ព័ត៌មាន

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ កងទ័ព ត្រូវ ចាត់ទុកការហ្វឹកហ្វឺន ជាជ្រុងអាទិភាពមួយនៃការកែទម្រង់ និងបង្កើនសមត្ថភាពរបស់ខ្លួន
នាយកដ្ឋានព័ត៌មាន(១)
329
1021 នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ កងទ័ព ត្រូវ ចាត់ទុកការហ្វឹកហ្វឺន ជាជ្រុងអាទិភាពមួយនៃការកែទម្រង់ និងបង្កើនសមត្ថភាពរបស់ខ្លួន

កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ចការពារប្រកបដោយ ប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ។  បច្ចុប្បន្ន ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិតាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។   នេះគឺជាប្រសាសន៍ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចំរុះនៃកងយោធពលខេមរៈភូមិន្ទ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានថ្នាក់កងអនុសេនាតូច,កងអនុសេនាធំថ្មើរជើងជំនាន់ទី២ ឆ្នាំ២០១៩ នៅសាលានាយទាហានសកម្មនៃកងយោធពលខេមរៈភូមិន្ទ ក្នុងភូមិសាស្ត្រ ស្រុកឧដ្ដុង្គ  ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ។  នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា វគ្គហ្វឹកហ្វឺនដែលយើងកំពុងប្រារព្ធពិធីបិទនាឱកាសនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធ ឲ្យដល់យោធិន និងធ្វើឱ្យយោធិនយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ ដោយស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃ ខ ភ ម  ដែលបានដាក់ចេញ។ នាយឧត្តមសេនីយ៍ បន្តទៀត ថា ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម និងសាលានាយទាហានសកម្ម ឯ.ឧ បានកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទីនិងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ ។ ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំសាលា ក៍ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព ពេលហ្វឹកហ្វឺន ធានាសន្តិសុខសុវត្ថិភាពទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត ។ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិតដែលបានកំណត់ ។ ឯកឧត្តមបញ្ជាក់ទៀតថា: លទ្ធផលទាំងនេះគឺក៍បានពីកិច្ចខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ.ហ្វឹកហាត់បានស្ទាត់ជំនាញ.ទាហានមានវិន័យខ្ពស់.មានសាមគ្គីឯកភាពផ្ទៃក្នុងល្អ.នឹងការដឹកនាំបញ្ជា អនុវត្តហ្ម៉តចត់.ម៉ឺងម៉ាត់.។ ឯកឧត្តមនាយឧត្តមសេនីយ៍ឥត សារ៉ាត ក៏បានផ្តាំផ្ញើដល់នាយទាហាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបាន ល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន នៅទីនេះឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ  ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិរបស់យើងបានរឹងមាំពិសេសត្រូវគោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ  ។ សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ពីឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មនៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា បច្ចុប្បន្ននេះកំពុងដំណើរការបណ្ដុះបណ្ដាលនាយទាហានចំនួន 5 ជំនាន់បន្ថែមទៀតគឺវគ្គនាយទាហានសកម្មចំនួន ៤ជំនាន់ និងវគ្គនាយទាហានថ្នាក់ ខ.គ ថ្មើរជើងជំនាន់ទី ២ មួយជំនាន់ ។ ដោយឡែកវគ្គបណ្ដុះបណ្ដាលនាយទាហានថ្នាក់កងអនុសេនាតូច កងអនុសេនាធំថ្មើរជើងជំនាន់ទី២ ដែលត្រូវបានបញ្ចប់វគ្គនៅថ្ងៃនេះមានសិក្ខាកាមចូលរៀនសូត្រចំនួន ៩២ នាក់ដោយប្រើរយៈពេលសិក្សា ៩ខែ ក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទាំង ៩២នាក់ ទទួលបានលទ្ធផលនិទ្ទេសល្អ ៨នាក់ នីទ្ទេសល្អបង្គួរ ៣៥នាក់និងនិទ្ទេសមធ្យមចំនួន ៤៩នាក់ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ