ព័ត៌មាន

ឧត្តម​សេនីយ៍ទោ ​សោម ​ស៊ុន​ ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹក​ហាត់​យុទ្ធ​វិធី​ថ្នាក់​កង​អនុ​សេនា​តូច​វាយ​សង្គ្រ​ប់ទី​តាំង​ខ្មាំង​
នាយកដ្ឋានព័ត៌មាន(៣)
325
1031 ឧត្តម​សេនីយ៍ទោ ​សោម ​ស៊ុន​ ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹក​ហាត់​យុទ្ធ​វិធី​ថ្នាក់​កង​អនុ​សេនា​តូច​វាយ​សង្គ្រ​ប់ទី​តាំង​ខ្មាំង

      ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​សោម ​ស៊ុន ​មេប​ញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ​រួម​ទាំង​ថ្នា់ក់​ដឹក​នាំ ​នៃ​បញ្ជា​​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង ​កំពង់​ធំ ​និង​ក្រុម​យោធា​ចារ្យ​ បាន​ចុះ​ត្រួត​ពិនិត្យ​ ការ​ហ្វឹក​ហាត់​យុទ្ធ​វិធី​កង​អនុសេនា​តូច ​វាយ​សង្គ្រប់​ទី​តាំង​ខ្មាំង ​នៅ​ទី​តាំង​ហ្វឹក​ហ្វឺន​វរសេនា​តូច​លេខ​១ ​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ​ស្ថិត​នៅ​ភូមិ​តា​ឡែក​ថ្មី​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទប​ល្ល័ង្គ​ ខេត្ត​កំពង់​ធំ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​១ ខែ​ឧសភា ​ឆ្នាំ​២០១៩។​​ ការ​ហ្វឹក​ហាត់ ​ត្រូវ​បាន​ផ្តោត​លើ ​របៀប​យុទ្ធវិធី​វាយ​សង្គ្រប់ ​លើទី​តំាង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​យាម​ល្បាត​របស់​ខ្មាំង​ដោយ​ប្រើ​ប្រាស់​កម្លាំង​មួយកង​អនុសេនា​តូច​មាន​កម្លាំង​ ២៧​នាក់​ ដោយ​ទទួល​បាន​ជោគជ័​យ ​ក្នុង ​គោល​បំណង ​គឺ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ប្រយុទ្ធ​ក្នុង​កិច្ច​ការ​ពារ​ជាតិ​ ការ​ពា​របូរណ​ភាព​ទឹក​ដី​ និង​សហការ​ការ​ពារ​ឲ្យ​បាននូវ​សន្តិភាព​ សន្តិសុខ ​សុវត្ថិភាព​សង្គម​ កំចាត់​ចោល​នូវ​ជន​ទាំង​ឡាយ​ណា​ដែល​បង្កើត​នូវ​បដិវត្តន៍​ពណ៌ ​បំផ្លាញ​សន្តិភាព​ សន្តិសុខ​សង្គម​ និង​សេចក្ដី​សុខ​សាន្ត​របស់​ប្រជាជន​។​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​សោម ​ស៊ុន ​មេប​ញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ 

     ឯកឧត្តម ឧត្តម​សេនីយ៍​ទោ ​សោម ​ស៊ុន ​មាន​ប្រសាសន៍​ថា​៖ ​កង​ទ័ព​ត្រូវ​តែ​ហ្វឹក​ហ្វឺន​ ដើម្បី​ឲ្យ​មាន​សមត្ថភាព ​ប្រសិទ្ធ​ភាព​គ្រប់​គ្រាន់​ ក្នុង​ភារ​កិច្ច​របស់​ខ្លួន​ ដូច​ពាក្យ​ស្លោក​មួយ​ឃ្លា ​បាន​ ពោល​ ថា​៖  ស៊ូ​បង្ហូរ​ញើស​លើ​ទីលាន​ហ្វឹក​ហាត់​កាត់​បន្ថយ​ការ​បង្ហូរ​ឈាម​នៅ​លើ​ទីលាន​ប្រយុទ្ឋ​នៅ​លើ​សមរ​ភូមិ។​ ក្នុង​នោះ ​ឯកឧត្តម ​មេបញ្ជាការ​ បានបញ្ជាក់ថា៖ កង​កម្លាំង​វរៈសេនា​តូច​លេខ​១ ​ចំនួន​១០០​នាក់ ​បាន​កំពុង​ដំណើរ​ការ​វគ្គ​ហ្វឹក​ហ្វឺន​រយៈ​ពេល ​២១​ថ្ងៃ​មក​ហើយ​ លើ​ផែន​ការ​រយៈ​ពេល​៤៥​ថ្ងៃ ​ដោយ​បាន​បើក​វគ្គ​ហ្វឹក​ហ្វឺន​ប្រចាំ​ឆ្នាំ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​ឧសភា ​ឆ្នាំ​២០១៩ ​ក្រោម​អធិបតី​ភាព ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ពៅ​ ហេង​ មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៤ ​ហើយ​ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ផង​ដែរ ​នៅពេល​ខាង​មុខ ​នឹង​មាន​ធ្វើ​យុទ្ធ​ដំណើរ​ទ័ព​ក្នុង​ចម្ងាយ​ផ្លូវ ​៣២​គីឡូម៉ែត្រ ដោយ​ប្រើ​ប្រាស់​ពេល​វេលា​ ៣​ថ្ងៃ​ ២​យប់ ​នៅ​តំបន់​ព្រៃ​ឡង់ ​ស្រុក​សណ្ដាន់​ ជាប់​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ និ​ង​ខេត្ត​ព្រះ​វិហារ​។​ ក្នុងឱកាស​នេះ ​ផង​ដែរ​ កម្លាំង​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ ​បាន​ប្តេជ្ញា​ចិត្ត​ដាច់​ខាត ​ការ​ពារ​ជាតិ​ សាសនា ​ព្រះ​មហាក្សត្រ​ និង​ការ​ពារ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​ ដែល​កើត​ឡើង ​ពី​ការ​បោះ​ឆ្នោត​ដែល​មាន​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ជា​ប្រមុខ​ដឹក​នាំ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ