ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបប្រតិភូថៃ
នាយកដ្ឋានព័ត៌មាន(៥)
334
1025 ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបប្រតិភូថៃ

ក្នុងឱកាសចូលជួបសំដែងការគួរសមនិងពិភក្សាការងារជាមួយ ឯ.ឧ នាយឧត្តមសេនីយ៏  នាង ផាត  រដ្ឋលេខាធិការ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ ឯកឧត្តម  ឧត្តមសេនីយ៍ទោ Suchart DangPrapai នាយករងមជ្ឈមណ្ឌល សម្របសម្រួលសន្តិសុខ និងគម្រោងអភិវឌ្ឍន៍របស់ប្រទេស ថៃ និងប្រតិភូបានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជាដែលបានយកចិត្តទុកដាក់និងផ្ដល់ ឱកាសដល់ដំណើរទស្សនកិច្ចរបស់ប្រតិភូ ឯ.ឧ ក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ ។

 ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបប្រតិភូថៃ


ឯ.ឧ  ស៊ូឆាត ដងប្រាផាយ បានជំរាបដល់ ឯ.ឧ រដ្ឋលេខាធិការ ថា ៖ ក្នុងដំណើរទស្សន កិច្ចរបស់ ប្រតិភូ ឯ.ឧ នាពេលនេះគឺនាំមក នាំមកនូវការពង្រឹង និងពង្រីកសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង កងទ័ពទាំង២ កម្ពុជា .ថៃ អោយកាន់តែរឹងមាំថែមទៀត។ពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង កិច្ចការអភិវឌ្ឍ នៃកងទ័ពទាំង២  ដែលកន្លងមកកងទ័ពយើងទាំង ២ បានបង្ហាញតាមរយៈការធ្វើកិច្ចសហ ប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អ ។

 ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបប្រតិភូថៃ

 ឯ.ឧ បានបញ្ជាក់បន្ថែមទៀតថា ៖ ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូ ឯ.ឧ នាពេលនេះគឺបានឃើញ ព្រះរាជាណាចក្រកម្ពុជា កំពុងមានការរីកចំរើនយ៉ាងខ្លាំង តាមរយៈការអភិវឌ្ឍន៏ ប្រទេសរបស់ខ្លួនដែល ស្ថិតក្នុងស្ថានភាពប្រទេសមានសន្តិភាព និងមានស្ថេរភាពនយោបាយ ។  ទន្ទឹមនឹងនេះ  ឯ.ឧ មានជំនឿ យ៉ាងមុតមាំថា ៖ តាមរយៈការបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំង២ កម្ពុជា . ថៃ នោះទៅថ្ងៃ អនាគត នឹងមានការអភិវឌ្ឍន៏ , មានការរីកចំរើន ហើយកាន់តែរឹងមាំជាបន្តបន្ទាប់ ។ ឯ.ឧ  ស៊ូឆាត ដងប្រា ផាយ បានបញ្ជាក់ថា៖ ប្រតិភូរបស់ ឯ.ឧ មកពេលនេះគឺពិនិត្យចំពោះលទ្ធផលរបស់សិក្ខាកាមកងទ័ពកម្ពុជា ដែលបានទៅសិក្សានៅប្រទេសថៃកន្លងមក ព្រមទាំងមានគោលការណ៏និងធ្វើគំរោង មួយចំនួនផ្តល់ដល់ ការងារអភិវឌ្ឍរបស់កងទ័ពកម្ពុជា បន្ទាប់ពីយើងបានចុះទៅពិនិត្យលើភូមិសាស្ត្រដែលត្រូវធ្វើការអភិវឌ្ឍ  ។

 ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបប្រតិភូថៃ


 ឯ.ឧ នាង ផាត  ​ថ្លែងជួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិនិងខ.ភ.ម ទាំងអស់បានថ្លែង​នូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រមទាំងជូនពរអោយ ទទួលបានជោគជ័យ​ក្នុងដំណើរ​ទស្សន កិច្ចរបស់ខ្លួនលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះផងដែរឯ.ឧក៏បាន លើក​ឡើង​នូវស្មារតី សាមគ្គីភាព​ មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង រដ្ឋាភិបាល​,កងទ័ពនិង​ប្រជាជននៃ ប្រទេសទាំង២ កម្ពុជា.ថៃ ដែលយើងទាំង២   បានធ្វើកិច្ចសហ ប្រតិបត្តិការទៅវិញទៅមក​តាំងពីយូរឆ្នាំណាស់មកហើយ។តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សំភារៈនិង​ការជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្សនិងការផ្លាស់ ប្តូរគណៈប្រតិភូទៅវិញទៅ មករវាង កងទ័ព​យើងទាំង​២ កន្លងមក។​​ ឯ.ឧ បានបញ្ជាក់ថានេះគឺជាការចូលរួម ចំណែកក្នុងការធ្វើកំណែរទំរង់ របស់ ខ.ភ.ម ស្របតាម​យុទ្ធសាស្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕

 ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបប្រតិភូថៃ ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបប្រតិភូថៃ ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបប្រតិភូថៃ



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ