ព័ត៌មាន

ឯកឧត្តម សំ វណ្ណថន បិទវគ្គបំប៉នការងាររដ្ឋបាលនិងឋានលេខាឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ ២០១៩
នាយកដ្ឋានព័ត៌មាន(៥)
333
1023 ឯកឧត្តម សំ វណ្ណថន បិទវគ្គបំប៉នការងាររដ្ឋបាលនិងឋានលេខាឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ ២០១៩

ឯកឧត្តម នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និង ជាអគ្គលេខា ធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ​បំប៉ន​ការងារ​រដ្ឋបាល និង ឋានលេខា (វគ្គពិសេស) ឆ្នាំ២០១៨ និង បើកវគ្គសិក្សាឆ្នាំ ២០១៩ នៅសាកល​វិទ្យា​ល័យ​ការពារជាតិ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩។

ឯកឧត្តម សំ វណ្ណថន បិទវគ្គបំប៉នការងាររដ្ឋបាលនិងឋានលេខាឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ ២០១៩


សុន្ទរកថាស្វាគមន៍ និងបាយការណ៍ ស្តីពីលទ្ធផលនៃវគ្គសិក្សាឆ្នាំ២០១៨ អានដោយ ឧត្តម​សេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ ប្រធានគណៈកម្មការ​ដឹកនាំ​ការងារហ្វឹកហ្វឺន អប់រំចិត្ត សាស្ត្រ ប្រវត្តិសាស្ត្រយោធា និងសណ្តាប់ធ្នាប់ បានឲ្យដឹងថា វគ្គបំប៉នការងាររដ្ឋបាល និង ឋានលេខា (វគ្គពិសេស) បានដំណើរការមានចំនួន០៤វគ្គ​រួចមក​ហើយ។ ដោយឡែកវគ្គបំប៉ន​ការងាររដ្ឋបាល និង ឋានលេខា ឆ្នាំ២០១៨ ដែលបានបិទ​នាពេល​នេះ​មានសិក្ខាកាម ចូលរួមចំនួន ១៥៥នាក់ ដែលមកពី បណ្តាស្ថាប័នចំណុះក្រសួង និង​អគ្គបញ្ជាការ។ សិក្សារយៈពេល ១១ខែ គិតចាប់​ពីខែមេសា ឆ្នាំ២០១៨ ដល់ខែកុម្ភះ ឆ្នាំ២០១៩ និងបើកវគ្គសិក្សាឆ្នាំ២០១៩នេះ មានចំនួន ១៧៩នាក់ ក្នុងរយៈពេល១១ខែដូចគ្នា។ ដោយ​ផ្តោត​លើខ្លឹមសារសំខាន់ៗ រួមមាន ការងាររដ្ឋបាល, នីតិរដ្ឋធម្មនុញ្ញ, ច្បាប់​ និង ​អនុក្រិត្យ​ពាក់ព័ន្ធ ខភម, នីតិអន្តរជាតិសាធារណៈ, នីតិរដ្ឋបាល, នីតិវិវាទរដ្ឋបាល និងរដ្ឋបាលទូទៅ។


ឯកឧត្តម សំ វណ្ណថន បិទវគ្គបំប៉នការងាររដ្ឋបាលនិងឋានលេខាឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ ២០១៩


ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តម សេនីយ៍ សំ វណ្ណថន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​អគ្គលេខាធិការដ្ឋាន ពិសេស គណៈកម្មការនិងអនុគណៈកម្មការដឹកនាំ​គ្រប់គ្រង​ការងារ​ហ្វឹកហ្វឺន ដែលបាន​ខិតខំប្រឹងប្រែងបញ្ចប់វគ្គ បំប៉នការងាររដ្ឋបាលនិងឋានលេខ (វគ្គពិសេស)​ឆ្នាំ២០១៨ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០១៩ ប្រកបដោយ ជោគជ័យនាពេលនេះ ពិតជាលទ្ធផល​វិជ្ជមានមួយ ដែលបានរួម​ចំណែក យ៉ាងសំខាន់​សំដៅពង្រឹង សមត្ថភាពដល់កងទ័ពឲ្យមាន​វិជ្ជាជីវៈ ចំណេះដឹងនិង​ចំណេះធ្វើយ៉ាងពិតប្រាកដ ក្នុងការ ទទួលខុស ត្រូវ បំពេញភារកិច្ច ការពារ​​បូរណភាពទឹកដី ការពារសន្តិភាព ការពារសន្តិសុខ និង សណ្តាប់ធ្នាប់ សង្គម បង្ក​លក្ខណៈ​ងាយស្រួលដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចិរភាព និង​ការរស់​នៅ​របស់​ប្រជាជន ប្រកបដោយសុខដុមរម្យនា។

ឯកឧត្តម សំ វណ្ណថន បិទវគ្គបំប៉នការងាររដ្ឋបាលនិងឋានលេខាឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ ២០១៩

ឯកឧត្តម សំ វណ្ណថន បានថ្លែងថា នៅក្នុងដំណាក់កាលដែលប្រទេសមានសន្តិភាព ទន្ទឹមនឹង​កិច្ច​ការពារ អធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទយើង បានដើរតួនាទី​យ៉ាង​សំខាន់ក្នុង​ការ​ចូលរួម ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ ការអភិវឌ្ឍ ព្រមទាំង​រួមចំណែក​ក្នុង​បុព្វ​ហេតុសន្តិភាព និង មនុស្សធម៌ពិភពលោក។ កងយោធពលខេមរភូមិន្ទ បានបន្តជំរុញលើគ្រប់វិស័យ ឲ្យស្របនឹងការវិវឌ្ឍន៍រីក ចម្រើនរបស់ប្រទេសជាតិ ជាកងកម្លាំង​ដែលមានឧត្តមគតិ ស្មោះ​ត្រង់​ដាច់​ខាតចំពោះ ជាតិ មាតុភូមិ គោរព ស្រឡាញ់ប្រជាជន មានឆន្ទៈប្រយុទ្ធ ប្តូរផ្តាច់​និង​មានសមត្ថភាព​គ្រប់គ្រាន់ក្នុងការការពារជាតិ ការពាររាល់​សមិទ្ធិផលនៃសង្គម ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែល​ប្រសូត្រចេញពី​ប្រជាជន​ និងបន្ត​ធ្វើទំនើបកម្ម បង្កើនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យការពារជាតិ តាម​រយៈការលើ កម្ពស់​ការបណ្តុះបណ្តាល និងហ្វឹក ហ្វឺនយោធិន ទាំងនាយនិងពលទាហាន ពង្រឹងបំពាក់ និង​​​គ្រប់គ្រងអាវុធយុទ្ធភណ្ឌ ការធានា ភស្តុភារ ហិរញ្ញវត្ថុ និងជីវភាពរបស់យោធិន ព្រមទាំងជំរុញ​ការអប់រំចិត្តសាស្ត្រ និងការងារគោលនយោបាយនានា ចំពោះយោធិន និងអតីតយុទ្ធជន ដើម្បី​ធានា​ឲ្យកងយោធពលខេមរភូមិន្ទ បំពេញបាននូវតួនាទី និងភារកិច្ច របស់ខ្លួន។ កងយោធពល​ខេមភូមិន្ទ សហការ​​ជាមួយស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋរក្សាការពារសន្តិភាព សន្តិសុខ​សណ្តាប់​ធ្នាប់សង្គម ជូន​ប្រជាជន​បានរឹងមាំ ធានាការពារប្រក្រតីភាពនៃដំណើរការ និងការ​ប្រព្រឹត្ត​ទៅរបស់គ្រប់ស្ថាប័នជាតិ ប្រឆាំង​ដាច់​ខាតសកម្មភាពបដិវត្តន៍ពណ៌ ដែលប៉ុនប៉ង​ផ្តួល​រំលំរាជរដ្ឋាភិបាល ស្របច្បាប់ ប្រឆាំង​រាល់​សកម្មភាពកុបកម្ម ការធ្វើវិទ្ធង្សនានិង​វិច្ឆេទកម្ម​គ្រប់ប្រភេទ និងការយកទឹកដីកម្ពុជា ដើម្បីធ្វើ​សកម្មភាពប្រឆាំងនឹងប្រទេសជិតខាង ដែលនឹង​នាំប្រទេសជាតិឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយ និង​សង្គ្រាមជាថ្មី៕

ឯកឧត្តម សំ វណ្ណថន បិទវគ្គបំប៉នការងាររដ្ឋបាលនិងឋានលេខាឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ ២០១៩

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ