ព័ត៌មាន

ពិធីក្រុងពាលី ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារទីចាត់ការ , អគារស្នាក់នៅ និងអគារបច្ចេកទេសនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
នាយកដ្ឋានព័ត៌មាន(៣)
319
1032 ពិធីក្រុងពាលី ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារទីចាត់ការ , អគារស្នាក់នៅ និងអគារបច្ចេកទេសនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

      អគារ​ចំនួន​០៨​ខ្នង​ រួម​មាន៖ អគារ​ទី​ចាត់​ការ​០១​ខ្នង​ កំពស់​២​ជាន់ អគារ​ការិ​យា​ល័យ​យោធា​ចារ្យ​ ០១​ខ្នង ​អគារ​ស្នាក់​នៅ​យោធា​ចារ្យ​០១​ខ្នង ​អគារ​ឃ្លាំង​បច្ចេក​ទេស​អាវុធ ​គ្រាប់​ចំនួន​០១​ខ្នង ​និង​អគារ​ស្នាក់​នៅ​របស់​សិក្ខា​កាម​ចំនួន០៤​ខ្នង​ កំពស់​២​ជាន់​ អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់ ​ឯកឧត្តម ឧ​ត្តម​សេនីយ៏​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​​មេ​បញ្ជាការ​រង​ នៃ​កង​​យោធ​ពល​ខេមរ​ភូមិន្ទ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ និង​លោក​​ជំទាវ ​ពេជ ​ចន្ទមុនី ផ្តល់​ជា​ចំណង​ដៃ ​ជូន​ដល់​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​ ត្រូវ​បាន​ធ្វើ​ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋម​សិលា​ បើក​ការ​ដ្ឋាន​សាង​សង់​នា​ព្រឹក​ថ្ងៃ​ទី៣ ខែ​មិថុនា ​ឆ្នាំ​២០១៩​ នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​“ពេជ នីល“​ ស្ថិត​នៅ​ភូមិ​សាស្ត្រ​ ភូមិទី៦​ ​​ឃុំត្រែង​ត្រ​យ៉ុង ​ស្រុក​ភ្នំ​ស្រួច ​ខេត្ត​កំពង់​ស្ពឺ ​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ ឧត្តម​សេនីយី​ទោ ឈុន ​ឆេង នាយ​សេនា​ធិការ​រង​ និង​ជា​នាយក​មជ្ឈម​ណ្ឌល​ហ្វឹក​ហ្វឺន ​កង​ទ័ព​ជើង​គោក​។​ នេះ​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ចំណោម​សមិទ្ធិ​ផល​ជា​ច្រើន​ សំរាប់​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​។​ ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា បាន​ដំណើរ​ការ​ទៅ​តាម​កម្ម​វិធី​បាន​គ្រោង​ទុក្ខ​ដោយ​ ឯកឧត្តម​ ឈុន​ ឆេង ​និង​សហការី​ទាំង​អស់​បាន​ចូល​រួម​ធ្វើ​ការ​អុជ​ធូប ​និង​បួង​សួងសុំ​នូវ​សេចក្តី​សុខ​សប្បាយ​ពី​ម្ចាស់​ទឹក​ ម្ចាស់​ដី ​ដែល​ថែ​រក្សា​ព្រៃ​ភ្នំ​ ក្រំ​ថ្ម ​ព្រ​ម​ទាំង​បាន​សែន​ នូវ​សំណែន ​គ្រឿង​សក្ការ​បូជា ​និង​បួង​សួង​ដល់​គុណ​បុណ្យ​ព្រះ​រតនៈ​ត្រែយ៏​ វត្ថុ​សាក​សិទ្ធ​ក្នុង​លោក ​ទស្ស​បូរមី​ តាម​ថែ​រក្សា​ភូមិ​ករ​ សូម​អោយ​ជួយ​បី​បាច់​ថែ​រក្សា​ក្នុង​ដំណើរ​ការ​សាង​សង់​អគារ​ថ្មី​នេះ​ អោយ​ទទួល​បាន​សុវត្ថិ​ភាព ​និង​សេចក្តី​សុខ ​សេចក្តី​ចំរើន​។ឯកឧត្តម​ ឧត្តម​សេនីយី​ទោ ឈុន ​ឆេង នាយ​សេនា​ធិការ​រង​ និង​ជា​នាយក​មជ្ឈម​ណ្ឌល​ហ្វឹក​ហ្វឺន ​កង​ទ័ព​ជើង​គោក​

    សូម​បញ្ជាក់​ថា៖​ ​ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ តែ​តែង​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ព​ស់ លើ​ការ​កសាង​អគារ​ស្នាក់​នៅ,  ជំរំ​ជម្រក​, ដល់កង​ទ័ព​ និង​គ្រួសារ​កង​ទ័ព​, ព្រម​ទាំងការ​យក​ចិត្ត​ដាក់​ក្នុង​ការ​ឧបត្ថម្ភ​ផ្តល់​គ្រឿង​សម្ភារៈ​ប្រចាំ​ថ្ងៃ​កសាង​ហេដ្ឋា​រចនា​សម្ព័ន គ្រឿង​ឧប​ភោគ​ បរិភោគ ​បន្ថែម​លើ​គោល​របប​ប្រចាំ​ថ្ងៃ​មាន​ស្រាប់​ ដល់​គ្រួសារ​ទ័ព​,​ យោធិន​ពលី​មរណៈ យោធិន​ពិការ​ និង​អតី​យុទ្ធ​ជន។ ទាំង​នេះ​ធ្វើ​ឲ្យ​កង​ទ័ព​មាន​ភាព​កក់​ក្តៅ ​មាន​ស្មារតី​រឹង​មាំ​អង់​អាច​ក្លាហាន​ ដើម្បី​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី សេចក្តី​សុខ​ក្សេម​ក្សាន្ត​ជូន​ប្រជាជន​។ ឯកឧត្តម​ ឈុន​ ឆេង ​នាយ​ទាហាន ​នាយ​ទាហាន​រង ពល​ទាហាន ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម   ហ៊ុន ម៉ាណែត និង​លោក​ជំទាវ​ ដែល​បាន​ជូន​អគារ​ដល់​មជ្ឈមណ្ឌល​ ដែល​អគារ​នេះ​បន្ទាប់​ពី​សាង​សង់​រួច​ទៅ​ និង​ប្រយោជន៏​ធំ​ធេង ​ដល់​កង​ទ័ព​ក្នុង​ការ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​ ដើម្បី​បំពេញ​ភារកិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​និង​ សន្តិ​សុខ​ជូន​ដល់​ជាតិ​មាតុ​ភូមិ​ទាំង​មូល ៕  

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ