ព័ត៌មាន

ឯកឧត្តម ​សៅ ​សា​រឿន ​គោរព​វិញ្ញាណ​ក្ខ័ន្ធ​សព​ឯកឧត្តម​ ពុធ ​រដ្ឋា​
នាយកដ្ឋានព័ត៌មាន(៣)
321
1015 ឯកឧត្តម ​សៅ ​សា​រឿន ​គោរព​វិញ្ញាណ​ក្ខ័ន្ធ​សព​ឯកឧត្តម​ ពុធ ​រដ្ឋា​

     ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ក្នុង​អង្គភាព​ទី​ចាត់​​ការ​បច្ចេក​ទេស​ ​អគ្គ​មេ​បញ្ជាការ​ និង​ក្រុម​គ្រួសារ​សព​ ​លោក​ឧត្តម​​សេនីយ៍​ត្រី​ ពុធ​ រដ្ឋា​ ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា​ កន្លង​ទៅ​នេះ ​ឯកឧត្តម​​​ ​ឧត្តម​​​​​សេនីយ៍​​ឯក​ សៅ ​សា​រឿន ​អគ្គនាយក​រង​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​ប្រធាន​អនុ​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​សព​ថ្នាក់​ឧត្តម​សេនីយ៍​ ឧត្តម​នាវី​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ដាក់​កម្រង​ផ្កា​ គោរព​វិញ្ញាណ​​ក្ខ័ន្ធ​ និង​ផ្តល់​កិត្តិយស​​បំពាក់​ឋានន្តរ​សក្តិ​ថ្នាក់​ឧត្តម​សេនីយ៍​ទោ ​ជូន​សព​​ លោក​​ឧត្តម​​សេនីយ៍​ត្រី​ ពុធ ​រដ្ឋា ​ជា​កិច្ច​បច្ឆាមរណៈ។​ឯកឧត្តម​​​ ​ឧត្តម​​​​​សេនីយ៍​​ឯក​ សៅ ​សា​រឿន ​អគ្គនាយក​រង​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​ប្រធាន​អនុ​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​សព​ថ្នាក់​ឧត្តម​សេនីយ៍​ ឧត្តម​នាវី​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ 

    នា​ឱកាស​​នោះ​ដែរ​ ឯកឧត្តម​ក៏​បាន​ផ្តល់​នូវ​ថវិកា​គោល​នយោបាយ​​ របស់​ក្រសួង​​ការ​ពារ​​ជា​តិ ចំនួន ​​ជាង ​៣០​លាន​រៀល​ ដើម្បី​ប្រគល់​ជូន​លោក​ជំទាវ​ ជា​ភរិយា ​នៃ​ក្រុម​គ្រួសារ​​សព​ សម្រាប់​រៀប​ចំ​ពិធី​បុណ្យ​ ទៅ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​យើង​ និង​បែប​ពីធីការ​កង​ទ័ព​ឲ្យ​បាន​សម​រម្យ​។​​ សូមប​ញ្ជាក់​ថាស​ព ​ឯកឧត្តម​ ឧត្តម​​សេនីយ៍​ទោ ​ពុធ ​រដ្ឋា​ ​ជា​ជំនួយ​​កា​រឯកឧត្តម​ នាយក ​​​ទី​ចាត់​ការ​បច្ចេក​ទេស​អគ្គ​បញ្ជា​ការ​ បាន​​ទទួល​មរណៈ​ភាព​នា​យប់​ ថ្ងៃ​ទី​២២​ ខែ​ឧសភា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​២៣:៣០​នាទី ក្នុង​​ជម្មាយុ ​៦៩ ​ឆ្នាំ​​ ដោយ​​រោគា​ពាធ ​។ ឯកឧត្តម​​​ ​សៅ ​សា​រឿន ​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ ថវិកា​គោល​នយោ​បាយ​ឧបត្ថម្ភ​សម្រាប់​​ពិធី​បុណ្យ​​សព​នេះ​​ គឺ​បាន​មក​ដោយ​​គំនិត​​ផ្តួច​ផ្តើម​ដ៏​​ថ្លៃថ្លា​របស់​ សម្តេច​​តេ​ជោ ​ហ៊ុន ​សែន ​និង​​ថ្នាក់​ដឹក​​​នាំ​របស់​ក្រសួង​​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​ជា​និច្ច​កាល​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​តែង​តែ​គិត​​គូរ​ខ្ពស់​ និង​​យក​ចិត្ត​ទុក​ដាក់​បំផុត​​ចំពោះ​​សុខ​ទុក្ខ​​របស់​នាយ​ទាហាន ​នាយ​​ទា​ហាន​រង​ និង​ពល​ទាហាន​​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ព្រម​ទាំង​បង​ប្អូន​អតីត​យុទ្ធជន​ ទាំង​អស់​ទោះ​ស្ថិត​​ក្នុង​ការ​គ្រប់​ គ្រង​ ឬ ​ចូល​និវត្តន៍​​ហើយ​ក៏​​ដោយ​​ ក៏​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​បី​​បាច់​​​ថែ​​រក្សា​ជា​និច្ច ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ ដល់​​ញាតិ​មិត្ត​ និង​ក្រុម​​គ្រួសារ​នៃ​សព​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ