ព័ត៌មាន

ឯកឧត្តម​ ណុប ​រតនា ​បំពាក់​សក្តិ​នាយ​ទាហាន​ កាំភ្លើង​ធំ​
នាយកដ្ឋានព័ត៌មាន(៣)
344
1016 ឯកឧត្តម​ ណុប ​រតនា ​បំពាក់​សក្តិ​នាយ​ទាហាន​ កាំភ្លើង​ធំ​

    នាយ​ទាហាន ​នាយ​ទាហាន​រង​ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​ការ​ងារ​បំរើ​ជាតិ ​ក្នុង​បញ្ជា​ការ​ដ្ឋាន​កាំភ្លើង​ធំ ​អគ្គ​បញ្ជាការ​ ចំនួន ​៤៦៤​រូប​ ត្រូវ​បាន​ថ្នាក់​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​នៃ ​ខ ភ ម ​ផ្តល់​កិត្តិយស​ដំ​ឡើង​ នូវ​ឋានន្តរ​សក្តិ​ ដែល​ពិធិ​បំពាក់​ឋានន្តរ​សក្ខ័​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ សាស្ត្រា​ចារ្យ​ បណ្ឌិត ​ណុប ​រតនា ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​កាំ​ភ្លើង​ធំ​។លោក​​វរ​សេនីយ៍​ឯក​ ទុន​ មុនី​វុធ​ នាយ​រង​ការិយាល័យ​ទី​១​​ ​នៃ​បញ្ជាការ​ដ្ឋាន​កាំ​ភ្លើង​ធំ ​អគ្គ​បញ្ជា​ការ​ បាន​សម្រេច​បំពាក់​ជូន​នូវ​ឋានន្តរ​សក្តិ

    ក្នុង​សេចក្តី​សម្រេច​ស្តី​ពី​ការ​តែង​តាំង ​ផ្លាស់​ប្តូរ​មុខ​ងារ ​និង​តម្លើង​ឋានន្តរ​សក្តិ ​នាយ​ទាហាន​ នាយ​ទាហាន​រង ​របស់​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​អាន​ដោយ ​លោក​​វរ​សេនីយ៍​ឯក​ ទុន​ មុនី​វុធ​ នាយ​រង​ការិយាល័យ​ទី​១​​ ​នៃ​បញ្ជាការ​ដ្ឋាន​កាំ​ភ្លើង​ធំ ​អគ្គ​បញ្ជា​ការ​ បាន​សម្រេច​បំពាក់​ជូន​នូវ​ឋានន្តរ​សក្តិ​ ថ្នាក់​អនុសេនីយ៍​ទោ ​ចំនួន​១​រូប​, ថ្នាក់​អនុសេនីយ៍​ត្រី​ចំនួន​១៤​រូប​, ថ្នាក់​នាយ​ចំណង់​ចំនួន​២រូប, ថ្នាក់​ព្រឹន្ទ​បាល​ឯក​ ចំនួន​៩៨​រូប​, ថ្នាក់​ព្រឹន្ទ​បាល​ទោ​៥​រូប​, ថ្នាក់​ពល​បាល​ឯក​១២​រូប, ថ្នាក់​ពល​បាល​ទោ​១៩៩​រូប​, និង​ថ្នាក់​ពល​បាល​ត្រី​​ចំនួន​១៣៣​រូប​។​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ សាស្ត្រា​ចារ្យ​ បណ្ឌិត ​ណុប ​រតនា ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​កាំ​ភ្លើង​ធំ​

   ថ្លែង​ក្នុង​ពិធី​បំពាក់​ឋានន្តរ​សក្តិ​ជូន​នាយ​ទាហាន ​នាយ​ទាហាន​រង​ ក្នុង​បញ្ជាកា​រ​ដ្ឋាន​កាំ​ភ្លើង​ធំ ​នា​ពេល​នោះ ​ឯកឧត្តម​ ណុប ​រតនា​ បាន​ជម្រុញ​ឲ្យ​ មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ គ្រប់​ជំនាញ ​និង​នាយ ​ពល​ទាហាន​ ទាំង​អស់​ក្នុង​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ ​ត្រូវ​បន្តពង្រឹង​ថែម​ទៀត ​អំពី​ការ​សាមគ្គី​ភាព​ ឯក​ភាព​ផ្ទៃ​ក្នុង​ ការ​ស្មោះ​ត្រង់​ជា​មួយ​រាជ​រដ្ឋាភិបាល ​និង​ការ​គាំ​ទ្រ​ប្រមុខ​រាជ​រដ្ឋាភិបាល​ ជា​ពិសេស​គាំទ្រ​ សម្តេច​​អគ្គ​មហា​សេនាបតី​​តេជោ ​​ហ៊ុន​ សែន ​ដើម្បី​រក្សា​សុខ​សន្តិភាព ​ស្ថេរ​ភាព​ និង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​ ព្រម​ទាំង​សមិទ្ធិ​ផល​រីក​ចម្រើន​គ្រប់​វិស័យ​ ដែល​បាន​មក​ដោយ​លំបាក​នារយៈ​ពេល​ជាង​៤០​ឆ្នាំ​កន្លង​មក​នេះ។ ឯកឧត្តម​ ក៍​បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ជំនាញ​កាំភ្លើង​ធំ​ទាំង​អស់​ ដែល​ក្នុង​រយៈ​ពេល​កន្ល​ងមក​នេះ ​បាន​បំពេញ​ការ​ងារ​បាន​ល្អ​  ប្រតិបត្តិការ​ប្រយុទ្ធ​ប្រកប​ដោយ​ជោគ​ជ័យ​ ក្នុង​សម​យុទ្ធ​នាគ​មាស​ កម្ពុជា ចិន​ ឆ្នាំ​២០១៩​ លើ​បច្ចេក​ទេស​បាញ់​បាន​ល្អ ​បាញ់ចំ​គោល​ដៅ ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​ថ្មើរ​ជើង ​កង​រថ​ក្រោះ ​រថពាស​ដែក​ និង​កង​ទ័ព​ជើង​អាកាស​នៅ​លើ​ទីលាន​បាញ់​គ្រាប់​ពិត​តេជោ​ សែន ​ស្រុក​ជុំ​គីរី ​ខេត្ត​កំពត​ដោយ​មោទន​ភាព​បំផុត​។​ ឯកឧត្តម​ បញ្ជាក់​ថា៖ លទ្ធផល​ទាំង​នេះ​ គឺ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហាត់​ពត់​លត់​ដំ​.ហ្វឹក​ហាត់​បាន​ស្ទាត់​ជំនាញ ​ទាហាន​មាន​វិន័យ​ខ្ពស់​ មាន​សាមគ្គី​ឯក​ភាព​ផ្ទៃ​ក្នុង​បាន​ល្អ​ និង​ការ​ដឹកនាំបញ្ជា​អនុវត្ត​ហ្ម៉ត់ច​ត់​ ម៉ឺង​ម៉ាត់​។ ឯកឧត្តម​​ ណុប ​រតនា​ ក៍​បាន​ផ្តាំ​ផ្ញើរ​ដល់​នាយ​ទាហាន​ទាំង​អ​ស់ ពិសេស​នាយ​ទាហាន ​នាយ​ទាហាន​រង​ទាំង​អស់​ដែល​ទើប​ទទួល​បាន​ឋានន្តរសក្តិ​ថ្មី​ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ខិតខំ​ អនុវត្ត​ឲ្យ​បាន​ល្អ ​និង​ត្រូវ​ព្យាយាម​ប្រឹង​ប្រែង​ហ្វឹក​ហ្វឺន​ជំនាញ​កាំភ្លើង​ធំ​នៅ​ទី​នេះ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ ដើម្បី​ពេល​អនាគត ​អស់​លោក ​មាន​ទាំង​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្លាយ​ជា​ថ្នា​ក់ដឹក​នាំ ​ក្លាយ​ជា​នាយ​ទាហាន​ប្រកប​ដោយ​សមត្ថភាព​ ក្នុង​ការ​ចូល​រួម​បម្រើ​ឲ្យ​បុព្វ​ហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ​ របស់​យើង​អោ​យបាន​រឹង​មាំ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ