ព័ត៌មាន

ពិធី​ប្រកាស ​និង​ប្រគល់​ភារ​កិច្ច​ជូន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ស្រុក​កោះ​កុង ​ខេត្ត​កោះ​កុង​
នាយកដ្ឋានព័ត៌មាន(៣)
316
1035 ពិធី​ប្រកាស ​និង​ប្រគល់​ភារ​កិច្ច​ជូន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ស្រុក​កោះ​កុង ​ខេត្ត​កោះ​កុង​

     ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​ប្រមុខ​ថ្នាក់​ដឹក​នាំប្រមុខ​រាជរដ្ឋា​ភិបាល ​និង​គណៈ​បក្សប្រជាជន​កម្ពុជា​ ដែលបាន​ចាត់តាំង​រៀប​ចំអោ​យ​មាន​ក្រុម​ការ​ងារ​ចុះជួយ​មូល​ដ្ឋាន​ កាល​ពី​ថ្ងៃទី​០១ ខែ​មិថុនា ​ឆ្នាំ​២០១៩ ​កន្លង​ទៅ​ នៅ​ស្រុក​កោះកុង ​ខេត្ត​កោះ​កុង ​មាន​ធ្វើពិធី​ព​ប្រកាស​សេចក្តី​សំរេច ប្រគល់ភារកិច្ច ជូនក្រុមការងារថ្នាក់កណ្តាល​ចុះជួយ​ ឃុំនៅ​ក្នុ​ងស្រុកកោះ​កុង ខេត្តកោះ​កុង ដែល​បាន​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព ឯកឧត្តម សឿន ​រឿត ទី​ប្រឹក្សា​សម្តេច​ពិជ័យ​សេនា ​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង ជាប្រធាន​ក្រុម​ការងារ​​ថ្នាក់​​កណ្តាល​ចុះ​ជួយ ​ស្រុកកោះកុង ខេត្តកោះកុង, ឯកឧត្កតម ខៀវ ឆេន នាយក​ខុទ្ធការល័យ​សម្តេច​ពិជ័យ​សេនា ​និង​ជា​អនុប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះជួ​យ ស្​រុក​កោះកុ​ង ​ព្រម​ទាំង​មានការ​អញ្ជើញចូល​រួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានស្រុកកោះកុង ខេត្តកោះកុង ជាច្រើនរូបទៀត ។

    សូមបញ្ជាក់ថា៖ ដើមី្បធ្វើការត្រួតពិនិត្យ នឹង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាឃុំ ក្នុងស្រុកកោះកុង ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ នៅស្រុកកោះកុង បានរៀបចំក្រុមការងារថ្នាក់កណ្តាលកណ្តាលចុះជួយ ឃុំនានានៅក្នុងស្រុកកោះកុង ខេត្តកោះកុង សំរាប់ចុះជួយ​ដល់​មូលដ្ឋាន​ស្រុក​កោះកុ​ង ​ខេត្តកោះកុង ។ក្នុង​ពិធី​ប្រកាសទទួល​ស្គាល់​ក្រុមការ​ងារ​នា​ពេល​នោះ ប​ន្ទាប់​ពី​បានស្តាប់នូវរបាយ​ការណ៍​ដែល​​លើ​ក​ឡើង​អំពី​ជំហ៊ាន​រីក​ចម្រើន​របស់​ស្រុក​កោះកុ​ង ​ខេត្តកោះកុង ​រួម​នឹង​ការ​អាន​សេចក្តី​សម្រេច​ប្រកាស​សេចក្តី​សំរេច​ ប្រគល់​ភារកិច្ច ជូនក្រុមការងារថ្នាក់កណ្តាលកណ្តាល​ចុះជួយ ឃុំ នៅក្នុងស្រុក​កោះកុង ​ខេត្ត​កោះកុង និងបន្ទាប់ពីការ​ប្រគល់​នូវ​សេចក្តី​សម្រេច​ដល់​ក្រុមការងារ​ចុះ​ជួយ​មូល​ដ្ឋាន ​រួច​មក ​មាន​ប្រសាសន៍​សំណេះ​សំណាល​នា​ពេល​នោះ ឯ​កឧត្តម សឿន ​រឿត បាន​សំដែង​នូវ​ការ​កោត​សរសើរ​ និង​ វា​យតំលៃខ្ពស់​ចំពោះ​សមិទ្ធិផល​ទាំង​ឡាយ​ដែល​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​ និង​ការ​ខិត​ខំ​របស់​សមាជិក​ក្រុម​ការ​ងា​រទាំ​ងអស់​ដែល​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ ​ បាន​ខិត​ខំយ​ក​អស់​ពី​កម្លាំង​កាយចិ​ត្ត​ ក្នុង​ការក​សាងសមិទ្ធិផល​ជាច្រើន​សំរាប់បំរើ​ឲ្យ​សង្គម​ជា​តិ ធ្វើ​អោយមូលដ្ឋា​នមា​ន​ការ អភិវឌ្ឍ រីកចំរើនជាបន្តបន្ទាប់ ។ 

      ឯកឧត្តម សឿន ​រឿត បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា និង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​អោយប្រជាពល​រដ្ឋមាន​ជំនឿ​ជឿជាក់លើការ​ដឹកនាំ​របស់រាជ​រដ្ឋាភិបាល​ ដែលបាន​ដឹកនាំ កសាង​ប្រទេសជាតិ​អោយ​មាន​ការអភិវឌ្ឍរី​ក​ចំរើ​នលើ​គ្រប់វិស័យ។ ឯកឧត្តម បានគូសបញ្ជាក់​ទៀតថា៖ ការងារ​ចុះមូលដ្ឋា​ន​នេះ គឺ​ជា​ប្រពៃណី​របស់​ថ្នា​ក់ដឹកនាំ​ មន្ត្រី រាជ​ការ​គ្រប់​ជាន់​ថ្នាក់​ ក្នុង​គោល​ដៅធ្វើ​ឲ្យ​នៅតា​ម​បណ្តា​មូល​ដ្ឋាន​ មាន​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ ស្រប​ទៅ​តាម​យុទ្ធ​សាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការ​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់ប្រជាពលរដ្ឋ ។ ក្នុង​នោះ​ដែរ​ឯកឧត្តម សឿន ​រឿត ក៏បាន​លើក​នូវ​ការណែនាំ​មួយ​ចំនួន​ ដល់​ក្រុម​ការងារ ​គ្រប់​ថ្នាក់​ទាំង​អស់​ឲ្យបាន​យល់​ច្បាស់ ពី​តួនាទី ភារកិច្ច​របស់​ខ្លួន ​ក្នុ​ងការ​ចុះតា​មបណ្តាមូលដ្ឋា​ននៅស្រុកកោះកុង ​ខេត្ត​កោះកុងដើ​មី្ប​សម្រេច​ឲ្យបាននូវ​គោលដៅ ជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណា​ក់កាលទី៤ របស់រាជរដ្ឋាភិបាល ។ ឯកឧត្តម សឿន ​រឿត ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុម​ការងារ​ទាំង​អស់​ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលគណបក្សបានប្រគល់ជូន ដើមី្បយកទៅ​អនុវត្តឲ្​យទទួល​បាន ជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ៕ 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ