ព័ត៌មាន

ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ ស្តី​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ ការ​និយាយ​ជា​សាធារណៈ ​និង​ជំនាញ​នៃ​ការ​ចរចារ ​នៅ​ទីស្តីការ​​ក្រសួង​ការ​ពារ​ជាតិ
នាយកដ្ឋានព័ត៌មាន(៣)
331
1012 ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ ស្តី​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ ការ​និយាយ​ជា​សាធារណៈ ​និង​ជំនាញ​នៃ​ការ​ចរចារ ​នៅ​ទីស្តីការ​​ក្រសួង​ការ​ពារ​ជាតិ

    នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែឧ​សភា ​ឆ្នាំ​២០១៩​ នៅ​ទី​ស្តីការ​ក្រសួង​ការ​ពាជាតិ​ មាន​រៀប​ចំ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ “ភាព​ជា​អ្នក​ដឹក​នាំ ​ការ​និយាយ​ជា​សាធារណៈ និ​ង​ជំនាញ​នៃ​ការ​ចរចារ​”​ ក្រោម​អធិបតី​ភាព ​លោក​ជំទាវ​ ដាំ ​ដារីនី ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​និង លោក​ជំទាវ​ ខេង​ សំ​វ៉ា​ដា ​រដ្ឋ​លេខា​ធិការ ​ក្រសួង​កិច្ច​ការ​នារី ​ដែល​មាន​រយៈ​ពេល​២ថ្ងៃ ​គឺ​ថ្ងៃ​ទី​២៣,២៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៩ ​មាន​សិក្ខា​កាម​ចូល​រួម ​ចំនួន​៩០​នាក់​។ លោក​ជំទាវ​ ដាំ ​ដារីនី ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ

    ក្នុង​កិច្ច​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន ​នាយ​ទាហាន​រង​ ជា​សិក្ខាកាម​ ក្នុង​ពីធី​បើក​វគ្គ​បណ្តុះ​បណ្តាល​នោះ ​លោក​ជំទាវ​ ដាំ​ ដា​រីនី ​បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​​​ពី​សំណាក់​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ ផ្ញើ​ជូន​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ ជា​សិក្ខា​កាម​ដែល ​មក​ពី​បណ្តា​កង​ឯក​ភាព​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ទាំង​អស់​ ក្នុង​មនោសញ្ចេត​នា ​នឹក​រលឹក ​និង​គិត​គូរ ​ខ្ពស់​ចំពោះ ​បង​ ប្អូន។​ ក្នុង​ឱកាស​នោះ ​លោក​ជំទាវ​ រដ្ឋ​លេខាធិការ​ ក៏​បាន​លើក​ឡើង​អំពី​គោល​បំណង​ក្នុង​ការ​រៀប​ចំ​វគ្គ ​បណ្តុះ​បណ្តាល​នេះ​ឡើង​ គឺ​ដើម្បី​លើក​កម្ពស់​សមត្ថភាព​អ្នក​ចូល​រួម​ឱ្យ​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​និយាយ​ជា​សាធារណៈ​ប្រកប ​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ ដោយ​ប្រើប្រាស់​ឥទ្ធិពល​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ ​ជា​ពិសេស​បង​ប្អូន ​យោធិ​នារី​ ដែល ​នឹង ​មាន​កាតព្វ​កិច្ច​ជា​គ្រូ​បង្គោល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង​បង្រៀន​ក្នុង​កម្មវិធី​ផ្សេង​ៗ​។ លោក​ជំទាវ​ក៏​បាន​គូសប​ញ្ជាក់​បន្ថែម​ទៀត​ថា​៖ សម្រាប់​កង​ទ័ព​ការ​ងារ​ហ្វឹកហាត់ ​ការ​សិក្សា​រៀន​សូត្រ ​គឺ​មាន​សារៈ​សំខាន់​ណាស់​ ដើម្បី​កសាង​ពង្រឹង​សមត្ថភាព​កង​ទ័ព​លើ​វិស័យ​ការ​ពារ​ជាតិ​ឱ្យ​បាន​រឹង​មាំ ​ស្រប​ពេ​ល ដែល​ប្រទេស​ជាតិ​ មាន​សន្តិភាព​នេះ​ហើយ​ ទើប​យើង​មាន​ឱកាស​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ ដើម្បី​ឆ្លើយ​តប​នឹង ​ទំនើប​ កម្ម ​និង​ការ​វិវត្ត​ក្នុង​ការ​ងារ​បច្ចុប្បន្ន​។​ លោក​ជំទាវ​ ក៏​បាន​ក្រើន​រំលឹក​ ដល់​បង​ប្អូន ​សិក្ខា​កាមទាំង​៩០​នាក់​ ឱ្យ​ខិត​ខំ ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់ស្ដាប់ ​ក្រេប​ជញ្ជក់​យក​ចំណេះដឹ​ង និ​ងប​ទ​ពិសោធន៍ ​ដែល​បណ្តាគ្រូ​ឧទ្ទេស​ ឱ្យ​បាន​ខ្ជាប់​ខ្ជួន ​និង​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។​ ជា​ចុង​ក្រោយ ​លោក​ជំទាវ​ រដ្ឋលេខា​ធិការ​ ក៏​បាន​អំពាវ​នាវ​ដល់​សិក្ខា​កាម​​ នៃ​វគ្គ​សិក្សា​ទាំង​អស់​ត្រូវ​ ប្រកាន់ ​ខ្ជាប់​នូវ​វិន័យ ​សិលធម៌ ស​ណ្តាប់​ធ្នាប់​ក្នុង​នាម​កង​យោពល​ខេមរ​ភូមិន្ទ។​ ហើ​យ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ ​ខ្ជួន​ នូវ ​អនុសាសន៍​ ដ៏​មាន​សារៈ​សំខាន់​ទាំង​ ១០ ​ចំណុច​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្រ្តី​ ក្នុង​ឱកាស ​ដែល​សម្តេច​បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២០ ​ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មករា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ។​ លោក​ជំទាវ​  រដ្ឋលេខា​ធិការ​ ក៏​បាន​ផ្តាំ ​ផ្ញើ​ដល់​សិក្ខាកាម​ទាំង​អស់​ នៅ​ពេល​បញ្ចប់​វគ្គ​ សិក្សា​នេះ ​ត្រូវ​យក​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ដែល​ទទួល​បាន​ ទៅ​ធ្វើ​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​ និង​ធ្វើ​ការ​បណ្តុះ​បណ្តាល​ ផ្សព្វ​ផ្សាយ​បន្ត​ជូន​ដល់​នា​យទាហាន ​នាយ​ទាហាន​រង​ និ​ងពល​ទាហាន ​នៅក្នុង​កង​ឯកភាព ​របស់​ខ្លួន ​ជា​បន្តទៀត​។លោក​ជំទាវ​ ខេង​ សំ​វ៉ា​ដា ​រដ្ឋ​លេខា​ធិការ ​ក្រសួង​កិច្ច​ការ​នារី ​

    ​ក្នុង​​ឱកា​​សនោះ​ដែល ​លោក​ជំទាវ​ ខេង ​សំ​វ៉ា​ដា ​រដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការ​នារី ​ក៏បា​ន​ផ្តល់​កិត្តិយស​ ក្នុង​ការ​ធ្វើ​បទ​ឧទេ្ទសនាម​ក្នុង​ការ​ចែល​រំលែក​បទ​ពិសោធន៍​ភាព​ជា​អ្នក​ដឹក​នាំ ​និង​ពិសោធន៍​ជោគ​ជ័យ ​របស់ ​លោក​ជំទាវ​ទាំង​ពីរ​ ជូន​ដល់​សិក្ខាកាម​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ