ព័ត៌មាន

ឯកឧត្តម​ ​គ​ន់​ ​គីម ​ប្រជុំ​ពិនិត្យ​ឆ្លង​ខ្លឹម​សារ​របាយ​ការណ៍​ ត្រៀម​អបអរ​ខួប​លើក​ទី១២​ អតីត​យុទ្ធ​ជន​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
317
1010 ឯកឧត្តម​ ​គ​ន់​ ​គីម ​ប្រជុំ​ពិនិត្យ​ឆ្លង​ខ្លឹម​សារ​របាយ​ការណ៍​ ត្រៀម​អបអរ​ខួប​លើក​ទី១២​ អតីត​យុទ្ធ​ជន​កម្ពុជា​

    ឯកឧត្តម​ ទេស​រដ្ឋ​មន្រ្តី​ គ​ន់ ​គីម ​អគ្គ​លេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​កាលពី​ថ្ងៃទី​២២​ ឧសភា​កន្លង​មក​នេះ​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​មួយ​ ដើម្បី​ពិនិត្យ​ឆ្លង​ខ្លឹមសារ​របាយ​ការណ៏​ស្វាគមន៏ ​សម្រាប់​អបអរ​ខួប​លើកទី​១២​ ទិវា​អតីត​យុទ្ធជ​នកម្ពុជា​ ដែល​នឹ​ងប្រារព្ធ​ធ្វើ​នា​ពាក់​កណ្តាល​ខែ​មិថុនា​ខាង​មុខ​នេះ។​ កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​នេះ ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​វិមាន​សន្តិភាព​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់ ​ឯកឧត្តម​ ជា​អគ្គលេខា​ធិការ​រង​ ឯកឧត្តម​ លោក​ជំទាវ​ជា​សមាជិក​គណៈ​អចិន្រ្តៃយ៏​ គណៈ​កម្មាធិការ​កណ្តាល​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​  ជា​ច្រើន​រូប​ទៀត​។​

    ក្នុង​សេចក្តី​រាយ​ការ​ណ៏ដោយ ​ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក​ កែវ​ សា​រុណ ​លេខាធិការ​ដ្ឋាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​៖ តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​ បាន​រក​ឃើញ​ថា​៖ អតីត​យុទ្ធជន​ដែល​មាន​ដី ​គ្មាន​ផ្ទះ ​ឬ​មាន​ផ្ទះ​មិន​សម​រម្យ​មាន​ចំនួន​៣.០៥៧​គ្រួសារ ​អតីត​យុទ្ធជន​ទី​ទាល់​ក្រ​កំពុង​រស់​នៅ​ជា​មួយ​សាច់​ជាតិ​បង​ប្អូន ​គ្មាន​ទាំ​ងដី​ និង​ផ្ទះ​ចំនួន ​៤.២៦១​គ្រួសារ ​រ​ស់នៅ​លើ​ដី​សាធារណៈ ​ចំនួន ​៦០៣​គ្រួសារ។​ ឆ្លើយ​តប​ទៅ​កង្វះ​ខាត​នេះ​ សម្តេច​តេជោ ​ហ៊ុន ​សែន ​និង ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ជួយ​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​សរុប​១.៩៣៣​ខ្ន​ង នៅ​តាម​សហគមន៏ ​និង​បណ្តាខេត្ត​មួយ​ចំនួន​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ ដោយ​ឡែក​ចំពោះ​ការ​ងារ​បើក​ប្រា​ក់បេឡា ​មរណៈ​សង្គ្រោះ​វិញ​ សមាគម​តាម​បណ្តា​ខេត្ត​បាន​ដំណើរ​ការ​បើក​ផ្តល់​ជូន​គ្រួសារ​អតីត​យុទ្ធជ​នមាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់ ​តាម​រយៈ​កិច្ច​សហការ​ចុះ​ប្រគល់​ប្រាក់​ដល់​ដៃ​គ្រួសារ​សព​បាន​ទាន់​ថ្ងៃ​បុណ្យ​ស​ព ឬ​បុណ្យ​៧​ថ្ងៃ។​ ឯកឧត្តម​ ទេស​រដ្ឋ​មន្រ្តី​ គ​ន់ ​គីម ​អគ្គ​លេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​

    ក្នុង​នាម​សមាជិក​សមាគម​អតីតយុទ្ធជន​កម្ពុជា ​ឯកឧត្តម គន់ គីម បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​សម្តេច​តេជោ ​និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រម​ទាំង​បណ្តា​ក្រសួង ​ស្ថាប័ន​ពាក់​ព័ន្ធ ​រដ្ឋបាល​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ ​ដែល​កន្លង​មក​បាន​ជួយ​ជ្រោម​ជ្រែង​ទាំង​ស្មារតី​ សម្ភារៈ​ មធ្យោបាយ ​ថវិកា​ ក្នុង​នាម​ សម្តេច​តេជោ ​ជួយ​ដល់​សមាគម​គ្រប់​ថ្នាក់​ ឲ្យ​មាន​លទ្ធភាព​បំពេញ​ការ​ងារ​ទទួល​បាន​លទ្ធផល​ គួរ​ជាទី​មោទនៈ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ