ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិនក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៨ នៅប្រទេសសឹង្ហបូរី
នាយកដ្ឋានព័ត៌មាន(១)
358
1028 សម្តេចពិជ័យសេនា ទៀ បាញ់ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិនក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៨ នៅប្រទេសសឹង្ហបូរី


ក្នុងឱកាសអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨នៅប្រទេសសឹង្ហបូរីនាព្រឹកថ្ងៃទី១ខែ មិថុនាឆ្នាំ២០១៩គណៈប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខភមនិងឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និង ជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេសក្រសួងការពារជាតិ បានជួបពិភាក្សាការងារក្នុងពិធី​ទទួលទានអាហារ​ពេលព្រឹកជាមួយ



ឯកឧត្តម នាយឧត្តមសេនីយ៍ វ័យ ហ្វ៊ុងហរ័ រដ្ឋមន្ត្រីក្រសួងការពារជាតិចិននៅក្នុងសណ្ឋាគារសាំងគ្រីឡាប្រទេសសឹង្ហបូរី ។ក្នុងជំនួបសន្ទនានាពេលនោះរដ្ឋមន្ត្រីការពារជាតិទាំងពីរ កម្ពុជា និង ចិនបានរំលឹកឡើងវិញនូវទំនាក់ទំនង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលផ្តើមចេញពីទំនាក់ទំនងដ៏ល្អរវាងប្រមុខរដ្ឋ និង រដ្ឋាភិបាលប្រទេសទាំងពីរ បានជំរុញអោយទំនាក់ទំនងកងទ័ពទាំងពីរកាន់តែជិតស្និត និង មានការរីកចំរើន។សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ការធ្វើសមយុទ្ទនាគមាសរវាងកង័ពទាំងពីរ កម្ពុជា ចិននាកន្លងមក បានដំណើរការទៅមុខយ៉ាងល្អ ។ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ថ្លែងនូវអំណរគុណចំពោះក្រសួងការពារជាតិចិន ដែលបានជួយ​ឧបត្ថមសំភារៈសំរាប់ការ​សាងសង់​វិមាន​ឈ្នះឈ្នះ​ជួយដល់កងរាជអាវុធហត្ថ និងបណ្តាអង្គភាពផ្សេងៗទៀតក្នងខភម។សម្តេចពិជ័យសេនា បានបញ្ចាក់ថា៖កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៨ នៅប្រទេសសឹង្ហបូរី មានសារៈសំខាន់​ដែល​កិច្ចប្រជុំនេះបានលើកយក​នូវបញ្ហាស្មុកស្មាញ​​ដែលបានកើតមានឡើង​ក្នុងកំរិតតំបន់ និងកំរិត​ពិភព​លោក​មកធ្វើការពិភាក្សា ។ឯកឧត្តម វ័យ ហ្វ៊ុងហរ័ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានកោតសរសើរ និងថ្លែងអំណរគុណ​ចំពោះកម្ពុជា​ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនិងបានគាំទ្រគ្នាទៅវិញទៅមក។ទាក់ទងទៅនឹងសភាពការណ៍អន្តរជាតិ​ដែល​កំពង់តែមានការវិវត្តន៍ទៅមុខនោះ ឯកឧត្តម រដ្ឋមន្ត្រីកា​រពារជាតិចិនបានបញ្ជាក់ថា៖ពិភពលោកកំពង់តាមដានយ៉ាងយកចិត្តទុកដាក់នូវដំណើរវិវត្តន៍ទំនាក់ទំនងរវាង ចិន និង សហរដ្ឋអាមេរិក ។ប្រទេសចិនចង់​អោយ​មានកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាង​ប្រទេសទាំងពីរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ