ព័ត៌មាន

ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ក្បាច់​គុន​តៃ​ក្វាន់​ដូ ​និង​ក្បាច់​គុន​យុទ្ធ​ខម ​នៅ​មូល​ដ្ឋាន​សមុទ្រ​
នាយកដ្ឋានព័ត៌មាន(៣)
323
1019 ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ក្បាច់​គុន​តៃ​ក្វាន់​ដូ ​និង​ក្បាច់​គុន​យុទ្ធ​ខម ​នៅ​មូល​ដ្ឋាន​សមុទ្រ​

    កាល​ពី​ថ្ងៃ ​ទី​២៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ នៅ​ទី​បញ្ជាការ​មូល​ដ្ឋាន​សមុទ្រ​ ឯកឧត្តម ​ឧត្តម​នាវី​ឯក​ អ៊ុក​ សី​ហា ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​ទឹក​ មេ​បញ្ជាការ​មូល​ដ្ឋាន​សមុទ្រ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ក្បាច់​គុន​តៃ​ក្វាន់​ដូ ​និង​ក្បាច់​គុន​យុទ្ធ​ខម ​របស់​​កង​អន្តរាគមន៍​ថ្មើរ​ជើង​មូល​ដ្ឋាន​សមុទ្រ​។​ ក្នុង​ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មេ​បញ្ជាការ​រង ​នាយ​សេនា​ធិការ​រង​ នាយ​នាវី ​នាយ​នាវី​រង​ និង​ពល​នាវិក​ សរុប​ប្រមាណ ​៤៥០​ នាក់​។​

   តាម​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ របស់​ការិយា​ល័យ​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​សមុទ្រ​ បាន​ឱ្យ​ដឹង​ថា÷​ វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ក្បាច់​គុន​តៃ​ក្វាន់​ដូ ​និង​ក្បាច់​គុន​យុទ្ធខម ​នេះ​បាន​ដំណើរ​ការ​មាន​រយៈ​ពេល​៩១​ថ្ងៃ ​ហ្វឹក​ហ្វឺន​ជាក់​ស្តែង​មាន​រយៈ​ពេល​៦៥​ថ្ងៃ ​ក្នុ​ង​នោះ​ក្បាច់​គុន​តៃ​ក្វាន់​ដូ ​មាន​រយៈ​ពេល​៣០​ថ្ងៃ​ ស្មើ​២៥០​ម៉ោង ​ក្បាច់​គុន​យុទ្ធ​ខម ​មាន​រយៈ​ពេល​៣៣​ថ្ងៃ ​ស្មើរ​នឹង​២៣១​ម៉ោង​ និង​ប្រឡង​ត្រួត​ពិនិត្យ​រយៈ​ពេល​​០២​ថ្ងៃ ​ស្មើរ​នឹង​១៤​ម៉ោង ​មាន​សិក្ខា​កាម​សរុប​ចំនួន​៦០​នាក់ ​និង​យោធា​ចារ្យ​ចំនួន​០៥​នាក់ ​ជា​លទ្ធ​ផល​សិក្ខា​កាម​រៀន​បាន​និទ្ទេស​ល្អ​ មាន​ចំនួន​១៧​នាក់ ​និទ្ទេស​ល្អ​បង្គួរ​១២នាក់ ​និទ្ទេស​មធ្យម​ ​១៦​នាក់ ​និង​ ខ្សោយ​១៥​នាក់​។​ ឯកឧត្តម ​ឧត្តម​នាវី​ឯក​ អ៊ុក​ សី​ហា ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​ទឹក​ មេ​បញ្ជាការ​មូល​ដ្ឋាន​សមុទ្រ

    ក្នុង​មតិ​សំណេះ​សំណាល​ក្នុង​ពិធី​បិទ​វគ្គ​ ឯកឧត្តម ឧ​ត្តម​នាវី​ឯក​ ​អ៊ុក​ សី​ហា ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​ទឹក ​មេ​ប​​​ញ្ជាការ​មូល​ដ្ឋាន​សមុទ្រ​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​÷ ​ក្រៅ​ពី​ការ​ងារ​ជំនាញ ​ក្នុង​មួយ​ឆ្នាំៗ​កង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​សមុទ្រ​ បាន​បើក​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​កង​ទ័ព​ជើង​ទឹក​ ទៅ​តាម​ផែន​ការ​របស់​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ដ្ឋាន​ និង​សច្ចា​ប័ន​របស់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ បាន​ដាក់​ចុះ​ដើម្បី​បណ្តុះ​បណ្តាល​ និង​ បំប៉ន​នូវ​គ្រប់​ជំនាញ​បច្ចេក​ទេស ​រៀន​សូត្រ​ វគ្គ​នយោបាយ​អប់រំ​ចិត្ត​សាស្ត្រ​ ជំនាញ​មុជ​ទឹក​(ស្គូបា)​ និង​យុទ្ធ​គុន​នា​នា​។ ជាក់​ស្តែង​ថ្ងៃ​នេះ​កង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​សមុទ្រ​ បាន​បិទ​បញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ក្បាច់​គុន​តៃ​ក្វា​ន់ដូ​ និង​ក្បាច់​គុន​យុទ្ធ​ខម ​ដើម្បី​លើក​កំពស់​សមត្ថភាព​ជំនាញ​បំរើ​ឱ្យ​កិច្ច​ការ​ពារ​បូរណ​ភាព​ដែន​សមុទ្រ​ កោះ ​ជ្រោយ​នៃ​មាតុ​ភូមិ ​និង​ការ​ពារ​នូវ​សុខ​សន្តិភាព​ និង​ចូល​រួម​ចំ​ណែក​ក្នុង​កិច្ច​ការ​ពារ​នូវ​សន្តិ​សុខ ​សុវត្ថិ​ភាព ​សណ្តាប់​ធ្នាប់​សង្គម​ និង ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​អោយ​មាន​ការ​រីក​ចំរើន​ទៅ​ថ្ងៃ​អនាគត ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ