ព័ត៌មាន

រថយន្ត​ចំនួន​០៣​គ្រឿង​ផ្តល់​ជូន​ដល់​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៥​
នាយកដ្ឋានព័ត៌មាន(៣)
331
1018 រថយន្ត​ចំនួន​០៣​គ្រឿង​ផ្តល់​ជូន​ដល់​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៥​

     ពិធី​ប្រគល់​ ទទួល​រថយន្ត​ចំនួន​០៣​គ្រឿង ​ប្រភេទ​ ល្បាត​ ទេសចរណ៍ ​១២​ កៅ​អី ​និង​រថយន្ត​បឺស ​៤៥​ កៅ​អី ​ជា​​អំណោយ​របស់​សប្បុរស​ជន ​ផ្តល់​ជូន​ដល់​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៥ ​ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង ​នា​ព្រឹក​ថ្ងៃទី២​៧ ​ខែ​ឧសភា​ ឆ្នាំ​២០១៩ ​កន្លង​ទៅ​នេះ ​នៅ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី៥​ ក្រុង​បាត់​ដំបង​។​ ស្ថិត​ក្រោម​អធិបតី​ភាព​របស់ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ឯក​ ​សំ​អូន ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៥​ និង​បាន​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​ តំណាង​ សប្បុរស​ជន​ម្ចាស់​​អំណោយ​ និង​នាយ​ទាហាន ជា​ច្រើន​រូប​ផង​ដែរ​។ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ឯក​ ​សំ​អូន ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៥​ 

     នៅ​ក្នុង​ពិធី​ប្រគល់​ និង​ទទួល​រថយន្ត​នោះ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ឯក សំ​អូន ​ក្នុង​នាម​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៥​ បាន​លើក​ឡើង​ថា​៖ នេះជា​សក្ខីភាព​ ដ៏​មាន​អត្ថន័យ​រស់​រវើក​ ដែល​បាន​កើត​ចេញ​ពី​ឆន្ទះ​ស្មោះ​ស្មក្រ័​របស់​សប្បុរស​ជន​ ចំពោះ​កង​យោធពល​ខេមរ​ភូមិន្ទ​ ក្នុង​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី៥​។ ក្នុង​ការ​ផ្តល់​រថយន្ត​ទាំង​០៣​គ្រឿង​នេះ​ សម្រាប់​បំរើ​អោយ​ការ​ងារ​អង្គ​ភាព​យោធ​ភូមិ​ភាគ ​ឆ្ពោះ​ទៅ​មុខ​​ និង​មាន​ភាព​រីក​ចំរើន​។​ ឯកឧត្តម ​ឯក សំ​អូន ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ ​ឯកឧត្តម​ អ្នក​ឧញ្ញា​ និង​សប្បុរស​ជន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​បាន​រួម​ចំណែក ​ក្នុង​ការ​កសាង​អង្គភាព ​របស់​យោធ​ភូមិ​ភាគ​ទី​៥​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជាក់​ស្តែង​. លោក​ យឿម គង់ និង លោក​ ចាំង តេង​ភាវ​ បាន​ផ្តល់​រថយន្ត​ ៤៥​ កៅ​អី ​០១​គ្រឿង ​តម្លៃ ​០២​ម៉ឹន​ដុល្លា​។ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ឈុន ម៉ៅ ​មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ ​និង​លោក​ជំទាវ​ រថយន្ត​ហ្វត័​០១​គ្រឿង ​តម្លៃ​១៦៥០០​​​ដុល្លា​. ​លោក​​វរសេនីយ៍​ឯក​ ឈឿត លាង​ បាន​ផ្តល់​រថយន្ត​ទេស​ចរណ៍​ ១២​កៅ​អី ​១​គ្រឿង​ តម្លៃ​១៦៥០០​ដុល្លា សរុប​ទាំង​អស់​​ ៥៣០០០​ដុល្លា​។ ដោយ​ឡែក​ជំហាន​ទី​២​ បញ្ជាកា​ដ្ឋាន​យោធភូមិ​ភាគ​ទី​៥ ​កំពុង​ដំណើការ​ សាង​សង់​ផ្ទះ​បាយ ​០១ ​ខ្នង​ ដើម្បី​បំរើ​អោយ​ការ​ហូប​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​អង្គភាព​​ និង​ការ​ទទួល​ភ្ញៀវ ​ដែល​ថវិកា ​ទាំង​អស់​នោះ​បាន​មក​ពី ​ការ​រួម​ចំណែក​របស់ ​សប្បុរ​សជន ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​​ខេត្ត​បាត់​ដំបង​។ ​ឯកឧត្តម​ ឯក សំ​អូន ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ឯកឧត្តម​ អ្នក​ឧញ្ញា ​សប្បុរស​ជន​ ដែល​បាន​ផ្តល់​ រថយន្ត​ទាំង​៣​គ្រឿង​ ដល់​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី៥ ​ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​ អង្គ​ភាព។​ ជា​មួយ​នោះ​ដែរ​តំណាង​សប្បុរស​ជន​ បាន​ធ្វើ​ការ​ប្រគល់ ​សោរ​​ រថយន្ត​ជូន​ដល់​ឯកឧត្តម​ មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី៥ ​ហើយ ​ឯកឧត្តម​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ ​បាន​ធ្វើ​ការ​ប្រគល់​រថយន្ត​ទាំង​នោះ​ដល់​ជំនាញ​ ដើម្បី​គ្រប់​គ្រង​នឹង​ថែ​រក្សា​ឲ្យ​បាន​ល្អ​​​។ ក្នុង​ពេល​នោះ​ដែល ​ឯកឧត្តម​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ ​ទី​៥​ ក៏​បាន​ប្រគល់​ជូន​នូវ ​លិខិត​ថ្លែង​អំ​ណរ​គុណ​ដល់​សប្បុរស​ជន​ ដែល​បាន​ផ្តល់​អំណោយ​រថយន្ត​ដល់​យោធ​ភូមិ​ភាគ​ទី​៥​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ