ព័ត៌មាន

ឯកឧត្តម​​ ​សំ​​ វណ្ណ​​ថន​ ​ប្រកាស​​តែង​​តាំង​មេធាវី​ប្រចាំ​ក្រសួង ​និង​យោធ​ភូមិ​ភាគ​
នាយកដ្ឋានព័ត៌មាន(៣)
346
1020 ឯកឧត្តម​​ ​សំ​​ វណ្ណ​​ថន​ ​ប្រកាស​​តែង​​តាំង​មេធាវី​ប្រចាំ​ក្រសួង ​និង​យោធ​ភូមិ​ភាគ​

    ក្រសួង​ការ​ពារ​ជាតិ បា​ន​ប្រកាស​តែង​តាំង​ក្រុម​មេធាវី​ប្រចាំ​ក្រសួង​ការ​ពារ​ជាតិ​ និង​តាម​​បណ្តា​​យោធ​ភូមិ​ភាគ​ទាំង​៦ ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​រួម​របស់​ខ.ភ.ម ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​ឧសភា ​នេះ​ ដែល​ពិធី​នេះ​​បាន​ធ្វើ​ឡើង​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯ.ឧ ​នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន​ អគ្គ​លេខា​ធិការ ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ ​និង​ជា​អគ្គ​លេខា​ធិការ​​ក្រសួង​​ការ​ពារ​ជាតិ​។​ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​អ៊ួង ​សោ​ភ័ណ្ឌ​ នាយក​រង ​នាយក​ដ្ឋាន​សរុប ​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ​ 

    នៅ​ក្នុង​ប្រកាស​របស់​ក្រសួង​ការ​ពា​រជាតិ ​ដែល​អាន​ដោយ ​ឯ.ឧ​ ឧត្តម​សេនីយ៍​ទោ ​អ៊ួង ​សោ​ភ័ណ្ឌ​ នាយក​រង ​នាយក​ដ្ឋាន​សរុប ​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ​ បាន​ឲ្យ​ដឹង​ថា ​ក្រសួង​ការ​ពារ​ជាតិ ​បាន​សម្រេច​តែង​តាំង​មេ​ធាវី​ចំនួន​១៣​រូប ​ប្រចាំ​ក្រសួង​ការ​ពារ​ជាតិ ​និង​​បណ្តា​យោធ​ភូមិ​ភាគ ​ក្នុង​នោះ​មាន ​ឯកឧត្តម​ ណាច ​ទ្រី ​ជា​ប្រធាន​ក្រុម​មេធាវី​ ប្រចាំ​​ក្រសួង​​កា​រពារ​ជាតិ ​ហើយ​មេ​ធាវី​ប្រចាំ​យោធ​ភូមិ​ភាគ​ទី១​ គឺ​លោក ធួន សុធា និងលោក កែវ ចំណាន​, ប្រចាំ​យោធ​ភូមិ​ភាគ​ទី​២​ ៖ លោក​ស្រី ​ស៊ឹម ​សុវី ​និង​លោក ​ហៀង ​សខ​ហេង​, ប្រចាំ​​យោធ​ភូមិ​ភាគ​ទី៣​ ៖ លោក ​ជា ​ម៉ា​រ៉ា​ឌី ​និង​លោក​ស្រី ​នង ​វិច្ឆិកា​,​ ប្រចាំ​​យោធ​​ភូមិ​ភាគ​ទី៤​ ៖ លោក អ៊ិត ពិសិដ្ឋរង្សី និងលោក ជន សុជាតិ, ប្រចាំ​យោធ​ភូមិ​ភាគ​ទី​៥ ​៖ លោក ​លឹម ​រចនា ​និង​លោក ​យាន ​សភា និង​មេ​ធាវី​ប្រចាំ​យោធ​ភូមិ​ភាគ​ពិសេស ​គឺ​លោក ​សេង ​ធារ៉ា​ និង​កញ្ញា ​ណាច ​សុភា​ធីតា​​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន​ អគ្គ​លេខា​ធិការ ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ ​និង​ជា​អគ្គ​លេខា​ធិការ​​ក្រសួង​​ការ​ពារ​ជាតិ

    ឯ.ឧ ​នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន ​អគ្គ​លេខា​ធិការ ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ និង​​​ជា​អគ្គលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​បាន​មាន​ប្រសាសន៍​ថា​៖ ការ​ប្រកាស​​តែង​តាំង​​មេ​ធាវី​​នា​ពេល​នេះ ​ក្រសួង​ការ​ពារ​ជាតិ ​មាន​គោល​បំណង​សម្រាប់​ដើម្បី​​ការ​ពារ​ផល​ប្រយោជន៍​​រួម​​របស់​ខ.ភ.ម​ និង​ការ​ពារ​ផល​​ប្រយោជន៍​របស់​បុគ្គល​យោធិន​ផង​ដែរ​ រក​យុត្តិ​ធម៌​​ជូន​ទៅ​តាម​​ផ្លូវ​ច្បាប់​។​ ឯ.ឧ ​នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន​ បាន​បន្ត​ថា​៖ កន្លង​មក​ក្រសួង​ការ​ពារ​ជាតិ ​មាន​អយ្យការ ​តុលា​ការ​យោធា ​នាយក​ដ្ឋាន​នីតិ​កម្ម​ និង​​នគរ​បាល​យុត្តិ​ធម​ ដែល​មាន​​កង​រាជ​អាវុធ​ហត្ថ​បាន​ដើរ​តួ​ស្នូល​ចូល​រួម​អនុវត្ត​ការ​ងារ​ផ្លូវ​ច្បាប់​។​ តែ​ទោះបី​មាន​​ស្ថាប័ន​ច្បាប់​​យ៉ាង​នេះ​ក្តី​ ក៏​ក្រសួង​ការ​ពារ​ជាតិ ​និង ​ខ.ភ.ម​ មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​នៅ​ឡើយ ​នៅ​​ក្នុង​​កា​រ​​ការ​ពារ​ផល​ប្រយោជន៍​របស់​ខ្លួន ​ក្នុង​ពេល​មាន​ការ​រំលោភ​បំពាន​ណា​មួយ​កើត​ឡើង ​ដូច​ជា​​បញ្ហា​ទំនាស់​​​ដីធ្លី​ជា​ដើម​នោះ។​ ឯ.ឧ ​នាយ​ឧត្តមសេនីយ៍ ​សង្ឃឹម​ថា ​តាម​រយៈ​ក្រុម​មេធាវី​​ប្រចាំ​ក្រសួង ​និង​​តា​មបណ្តា​យោធ​ភូមិ​ភាគ​នេះ ​យើង​នឹង​ពិត​ជា​ការ​ពារ​​បា​នល្អ​ប្រសើរ​​នូវ​​ផ​លប្រយោជន៍​របស់​ខ.ភ.ម​ ស្រប​តាម​ផ្លូវ​ច្បាប់ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ