ព័ត៌មាន

ផ្សព្វផ្សាយអនុសាសន៏សម្តេចតេជោ និងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រនៅបញ្ជាការដ្ឋាន យោធភូមិភាគទី៣ កងទ័ពជើងគោក
នាយកដ្ឋានព័ត៌មាន(៥)
321
1022 ផ្សព្វផ្សាយអនុសាសន៏សម្តេចតេជោ និងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រនៅបញ្ជាការដ្ឋាន យោធភូមិភាគទី៣ កងទ័ពជើងគោក

ដោយបានការអនុញ្ញាត្តិពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តាមរយៈក្រុមការងារយេនឌ័រ  កងទ័ពជើងគោកបានអញ្ជើញចុះ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិ ឆ្នាំ ២០១៦.២០២០ និងអនុសាសន៏ ១១ ចំណុចរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យដល់ នាយទាហាន នាយទាហានរង និងពលទាហានចំណុះយោធភូមិភាគទី៣ ។

ផ្សព្វផ្សាយអនុសាសន៏សម្តេចតេជោ និងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រនៅបញ្ជាការដ្ឋាន យោធភូមិភាគទី៣ កងទ័ពជើងគោក

ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ កងទ័ពជើងគោកស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារ មន  ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នា២០១៩ កន្លងទៅនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ចាប វ៉ាន្នី មេមញ្ជាការរងកងទ័ពជើងគោក ដែលមាននាយទាហាន នាយទាហាន រង និងពលទាហានចំនួន ២២៣នាក់ ចូលរួមស្តាប់ មាននារីចំនួន ៤៦នាក់។

ឯកឧត្តមឧត្តមសេនីយ៍ទោ សំ ចិន្តា មេបញ្ជាការងយោធភូមិភាគទី៣អានសុន្ទរកថាស្វាគមន៏ស្តីពី ការងារ យេនឌ័រក្នុងយោធភូមិភាគទី៣ ក្នុងនាមឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៣បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ក្រុមការងារយេនឌ័រកងទ័ជើងគោកដែលបានអញ្ជើញចុះមកផ្សព្វផ្សាយនិងធ្វើបទឧទ្ទេស នាមស្តីពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិឆ្នាំ ២០១៦.២០២០ ព្រមទាំងអនុសាសន៏ ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ ទីបញ្ជាការយោធភូមិភាគពិសេសនាពេលនេះ បានអោយនាយទាហាន នាយទាហានរង និងពលទាហាន បានយល់ជ្រួតជ្រាបរវាងបុរស និងនារី ការងារយេនឌ័រ សមភាពយេនឌ័រ សមធម៌យេនឌ័រ និងទស្សនៈយេន ឌ័រផងដែរ ។

ផ្សព្វផ្សាយអនុសាសន៏សម្តេចតេជោ និងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រនៅបញ្ជាការដ្ឋាន យោធភូមិភាគទី៣ កងទ័ពជើងគោក

បន្ទាប់មមកលោកជំទាវឧត្តមសេនីយ៍ត្រី ឈឿន និមល នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកធ្វើ បទ ទ្ទេសនាម  អនុសាសន៍១១ ចំណុច ដ៏ខ្ពង់ ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាក្រកម្ពុជា និងបទឧទ្ទេសនាមសៀវភៅផែនការបញ្ជ្រាបយេនឌ័រ ក្រសួង ការពារជាតិឆ្នាំ២០១៦ ឆ្នាំ២០២០ និងទស្សនយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទ​ ដែលអានដោយលោក ជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា នាយរងសេនាធិការ និងជាប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក ស្តីពី ការងារ ផ្សព្វផ្សាយ ផែនការ យុទ្ធសាស្ត្របញ្ជា្របយេនឌ័រ ក្រសួងការពារជាតិ នៅតាមណ្តារកងពល យោធភូមិភាគ សម្រេចបានជោគជ័យ រួចមក លោកជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា បានលើកឡើងពី ផែនការយុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រ ឆ្នាំ ២០១៦. ២០២០ នៅតាមបណ្ដាកងពល យោធភូមិភាគ, ក្នុងការជម្រុញទស្សនៈយេនឌ័រ ឲ្យដល់នាយទាហាន ,នាយទាហានរង និងពលទាហានព្រមទាំង បង្កើនបរិមាណនិងគុណភាព ដល់នាយទាហាន , នាយទាហានរង និងពលទាហានដែល ជានារីផងដែរ។

ផ្សព្វផ្សាយអនុសាសន៏សម្តេចតេជោ និងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រនៅបញ្ជាការដ្ឋាន យោធភូមិភាគទី៣ កងទ័ពជើងគោក

អញ្ជើញមានប្រសាសន៏សំណេះសំណាលនាឧិកាសនោះ ឯកឧត្តម ចាប វ៉ាន្នី បានមានប្រសាសន៏ថាក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញឲ្យគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបន្តជំរុញការ អនុវត្តន៏បញ្ជ្រាបយេនឌ័រឲ្យមានប្រសិទ្ធភាព និងភាពជាក់លាក់ក្នុងការអនុវត្តន៏គោលនយោបាយជាតិ បទ បញ្ញត្តិពាក់ព័ន្ធ និងលើកស្ថានភាព សមត្ថភាពស្ត្រី រួមនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងការផ្តល់ឧិកាសនារីនៅក្នុងកងយោធពលខេមរភូមិន្ទកាន់តែប្រសើរឡើងដើម្បីបំពេញតួនាទី របស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវក្នុងកិច្ចការការពារជាតិមាតុភូមិ និងភារកិច្ចអន្តរជាតិ ។ ឯកឧត្តម ចាប វ៉ាន្នី បានបន្តទៀតថាការផ្សព្វផ្សាយនាពេលនេះគឺស្របទៅនឹងនិន្នាការអភិវឌ្ឍន៏នាពេលបច្ចុប្បន្ន និងទៅអនាគត  ដើម្បីធ្វើឲ្យសម្រេចបាននៅក្នុងការប្តេជ្ញាចិត្ត និងការអនុវត្តន៏អនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក៏ដូច ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល   និងគោលនយោបាយការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ចាប វ៉ាន្និ  បានលើកឡើងថា អនុសាសន៏ របស់សម្តេចតេជោបានស្តែងឲ្យឃើញការលប់រាល់ទំរង់ នៃការរើសអើងលើស្ត្រី់  ស្វែងយល់អំពីឧបសគ្គរារាំង ក្នុងការបំពេញតួនាទី រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញ បច្ចេកទេសសំរាប់ថ្នាក់ដឹកនាំនារី , ស្វែងយល់ អំពីស្ថានភាពសេដ្ឋកិច្ច , បង្កើនច្បាប់ជួញដូរផ្លូវភេទ,គ្រប់គ្រង ឲ្យបាននូវក្រុមហ៊ុនដែលបញ្ជូន ពលការនី ទៅធ្វើការប្រទេសក្រៅ , បង្កើនគំរោងជួយអភិវឌ្ឍន៏ជនពិការជា ពិសេសស្រ្តីនិងកុមារ , រក្សាប្រពៃណីកាងារវប្បធម៌ចំពោះស្ត្រី , ដោះស្រាយចំពោះនិស្សិតនារីដោយស្រាវ ជ្រាវរាល់ស្ថានភាពលំបាក និងស្ត្រីត្រូវទៅនឹងបុរសដែរ។

ផ្សព្វផ្សាយអនុសាសន៏សម្តេចតេជោ និងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រនៅបញ្ជាការដ្ឋាន យោធភូមិភាគទី៣ កងទ័ពជើងគោក

ឯកឧត្តម ចាប វ៉ាន្នី ក៏បានសំនូមពរដល់ឯកឧត្តមអស់លោកមេបញ្ជាការ មេបញ្ជាការរងនាយទាហាន នាយ ទាហានរង យោធភូមិភាគ តំបន់ប្រតិការសឹកខេត្ត កងពលដោយផ្ដល់ឱកាស និងជំរុញលើកទឹកចិត្តដល់ នាយទាហានជានារីក្នុងការទទួលបាននូវតួនាទី  និងឋានន្តរសក្តិ , បង្កើនការយកចិត្តទុកដាក់ដល់គ្រួសារ យោធិនពលី ពិការ និងយោធិនមុនចូលនិវត្តន៏ , បង្កើនការ យកចិត្តទុកដាក់ដល់គ្រូ និងកីឡាការិនីក្នុង ខ.ភ.ម និងតម្រូវការ ត្រួតពិនិត្យវាយតំលៃការអនុវត្តន៏ផែនការ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រប្រកដោយការ ទទួលខុសត្រូវ៕




អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ