ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រជុំផ្សព្វផ្សាយការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងការពារជាតិ
នាយកដ្ឋានព័ត៌មាន(៥)
327
1024 ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រជុំផ្សព្វផ្សាយការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងការពារជាតិ

កិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិឆ្នាំ២០១៩ បានប្រារព្ធធ្វើ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជា​ប្រធាន​គណៈកម្មការ កំណែទំរង់​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ក្រសួងការពារ ជាតិ ព្រមទាំងមានការចូលរួមពី ឯកឧត្តម ជាអគ្គនាយក អគ្គនាយករង និង នាយទាហាន ទទួលបន្ទុក ការងារជំនាញ ហិរញ្ញវត្ថុ ជាច្រើនរូបទៀត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រជុំផ្សព្វផ្សាយការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងការពារជាតិ


ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ថា៖ គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺដើម្បីត្រួតពិនិត្យការងារ ការអនុវត្តការងារគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈអោយ​ដល់ថ្នាក់ដឹកនាំ និង នាយទាហាន ទទួលបន្ទុក ការងារជំនាញហិរញ្ញវត្ថុ ដើម្បីជំរុញ​អោយការ​អនុវត្ត​ភារកិច្ច​​ជំនាញហិរញ្ញវត្ថុអោយ​ចំគោលដៅ ​ស្របតាម​ការ​ណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្វវត្ថុ និង រាជរដ្ឋាភិបាល​បានដាក់ចុះ ធ្វើយ៉ាងណាគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈអោយបានល្អ ។ ឯកឧត្តម ម៉ឹង សំផន បានជំរុញអោយ​តាមអង្គភាព​នីមួយៗធ្វើការគ្រប់គ្រង ហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ដើម្បីប្រើប្រាស់​ថវិការការពារជាតិ​អោយ​បានសមស្រប សន្សំ​សំចៃ និង មានគណីយភាព ។ ឯកឧត្តម បានបន្តថា៖ ការ​ចំណាយថវិកាការពារជាតិ មានការវិវត្តន៍ទៅតាមឆ្នាំនីមួយៗ ស្របតាមផែនការជំនាញ និង ទៅ​តាម​ប្រភេទទ័ព និង ទៅតាម​ជំនាញខុសៗគ្នា ហើយការការកែទំរង់គឺ ធ្វើឡើង​អោយសមស្រប​តាមច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុសារណៈ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រជុំផ្សព្វផ្សាយការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងការពារជាតិ


ឯកឧត្តម ម៉ឹង សំផន ក៏បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ ដែលបានធ្វើអោយប្រទេសជាតិទទួលបាននូវ សុខសន្តិភាព និង ការអភិវឌ្ឍន៍រីចំរើន​លើ​គ្រប់​វិស័យ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចជាតិ មានការ កើនឡើង រាជរដ្ឋាភិបាលបានបង្កើនប្រាក់បៀវត្សរ៍ ដល់កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មករ ដែលបាន​រួមចំណែក​​លើក​កំពស់​ជីវភាពរស់នៅកាន់តែប្រសើជាងមុន ។ ក្នុងឱកាស នោះកិច្ចប្រជុំ ក៍បានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញ ទៅមកជុំវិញការ​អនុវត្ត ការងារ​​គ្រប់​គ្រង​​​ហិរញ្ញវត្ថុ​សាធារណៈនៅក្នុងក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណា​អោយការអនុវត្ត​ជំនាញហិរញ្ញវត្ថុនេះ​បាន​ត្រឹម​ត្រូវ​ស្របទៅតាម​ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានដាក់ចុះ ៕

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រជុំផ្សព្វផ្សាយការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងការពារជាតិ



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ