ព័ត៌មាន

រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​ចិន​៖ អត់​មាន​មូល​ដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​ទេរ​
នាយកដ្ឋានព័ត៌មាន(៣)
349
1029 រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​ចិន​៖ អត់​មាន​មូល​ដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​ទេរ​

    ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​អ្នក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិ​សុខ​អាស៊ី​លើក​ទី​១៨​ នៅ​ប្រទេស​សឹង្ហ​បូរី ​នា​ព្រឹក​ថ្ងៃ​ទី០២​ ខែ​មិថុនា ​ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វ័យ​ ហ្វ៊ុង​ហរ័​  រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន​ បាន​បញ្ជាក់​ថា​៖​ អត់​មាន​មូល​ដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​ទេរ​។សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨​ (The​ Shangri-La​ Dialogue) ​

    សូម​បញ្ចាក់​ថា​៖​ កន្លង​មក​មាន​លេច​ឮ​ពាក្យ​ចរចាម​រ៉ាម​ថា ​ចិន​បាន​កសាង​មូល​ដ្ឋាន​​យោ​ធា​របស់​ខ្លួន​នៅ​​ក្នុង​​ស្រុក​បទុម​សាគរ ​ខេត្ត​កោះ​កុង ​ជា​ទីតាំង​ ដែល​ក្រុម​ហ៊ុន ​ញូ​ញៀន​មក​ពី​ប្រទេស​ចិន​កំពុង​ធ្វើ​ការ​អភិវឌ្ឍ​។​  ការ​បដិ​សេធ​របស់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ចិន​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិ​សុខ​​អាស៊ី​​លើក​ទី​១៨​ ជា​ការ​បញ្ចាក់​ច្បាស់​ថា ​ចិន​អត់​មាន​កសាង​មូល​ដ្ឋាន​យោធា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេរ​។​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨​ (The​ Shangri-La​ Dialogue) ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ដឹក​នាំ​ដោយ ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ និង​ មាន​អម​តំណើរ​ដោយ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ ​ខភម ​និងឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ ​ទី​ប្រឹក្សា​ពិសេស​ និង​ជា​អគ្គ​នាយក​ អគ្គ​នាយក​ដ្ឋាន​នយោ​បាយ ​និង​កិច្ច​ការ​បរទេស​ក្រសួងកា​រ​ពារ​ជាតិ​។

   ​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នៃ​កិច្ច​​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨​ នៅ​ប្រទេស​សឹង្ហ​បូរី ​ប្រមុខ​ការ​ពារ​ជាតិ​​មក​ពី​​បណ្តា​ប្រទេស​​នានា​​ក្នុង​​តំបន់​អាស៊ី ​​ប៉ា​ស៊ី​ហ្វិក​​ និងអឺរ៉ុប​ បាន​ឡើង​ថ្លែង​សន្ទរកថា​គន្លិះ​ ​ដើម្បី​ប្រាប់​​អោ​យ​ពិភព​​លោក​​​​បាន​ដឹង​​អំ​ពី​ភាព​ស្មុគ​ស្មាញ ​និង​ការ​ប្រឈម ​ផ្នែកស​ន្តិសុខ ​ក្នុង​ពេល​បច្ចុប្បន្ន ​ព្រម​ទាំង​បាន​ចែក​រំលែក​នូវ​ទស្សនៈ​សភាព​ការណ៍​ថ្មីៗ ​ចំណេះ​ដឹង​ និង​បទ​ពិសោធន៏ ​ដើម្បី​ជា​ប្រយោជន៏នាំ​មក​នូវ ​សន្តិភាព ​និង​ស្ថេរ​ភាព​​​ក្នុង​តំបន់​។​ កិច្ច​ប្រជុំ​ក៏​បាន​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់ៗ ​ដែល​ពាក់​ពន្ធ័​បញ្ហា​​សន្តិសុខ​​ក្នុង​​តំបន់​​ផង​ដែល​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ