ព័ត៌មាន

សម្តេច​ ទៀ ​បាញ់ ​ប្រជុំ​ត្រៀម​ខ្លឹម​សារ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១៣​
នាយកដ្ឋានព័ត៌មាន(៣)
354
1014 អង្គការសហប្រជាជាតិ ស្ញប់ស្ញែងចំពោះការលះបង់របស់កងកម្លាំងកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពលើពិភពលោក

    នា​ព្រឹក​ថ្ងៃ​ទី​២៤​ ​ខែ​ឧសភា​ ២០១៩​ អគ្គនាយក​​ដ្ឋាន​នយោ​បាយ ​និង​កិច្ច​ការ​បរទេស​ ក្រសួង​​ការ​ពារ​ជាតិ ​បាន​រៀប​ចំ​​បើក​​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ ​និង​សម្រេច​​លើ​ខ្លឹម​សារ​​សម្រាប់​​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​​ពា​រជាតិ​អាស៊ាន ​លើក​​​ទី១៣ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង​បាង​កក​ នា​ខែ​កក្កដា​ខាង​មុខ​។​ កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ និង​សម្រេច​លើ​ខ្លឹម​សារ​នេះ​ បាន​ធ្វើ​ឡើង​​​នៅវិមាន​​មិត្តភាព​ នា​ទី​ស្តី​ការ​​គណៈ​រដ្ឋមន្ត្រី​ ស្ថិត​ក្រោម​​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​​ការ​ពារ​ជា​តិ និង​​មាន​ការ​​អញ្ជើញ​​​ចូល​រួម​ពី​​ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ​​ នៃខ.ភ.ម​, ឯកឧត្តម​ នាយ​សេនា​ធិការ​ចំរុះ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ជើង​ទឹក​ ជើង​អាកាស​, ឯកឧត្តម​ អគ្គ​នាយក ​​អគ្គ​នាយក​រង​ ​អគ្គ​នាយក​​ដ្ឋាន​, ជា​នាយក​ នាយក​រង​​នាយក​ដ្ឋាន ​និង​ស្ថាប័ន​ចំណុះ​​ក្រសួង​​ការ​ពារ​ជាតិ ​និងអ​គ្គ​បញ្ជា​ការ​​ដ្ឋាន​នៃ​ខ.ភ.ម​ ជា​ច្រើន​​រូប​ទៀត​។​

    ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ណឹម​ សុវត្ថិ ​អគ្គ​នាយក​ អគ្គ​នាយក​​ដ្ឋាន​នយោ​បាយ ​និង​កិច្ច​ការ​បរទេស​ ក្រសួង​​ការ​ពារ​ជាតិ​ និង​ជា​ទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​និង​ប្រធាន​កិច្ច​ប្រជុំ​​មន្ត្រី​ជាន់​ខ្ពស់​​​ការ​ពារ​ជាតិ​អាស៊ាន ​(កម្ពុជា) ​បាន​មាន​ប្រសាសន៍​ថា​៖ កិច្ច​ប្រជុំ​នេះ​​មាន​ដាក់​ឆ្លង​នូវ​ខ្លឹម​សារ​ ឯក​សារ​ទស្សន​ទាន​ចំនួន​៥ ​ដែល​នឹង​ត្រូវ​​អនុម័ត​នៅ​ក្នុង​​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​​ពារ​ជាតិ​អាស៊ាន ​លើក​​ទី​១៣ ​ដែលនឹ​ងបា​ន​ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង​បាងកក ​នាខែ​​កក្កដា​ខាង​មុខ​។​ ក្នុង​នោះ​មាន​សេចក្តី​ថ្លែង​ការ​រួម​របស់​ កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​​ពារ​ជាតិ​អាស៊ាន ​និង ​កិច្ច​ប្រជុំ​របស់​​​រដ្ឋមន្ត្រី​​ការ​​ពារ​ជាតិ​អាស៊ាន​បូក ​រួម​និង​ឯកសារ​ទស្សន​ទាន ​ដែល​ស្នើ​ឡើង​ដោយ​​ប្រទេស​​​ថៃ ប៊្រុយណេ ​និង​មី​យ៉ា​ម៉ា។​ ឯកសារ​​ទស្សន​ទាន​ អាច​ក្លាយ​ទៅ​ជា​អាវុធ ​ជា​មធ្យោបាយ​ និង​​អាច​ក្លាយ​ទៅ​ជា​វិធាការ​ផង​ដែរ​។​ បច្ចុប្បន្ន​អ្វី​ដែល​ទាម​ទារ​​ឲ្យ​សុក្រិត្យ​ថែម​ទៀត​នោះ ​គឺ​នៅ​​រាល់​​ខ្លឹម​សារ​ទាំង​ឡាយ​ត្រូវ​ឆ្លង​ជា​​មួយ​ក្រសួង​ការ​បរទេស​ជា​មុន។​ ​ឯកឧត្តម​ បាន​បញ្ជាក់​​​ថា​៖ ប្រធាន​​​បទ​ដែល​លើក​នៅ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ថ្នាក់​​រដ្ឋមន្ត្រី​​ការ​ពារ​​ជាតិ​​អាស៊ាន​បូក ​ដែលទា​ក់​ទង​នឹង​កិច្ចការ​យោធា ​និង​កិច្ច​ការ​អនុវត្ត​ ដែល​ភាគ​​ច្រើន​បំផុត​ពាក់​ព័ន្ធ​​ទិដ្ឋភាព​នយោបាយ ​និង​​ទិដ្ឋភាព​ធានា​មួយ​ផ្នែក​ រួម​និង​បញ្ហា​នយោបាយ​​សន្តិសុខ។

   ​ នៅ​​ក្នុង​​ឱកាស​​កិច្ច​ប្រជុំ​នោះ​ដែរ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ឡៃ ​ចិន្តា​ អគ្គ​នាយក​រង​ អគ្គ​នាយក​​ដ្ឋាន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស​ ក្រសួង​​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន ​(កម្ពុជា) ​បាន​បទ​បង្ហាញ​ស្តីពី​ខ្លឹម​សារ​​កិច្ច​ប្រជុំ​​មន្ត្រី​ជាន់​​ខ្ពស់​​ការ​ពារ​ជាតិ​អាស៊ាន ​(ADSOM) ​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​​ការ​ពារជា​តិ​​អាស៊ាន​បូក ​(ADSOM-Plus) ​និង​ការ​​ប្រុង​ប្រៀប​សម្រាប់​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​​​ទី១៣​។​ ឯកឧត្តម ​ក៏​បាន​ឲ្យ​​ដឹង​​ដែរ​ថា​៖ ពី​ឆ្នាំ​២០២០​ ដល់ ​២០២៣ ​កម្ពុជា​នឹង​ធ្វើ​ជា​សហ​ប្រធាន​​​ជាមួយ​​ប្រទេស​ចិន​ ធ្វើ​លំហាត់​​សម​យុទ្ធ​កំចាត់​មីន​មនុស្ស​ធម៌ ​នៃ​ក្រប​ខណ្ឌ​អាស៊ាន​បូក​។​ ហើយ​នៅ​ក្នុង​​ឆ្នាំ​២០១៩​នេះ ​នឹង​​មាន​​លំហាត់​សម​យុទ្ធ ​សន្តិសុខ​ លម្ហ​សមុទ្រ​ រវាង​សហ​រដ្ឋ​អាមេរិក​ ជា​មួយ​​នឹង​ប្រទេស​អាស៊ាន ​នៅ​ក្នុង​ដែន​ សមុទ្រ​អាស៊ាន​ផង​ដែរ​។​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​​ការ​ពារ​ជា​តិ 

    នៅ​ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​មាន​ប្រសាសន៍​ថា​៖ កិច្ច​ការ​​អន្តរ​ជាតិ​ គឺ​ពិត​ជា​សារៈ​សំខាន់​កាន់​តែ​ខ្លាំង​ក្លា​ឡើងៗ​នា​ពេល​បច្ចុប្បន្ន និង​ត​ទៅ​នៅ​ពេល​​ខាង​មុខ​​នេះ​។​ សម្តេច​ពិជ័យ​សេនា ​បាន​ផ្តល់​អនុសាសន៍​ណែ​នាំ​ដល់​មេ​បញ្ជាការ​អង្គភាព​ និង​​ស្ថាប័​នជំនាញ​ទាំង​អស់​ ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​នៃ​ខ.ភ.ម​ នៅ​ពេល​​ធ្វើ​​កិច្ច​សហប្រតិបត្តិការ​ ក៏​ដូច​ជា​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អន្តរជាតិ ​ទាំង​នៅ​ក្នុង​តំបន់ ​និង​ពិភព​លោក​ ត្រូវ​តែ​ក្លាហ៊ាន​ជជែក​វែក​ញ៉ែក​នូវ​អ្វី​​ដែល​ប៉ះ​ពាល់​ដល់​​ផល​​ប្រយោជន៍​​របស់​ជាតិ ​ដល់​​សន្តិសុខ ​និង​សុខ​សន្តិ​ភាព​ជាតិ​កម្ពុជា​។​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​ថ្លែង​នូវ​ការ​​វា​យ​តម្លៃ​​ខ្ពស់​​ចំពោះ​​អគ្គ​នាយក​​ដ្ឋាន​​នយោ​បាយ ​និង​កិច្ច​ការ​បរទេស​ ក្រសួង​​ការ​ពារ​ជាតិ​ និង​បណ្តា​ស្ថាប័ន​​ជំនាញ​ចំណុះ​​ក្រសួង​​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​​ដ្ឋាន​នៃ​ខ.ភ.ម​ ដែល​បាន​ខិត​ខំ​​ប្រឹង​ប្រែង​​បំពេញ​តួនាទី​​ភារកិច្ច​​​ដ៏​ល្អ​របស់​ខ្លួន​នា​ពេល​កន្លង​មក​ ជា​ពិសេស​​ស្ថាប័ន​កង​​រក្សា​​សន្តិភាព។​ សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ថា៖​ កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​​ពារ​ជាតិ​អាស៊ាន​ ឆ្នាំ​២០២០​ វៀត​ណាម​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​, ២០២១​ ប៊្រុយ​ណេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ហើយ​កម្ពុជា​​នឹង​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ឆ្នាំ​២០២២​ ដែល​​ពេល​​វេលា​នេះ​មិន​នៅ​ឆ្ងាយ​នោះទេ​ ដែល​យើង​​មា​នកិច្ចការ​ទទួល​រ៉ាប់រង​ និង​មាន​កិច្ច​ប្រជុំ​​ជា​ច្រើន​ផង​ដែរ ​ដូច​នេះ​បណ្តា​ស្ថាប័ន​​អង្គភាព​​ជំនាញ​​យក​ចិត្ត​ទុក​​ដាក់​ ​បំពេញ​តួនា​ទី​​ភារកិច្ច​​ដ៏​ល្អ​​របស់​ខ្លួន ​ពិសេស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​​សិក្សា​រៀន​​សូត្រ​​ ​ភាសាអ​ង់​គ្លេស ​និង​​ភាសា​​​បរទេស​ដទៃ​ទៀត ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ