ព័ត៌មាន

ឯកឧត្តម សោម ស៊ុន ចុះសួរសុខទុក្ខ អតីតយុទ្ធជនខេត្ត​កំពង់​ធំ​ចំនួន១០គ្រួសារ
នាយកដ្ឋានព័ត៌មាន(៣)
320
1017 ឯកឧត្តម សោម ស៊ុន ចុះសួរសុខទុក្ខ អតីតយុទ្ធជនខេត្ត​កំពង់​ធំ​ចំនួន១០គ្រួសារ

   កាល​ពី​រសៀល​ថ្ងៃ​ទី​២៦​ ខែ​ឧសភា ​ឆ្នាំ​២០១៩​ ឯកឧត្តម ​ឧត្ដម​សេនីយ៍​ទោ ​សោម ​ស៊ុន ​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​ខេត្ត​កំពង់​ធំ ​អម​ដំណើរ​ដោយ ​លោក​ សៀង ​ម៉ាប់ ​អភិបាល​រង​ស្រុក​ស្ទោង ​បាន​ដឹក​នាំ​សហការី ​ នៃ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​ បាន​ចុះ​សួរ​សុខ​ទុក្ខ ​អតីត​យុទ្ធ​ជន​ចំនួន​១០​គ្រួសារ ​ដែល​មាន​ជីវភាព​ខ្វះ​ខាត ​ដើម្បី​អបអរ​សាទរ​ទិវា​អតីត​យុទ្ធ​ជន​ខួប​លើក​ទី​១២​។ ឯកឧត្តម ​ឧត្ដម​សេនីយ៍​ទោ ​សោម ​ស៊ុន ​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​ខេត្ត​កំពង់​ធំ

  ពិធី​ចុះ​សួរ​សុខ​ទុក្ខ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង ​នៅ​សាល​ប្រជុំ​អធិការ​ដ្ឋាន​នគរ​បាល​ ស្រុក​ស្ទោង ​ស្ថិត​នៅ​ភូមិ​ត្រាច​  ឃុំ​កំពង់​ចិន​ជើង​ ស្រុក​ស្ទោង ​ខេត្ត​កំពង់​ធំ ​និង​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​អតីត​យុទ្ធជន​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ក្នុង​មួយ​គ្រួសារ​នូវ​អង្ករ​ចំនួន​២៥​គីឡូ​ក្រាម​ មី​ចំនួន ​មួយ​កេស ​ទឹក​ត្រី​ ទឹក​ស៊ី​អ៊ីវ​ចំនួន​២​យួរ ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​ សម្រាប់​ការ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ឯកឧត្ដម ​ឧត្ដម​សេនីយ៍​ទោ ​សោម ​ស៊ុន ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ ​បាន​មាន​ប្រសាស៍ថា​៖ ការ​ចុះ​សួរ​សុខ​ទុក្ខ​នេះ ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ ​នៃ​គណៈកម្មការ​សមាគម​អតីត​យុទ្ធ​ជន​ស្រុក​ស្ទោង ​បើទោះ​បី​ជា​អំណោយ​តិច​តួច​ក្តី​ស្តួចស្តើង​ក្តី​ ក៏​ជា​ទឹក​ចិត្ត​ល្អ​ប្រពៃ ​ដែល​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​​មក​លើ​អតីត​យុទ្ធជន​ ដែល​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​មាតុ​ភូមិ ​និង​ប្រជាជន​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ