ព័ត៌មាន

ឯកឧត្តម ​សោម ​ស៊ុន ​អញ្ជើញ​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​បង​ប្អូន​អតីត​យុទ្ធ​ជន​ ខេត្ត​កំពង់​ធំ​
នាយកដ្ឋានព័ត៌មាន(៣)
328
1009 ឯកឧត្តម ​សោម ​ស៊ុន ​អញ្ជើញ​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​បង​ប្អូន​អតីត​យុទ្ធ​ជន​ ខេត្ត​កំពង់​ធំ​

    បង​ប្អូន​អតីត​យុទ្ធជន​ពិការ​ ដែល​មា​នជីវភាព​លំបាក​ខ្វះ​ខាត​នៅ​ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ត្រូវ​បាន ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ សោម ​ស៊ុន ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ ​និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​ខេត្ត​កំពង់​ធំ ​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ កាល​ពី​រសៀល​ថ្ងៃ​ទី១​៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​។ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ សោម ​ស៊ុន ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ ​និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​ខេត្ត​កំពង់​ធំ 

   ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន ​បាន​ពាំ​នាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែល​ជា​និច្ច​កាល​សម្ដេច​តែង​តែ​គិត​គូរ​ យក​ចិត្ត​ទុក​ដាក់​ដល់​សុខ​ទុក្ខ ​និង​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​អតីត​យុទ្ធជន​យើង ​គ្រប់​ពេល​វេលា​ និង​នៅ​គ្រប់​ទី​កន្លែង​ ជា​ពិសេស ​ក្នុង​ការ​ចូល​រួម ​អបអរសាទរ​ទិវា​អតីត​យុទ្ធ​ជន​នៅ​ពេល​ខាង​មុខ ​និង​ដើម្បី​ជួយ​ដោះ​ស្រាយ​ការ​លំបាក​ខ្វះ​ខាត​ជូន​បង​ប្អូន​អតីត​យុទ្ធជ​នយើង ​បាន​ទាន់​ពេល​វេលា​ និង​បង្កើន​ភាព​ស្និទ្ឋ​ស្នាល​ ភាព​កក់​ក្ដៅ​ដល់​បង​ប្អូន​អតីត​យុទ្ធ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត។​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​សោម ​ស៊ុន ​ប្រធាន​សមាគម​អតីត​យុទ្ធជន​ ខេត្ត​កំពង់​ធំ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​ការ​គិត​គូរ ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង ​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ បង​ប្អូន​អតីត​យុទ្ធ​ជន​យើង​ ក្នុង​នោះ ​ទី១. ​ការ​ផ្ដល់​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម ​ទី២. ការ​បើក​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​យើង ​និង​ទី៣​. សម្ដេច​តេជោ​បាន​ចាត់​តាំង​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធជន​នៅ​គ្រប់​ថ្នាក់​ ដើម្បី​សាង​សង់​ផ្ទះ​ជូន​បង​ប្អូន​អតីត​យុទ្ធជន​ ដែល​គ្មាន​ជម្រក​រស់​នៅ​ ឬ​មាន​ជម្រក​រស់​នៅ​មិន​សមរម្យ​នៅ​គ្រប់​ទី​កន្លែង។​

    ក្នុង​​ឱកា​សចុះ​សាក​សួរ​សុខ​ទុក្ខ​នោះ ​ឯកឧត្តម ​សោម ស៊ុន បាន​ឧបត្ថម្ភ​ជូន​បង​ប្អូន​ទាំង​១២​គ្រួសារ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូ​ក្រាម​ មី​យើង​ចំនួន​០១​កេស ​ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​០២​យួរ ​និង​ថវិកា​មួយ​ចំនួន ​និង​បាន​ថ្លែង​អំណរ​គុណ​ដ៍​ជ្រាល​ជ្រៅ​ជា​ទី​បំផុត​ចំពោះ ​លោក ​ស្ថាបត្យករ​ ប៉ែន ដុល្លា ដែលបា​ន​ឧបត្ថម្ភ​ថវិកា​ចំនួន​ មួយ​លាន​រៀល​សម្រាប់​កម្ម​វិធី​សំណេះ​សំណាល ​ក្នុង​នោះ​បង​ប្អូន​អតីត​យុទ្ធជន​ និង​ក្រុម​គ្រួសារ​បាន​គោរព​ថ្លែង​អំណរ​គុណ​ចំពោះ​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ប្រធាន​សមាគម​អតីត​យុទ្ធជ​នកម្ពុជា ​និង​សូម​គាំទ្រ​ចំពោះការ​ដឹក​នាំ​របស់​សម្ដេច​ជា​រៀង​រហូត ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ