ព័ត៌មាន

សេនា​ធិការ​ចម្រុះ​នៃ​ខ.ភ.ម ​បើក​កិច្ច​ប្រជុំ​ឆ្លង​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ខែ​ឧសភា ​និង​ទិស​ដៅ​អនុវត្ត​បន្ត​ប្រចាំ​ ​ខែ​មិថុនា ​ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
347
1030 សេនា​ធិការ​ចម្រុះ​នៃ​ខ.ភ.ម ​បើក​កិច្ច​ប្រជុំ​ឆ្លង​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ខែ​ឧសភា ​និង​ទិស​ដៅ​អនុវត្ត​បន្ត​ប្រចាំ​ ​ខែ​មិថុនា ​ឆ្នាំ​២០១៩​

     សេនា​ធិការ​ចម្រុះ​នៃ ​ខ ភ ម​ បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ខែ​ឧសភា ​និង​ផ្សព្វផ្សាយ​ទិស​ដៅ​អនុវត្ត​ការ​ងារ​បន្ត​សំរា​ប់​ ខែ​មិថុនា ​ឆ្នាំ​២០១៩​ របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​មិថុនា ​ឆ្នាំ​២០១៩​នេះ​  នៅ​សាល​ប្រជុំ​របស់​ខុទ្ទកា​ល័យ​អគ្គ​បញ្ជា​ការ​ដ្ឋាន​ ក្រុង​ភ្នំពេញ ​ដែល​កិច្ច​ប្រជុំ​នេះ ​បាន​ប្រព្រឹត្តិ​​ទៅស្ថិ​តក្រោម​អធិបតី​ភាព​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​ នៃ ​ខ ភ ម ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោកជា នាយរងសេនាធិការចម្រុះ នាយក នាយក​រង​គ្រប់​ទី​ចាត់​ការ​ និង​បណ្តា​ស្ថាប័ន​ទ័ព​ជំនាញ​ចំណុះ​ឲ្យ​អគ្គ​មេ​បញ្ជាការ​ដ្ឋាន ​ជា​ច្រើន​រូប។ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ណឹម​ ម៉ា​ឡែន ​នាយក​ទី​ចាត់​ការ​កល​យុទ្ធ​អគ្គ​បញ្ជាការ

     ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ណឹម​ ម៉ា​ឡែន ​នាយក​ទី​ចាត់​ការ​កល​យុទ្ធ​អគ្គ​បញ្ជាការ ​បាន​គូស​បញ្ជាក់​ក្នុង​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ថា៖​ ក្នុង​ខែ​ឧសភា ​ឆ្នាំ​២០១៩​កន្លង​មក​នេះ ​ខ ភ ម​ នៅ​គ្រប់​កង​ឯកភាព ​ស្ថាប័ន​កង​ទ័ព​ទាំង​បី​ប្រភេទ​ .កង​ការ​ពារ​ព្រំ​ដែន​ និង​បណ្តា​ទ័ព​ជំនាញ​ទាំង​អស់ ​ក្រោម​ការ​ដឹក​នាំដ៍​ល្អ​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​នៃ ​ខ ភ ម​ ពិសេស​ក្រោម​ការ​ដឹក​នាំ​ប្រក​បដោយ​គតិ​បណ្ឌិត​រប​ស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ធ្វើ​ឲ្យ​នាយ ​ពល​ទាហាន ​នៅ​គ្រប់​កង​ឯកភាព​ខិត​ខំ​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​បំពេញ​ការ​ងារ​យ៉ាង​ល្អ​បំផុត​ សំរាប់ ​ជាតិ ​និង​មាតុ​ភូមិ​។​ របាយកាណ៍​ក៍​បាន ​បញ្ជាក់​ទៀត​ថា៖ ក្នុង​ខែ​ឧសភា​កន្លង​មក​នេះ​ដែរ ​ថ្វី​ត្បិត​តែ​ស្ថាន​ការណ៍​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​ ជាប់​ជា​មួយ​ប្រទេស​ជិត​ខា​ង គឺ​មាន​ភាព​ល្អ​ប្រសើរ ​ដែល​ជា​ឱកាស​ល្អ​បំផុត​សំរាប់​កម្ពុជា ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​រីក​ចំរើន​។ ​របាយ​ការណ៍​ក៍​បាន​លើក​ឡើង​ដែរ​ថា៖ ថ្វី​ត្បិត​តែ​ក្នុង​ខែ​កន្លង​មក​នេះ ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ ដែល​កង​កម្លាំង​នៃ ​ខ ភ ម​ ឈ​ជើង​ទទួល​ខុស​ត្រូវ ​កើត​មា​ននូវ​បញ្ហា​ខ្លះ​ចំពោះ​ប្រជា​ពល​រដ្ឋ​យើង​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​រក​ស៊ី ​ដោយ​ខុស​ច្បាប់​ នៅ​ប្រទេស​ជិត​ខាង​ ហើយ​ភាគី​ប្រទេស​ជិត​ខាង​ បាន​ចាប់​បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ​ តាម​បណ្តា​ច្រក​ព្រំ​ដែន​ក៍ដោ​យ​ ក៍​បញ្ហា​ទាំង​អស់​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សន្តិវិធី ​និង​ផ្លូវ​ច្បាប់​ ដោយ​រក្សា​នូវ​ការ​ទំនាក់​ទំនង​ក្នុង​នាម​ប្រទេស​ជិត​ខាង​ល្អ ​ដើម្បី​ការ​កសាង​ព្រំ​ដែន​សន្តិភា​ពយូរ​អង្វែង​​។ ​របាយ​ការណ៍​ក៍​បាន​លើក​យក​មក​បញ្ជាក់​ទៀតថា៖ ក្នុង​ខែ​ឧសភា ​ឆ្នាំ​២០១៩​ កន្លង​មក​នេះ​នៅ​ទូរទាំង​ប្រទេស ​នាយ​ ពល​ទាហាន ​នៅ​គ្រប់​កង​ឯក​ភាព ​និង​សាលា​ហ្វឹក​ហ្វឺន​ចំណុះ​ឲ្យ​អគ្គ​មេ​បញ្ជាការ​នៃ ​ខ ភ ម​ ពិសេស​គណៈ​បញ្ជាការ​ឯក​ភាព​ប្រចាំ​ទិស​សម​រភូមិ​និ​មួយៗ​បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់​យ៉ាង​សំខាន់​ទៅ​លើ​ការ​ងារ​ហ្វឹក​ហ្វឺន​កសាង​កម្លាំង​លើ​គ្រប់​ជំនាញ ​ក្នុង​ការ​បង្កើន​សមត្ថភាព​ ឲ្យ​នាយ ​ពល​ទាហាន​ របស់​យើង​កាន់​តែ​មាន​ឆន្ទៈ​ស្នេហា​ជាតិ​ ចូល​រួម​ជា​មួយ​រាជរដ្ឋា​ភិបាល​ក្នុង​ការ​ស្តា​ និង​អភិវឌ្ឍន៍​ជាតិ​ រួម​គ្នា​ការ​ពារ​ជាតិ​កម្ពុជា​កាន់​តែ​មាន​ភាព​រឹង​មាំ​។​ របាយ​ការណ៍​ក៍​បាន​លើក​ឡើង​ផង​ដែរ ​អំពី​ព្រឹទ្ធិ​ការណ៍ជាតិ​ និង​អន្តរជាតិ​សំខាន់​ៗ​ដែល​ពាក់​ព័ន្ធ​ដល់​បញ្ហា​វិបត្តិ ​នយោ​បាយ ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ ​អំពើ​ភារ​វកម្ម ​បទ​ល្មើស​គ្រឿង​ញៀន​ឆ្ល​ងដែន ​បទ​ល្មើស​ព្រៃ​ឈើ ​ដែល​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា ​និង​ក្នុង​តំបន់​ ដើម្បី​ឲ្យ​អង្គ​ប្រជុំ​ធ្វើ​ការ​ពិ​ចារ​ណា​ពិភាក្សា ​ផ្លាស់​ប្តូរ​យោ​បល់​គ្នា​រិៈរក​នូវ​គន្លឹះ​ល្អៗ​ ដើម្បី​ធ្វើ​យ៉ាង​ណាទប់​ស្កាត់​ និង​បង្ក្រាប​​ឲ្យ​បាន​ទាន់​ពេល​វេលា ​រាល់​ភាព​អសកម្ម​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ក្នុង​ភូមិ​សាស្ត្រ​ដែល​អង្គភាព​និមួយ​ៗ​ទទួល​ខុស​ត្រូវ​ ពិសេស​បាន​ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​បញ្ហា​សន្តិសុខ​នៅ​តំបន់​ព្រំដែន ​ដែល​គ្រប់​អង្គភាព​ទទួល​ខុស​ត្រូវ​ ដោយ​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​ឲ្យ​ខាង​តែ​បាន ​ចំពោះ​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ របស់​ប្រជាពល​រដ្ឋ​នៃ​ប្រទេស​ជិ​តខាង​ ដែល​ជា​បញ្ហា​ប្រឈម​នាំ ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ពល​រដ្ឋ​យើង​។​ 

     កិច្ច​ប្រជុំ​ក៍​បាន​ផ្តល់​ឱកាស​ឲ្យ​ដល់​មេ​ញ្ជាការ​ មេ​បញ្ជាកា​រង​ គ្រប់​អង្គភាព​ពាក់ព័ន្ធបានឡើង​ធ្វើ​បទ​អន្ត​រាគមន៍ ​បង្ហាញ​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​ដែល​សាម៉ី​អង្គភាព​និមួយៗ​ក្នុង​ខែ​កន្លង​មក​ បាន​អនុវត្ត​ការ​ងារ​ក្នុង​ខែ​ឧសភា ​កន្លង​មក​នេះ ​មាន​អ្វី​ដែល​លិច​ធ្លោ ​ហើយ​មាន​អ្វី​ដែល​ជា​ចំណុច​អសកម្ម​ ដែល​យើង​ពុំ​ទាន់​ធ្វើ​បាន​ល្អ​ ដោយ​មូល​ហេតុ​អ្វី​ ការ​អនុវត្ត​មិន​បាន​មក​ពី​មូល​ហេតុ​អ្វី​ ដើម្បី​រក​ឲ្យ​ឃើញ​ចំណុច​ខ្លាំង ​ខ្សោយ ​ហើយ​ទទួល​បាន​នូវ​គន្លឹះ​ល្អៗ​សំរាប់​ដាក់​ចេញ​ជា​ផែន​ការ​សកម្មភាព​ក្នុង​ការ​អនុវត្ត​ការ​ងា​របន្ត​ នា​ខែ​មិថុនា ​ឆ្នាំ​២០១៩​នេះ ​ឲ្យ​កាន់​តែ​ទទួល​ជោគ​ជ័យ​​។​  ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​ នៃ ​ខ ភ ម 

     មាន​ប្រសាសន៍​បូក​សរុប​ និង​វាយ​តំលៃ​កិច្ច​ប្រជុំ​នា​ពេល​នោះ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​ជំនួស​មុខ​ឲ្យ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​អគ្គ​មេ​បញ្ជាការ​នៃ ​ខ ភ ម​ ពិសេស​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ ខ ភ ម​ ឯកឧត្តម​ បាន​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ​ប្រកប​ដោយ​កិច្ច​សហការ​ល្អ ​របស់​មេ​បញ្ជាការ​ មេ​បញ្ជាកា​រង​ និង​នាយ​ ពល​ទាហាន ​គ្រប់​កង​ឯកភាព​ចំណុះឲ្យ​អគ្គ​មេ​បញ្ជាការ​នៃ ​ខ ភ ម ​ដែល​ក្នុង​រយៈ​ពេល​មួយខែ​កន្លង​មក​នេះ ​បាន​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បំពេញ​ការ​ងារ​បំរើ​ជាតិ ​ការ​ពារ​ជាតិ ​ការ​ពារ​អធិប​តេយ្យ​ បូរណៈ​ភាព​ទឹក​ដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​យ៉ាង​រឹង​មាំ​។ នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់​ ក៍​បាន​ជំរុញ​ឲ្យ​គ្រប់​កង​ឯក​ភាព​ទាំង​អស់​ ឲ្យ​បន្ត​ប្រពៃ​ណី​ដ៍​ល្អ​នេះ​បន្ត​ទៀត ​ពិសេស​ត្រូវ​យក​ចិ​ត្តទុក​ដាក់​បង្កើន​សកម្មភាព​ការ​ងារ​ហ្វឹក​ហ្វឺន​លើ​គ្រប់​ជំនាញ​ឲ្យ​កង​ទ័ព ​កាន់​តែ​មាន​សមត្ថភាព​ យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ អប់រំ​សតិ​អារម្មណ៍ ​ឲ្យ​ដល់​នាយ​ពល​ទាហាន​កាន់​តែ​មា​នឆន្ទៈ​ ស្នេហា​ជាតិ​ ក្នុង​ការ​ចូល​រួម​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ​កម្ពុជា​យើង​។​ ជា​មួយ​គ្នា​នោះ​ដែរ​នាយ​ទាហាន​ទាំង​អស់​ ក៍​ត្រូវ​គោរព​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ចូល​រួម​ពង្រឹង​ប្រៀប​ការពា​រ​ជាតិ ​ការពារ​អធិប​តេយ្យ ​បូរណៈ​ភាព​ទឹក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​រឹង​មាំ​ និង​រីក​ចំរើន​។ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៍​បាន​ប្រកាស​បិទ​កិច្ច​ប្រជុំ ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ