនឌ័​រឲ្យ​មានប្រសិទ្ធភាព និងភាពជាក់​លាក់ក្នុង​ការ​អនុវត្តន៏គោល​នយោបាយជាតិ​ បទ​បញ្ញត្តិ​ពាក់ព័ន្ធ និងលើក​ស្ថានភាព សមត្ថភាព​ស្ត្រី រួមនឹងកិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ឧិកាសនារីនៅក្នុងកងយោធពលខេមរភូមិន្ទកាន់តែប្រសើរឡើង ដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវក្នុងកិច្ចការការពារជាតិមាតុភូមិ និងភារកិច្ចអន្តរជាតិ ។ ឯកឧត្តម ចាប វ៉ាន្នី បានបន្តទៀតថា​៖ ការផ្សព្វ​ផ្សាយ​នាពេ​លនេះ​ គឺ​ស្របទៅនឹង​និន្នាការ​អភិវឌ្ឍន៏​នា​ពេល​បច្ចុប្បន្ន ​និងទៅអនាគត ដើម្បីធ្វើឲ្យ​សម្រេច​បាន​នៅក្នុង​ការ​ប្តេជ្ញា​ចិត្ត និងការអនុវត្តន៏​អនុសាសន៏ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ ក៏​ដូចជាគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល  និង​គោលនយោបាយ​កា​រពារ​ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ​ឯកឧត្តម បាន​លើក​ឡើងថា​៖ អនុសាសន៏ របស់សម្តេចតេជោ​បាន​ស្តែង​ឲ្យឃើញ​ការ​លប់​រាល់​ទំរង់​ នៃ​កា​រ​រើសអើង​លើស្ត្រី់ ស្វែងយល់អំពី​ឧបសគ្គរារាំង ក្នុងការបំពេញ​ តួនាទី រៀបចំវគ្គបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ថ្នាក់​ដឹកនាំ​នារី , ស្វែងយល់ អំពីស្ថានភាព​សេដ្ឋកិច្ច , បង្កើន​ច្បាប់​ជួញដូរផ្លូវ​ភេទ , គ្រប់គ្រងឲ្យបាន​នូវក្រុមហ៊ុន​ដែល​បញ្ជូន ពលការនី ទៅធ្វើការប្រទេស​ក្រៅ , បង្កើនគំរោង​ជួយ​អភិវឌ្ឍន៏ជន​ពិការ ជាពិសេ​ស​ស្រ្តីនិង​កុមារ , រក្សាប្រពៃណី​កាងារ​វប្បធម៌​ចំពោះ​ស្ត្រី , ដោះស្រាយចំពោះ​និស្សិត​នារីដោយស្រាវ​ជ្រាវរាល់​ស្ថាន​ភាព​លំបាក និង ស្ត្រីត្រូ​វទៅ​នឹងបុរស​ដែរ។ ឯកឧត្តម ចាប វ៉ាន្នី ក៏បាន​សំនូម​ពរ​ដល់​ ឯកឧត្តម​អស់​លោកមេ​បញ្ជាការ មេបញ្ជាការរង​នាយ​ទាហាន នាយ​ទាហានរ​ង ​យោធភូមិ​ភាគ តំបន់​ប្រតិការ​សឹក​ខេត្ត កងពល​ដោយ​ផ្ដ​ល់ឱកាស និង ជំរុញលើក ទឹកចិត្តដល់នាយទាហានជានារី ក្នុងការទទួលបាននូវតួនាទី និងឋានន្តរសក្តិ , បង្កើនការយកចិត្តទុកដាក់ដល់​គ្រួសារយោ​ធិនពលី ពិការ និងយោធិនមុ​នចូលនិវត្តន៏ , បង្កើនការ យកចិត្តទុកដាក់ដល់គ្រូ និងកីឡាការិនីក្នុង ខ.ភ.ម និងតម្រូវការ ត្រួតពិនិត្យ​វាយតំលៃការ​អនុវត្តន៏​ផែន​ការ យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ប្រក​ប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ