ព័ត៌មាន

លោក​ឧត្តម​សេនីយ៍​ទោ​ ស ​សំបូរ​ធន​ ប្រជុំ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​តួនាទី ​ភារ​កិច្ច​ និង​ការ​ងារ​កង​រាជ​អាវុធ​ហត្ថ​ខែ​ឧសភា ​និង​ទិស​ដៅ​ខែ​មិថុនា ​ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
316
1033 លោក​ឧត្តម​សេនីយ៍​ទោ​ ស ​សំបូរ​ធន​ ប្រជុំ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​តួនាទី ​ភារ​កិច្ច​ និង​ការ​ងារ​កង​រាជ​អាវុធ​ហត្ថ​ខែ​ឧសភា ​និង​ទិស​ដៅ​ខែ​មិថុនា ​ឆ្នាំ​២០១៩​

      ព្រឹក​ថ្ងៃ​ទី០៣​ ខែ​មិថុនា ​ឆ្នាំ​២០១៩​ នៅ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ស ​សំបូរ​ធន​ នាយ​សេនា​ធិការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បានអ​ញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​តួនាទី ​ភារ​កិច្ច​ និង​ការ​ងារ​កង​រាជ​អាវុធ​ហត្ថ​ខែ​ឧសភា ​និង​ទិស​ដៅ​ការ​ងារ​ខែ​មិថុនា ​ឆ្នាំ​២០១៩​។​ ក្នុង​កិច្ច​ប្រជុំ​នេះ ​បាន​ផ្សព្វ​ផ្សាយ​បទ​បញ្ជា​ស្តី​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​អន្តរាគមន៍​ពេល​មាន​គ្រោះ​មហន្ត​រាយ​ ឆ្នាំ​២០១៩​ របស់​អគ្គ​បញ្ជាការ​ដ្ឋាន​ លេខ​០០៤/​ប្រ.ជ​ ២០១៩ ​។ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ស ​សំបូរ​ធន​ នាយ​សេនា​ធិការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​

      ក្នុង​ឱកាស​នោះ ​​ឯកឧត្តម ​ស ​សំបូរ​ធន​ បាន​លើក​ឡើង​ថា​៖ បើ​ពិនិត្យ​ជារួម​នៅ​ក្នុង​ខែ​ឧសភា ​ឆ្នាំ​២០១៩ ​បើ​ប្រៀប​ធៀប​ជា​មួយ​ខែ​មេសា ​បទ​ល្មើស ​បទ​ឧក្រិដ្ឋ​ និង​បទ​មជ្ឈឹម ​មាន​ការ​កើន​ឡើង​តិច​តួច​។​ ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ ស ​សំបូរ​ធន​ ក៏​បាន​ជំរុញ​ដល់​ស្នង​កា​រ ស្នង​ការ​រង​ នាយ​ការិយាល័យ ​មេ​បញ្ជាការ​គ្រប់​បណ្តា​អង្គភាព ​ជា​ពិសេស​ កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី ​ខេត្ត​ នាយក​សាលា​ទាំង​ពីរ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ កែ​តម្រង់​ទិស​ដៅ​ការ​អនុវត្ត​ជំនាញ​ទៅ​តាម​តួនាទី ​ភារកិច្ច​ មាន​ការិយាល័យ​ផែន​ការ​ប្រតិបត្តិការ​តាម​ដាន​ត្រួត​ពិនិត្យ​ តាម​ដាន​ រៀប​ចំ ​របាយ​ការណ៍​ឱ្យ​បាន​ត្រឹម​ត្រូវ​ តាម​តួ​លេខ​ជាក់​ស្តែង​ដែល​ទទួល​បាន​។​ ឯកឧត្តម​ បាន​ជំរុញ​ការិយាល័យ​ផែន​ការ​ហ្វឹក​ហ្វឺ​ន ត្រូវ​រៀប​ចំ​កម្ម​វិធី​ហ្វឹក​ហ្វឺន​ឱ្យ​បាន​ច្បាស់​លាស់​ និង​មាន​ប្រសិទ្ធ​ភាព​ សម្រាប់​វគ្គ​បំប៉ន​បញ្ជាការ​សេនាធិ​ការ​ ជា​មួយ​នេះ​ត្រូវ​សហការ​ជា​មួយ​ការិយាល័យ​បុគ្គលិក​។​ ឯកឧត្តម​ ស​ សំបូរ​ធន​ បាន​រំលឹក​ដល់​បណ្តា​កង​ឯក​ភាព​ កង​រាជ​អាវុធ​ហត្ថ​ត្រូវ​បន្ត​ខិត​ខំ​ធ្វើ​ការ​អប់រំ​ចិត្ត​សាស្ត្រ​ដ​​ល់នាយ​ទាហាន ​នាយ​ទាហាន​រង​ក្រោម​ឱវាទ​របស់​ខ្លួន​ ឱ្យ​យល់​ជ្រួត​ជ្រាប​​ ពី​សភាព​ការណ៍​ និង​ការ​វិវត្ត​ថ្មីៗ​ ពី​តួនាទី ​ភារកិច្ច ​បទ​បញ្ជា ​ក្រម​សីលធម៌ ​បទ​វិន័យ​ទូទៅ​កង​យោធពល​ខេមរ​ភូមិន្ទ ​ជា​ពិសេស​តម្រង់​ទិស​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ឱ្យ​មាន​ប្រយោជន៍​ដល់​សង្គម ​ឱ្យ​យល់​ច្បាស់​ពី​ផល​ប៉ះពាល់​ នៃ​គ្រឿង​ញៀន​ដែល​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ និង​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ និង​កុំ​ពាក់​ព័ន្ធ​ និង​បទ​ល្មើស​ជម្លោះ​ដី​ធ្លី ​ការ​កាប់​រុករាន​ដី​ធ្លី​ដោយ​ខុស​​ច្បាប់​ និង​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​។ ​មេ​បញ្ជាការ​គ្រប់​បណ្តាកង​ឯក​ភាព​ ក​ងរាជ​អាវុធហត្ថ​ ដាច់​ខាត​មិន​ត្រូវ​លាក់​បំពួន​នាយ​ទាហាន ​នាយ​ទាហាន​រង​ ណា​ដែល​សេរី ​បាត់​មុខ​ពី​អង្គភាព​នោះឡើយ​ និង​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ ​មធ្យោបាយ​គ្រឿង​បំពាក់​ឱ្យ​បាន​ហ្មត់​ចត់​ ព្រម​ទាំង​ការ​ស្លៀក​ពាក់​ឯកសណ្ឋាន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ការកំនត់​របស់​អនុក្រិត​  ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ