ព័ត៌មាន

ឯកឧត្តម ​ប្រាក់​ សិទ្ធិ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​​ផ្សព្វ​​​ផ្សាយ​​ការ​​ងារ​​អប់រំ​នយោ​​បាយ​ចិត្ត​​សាស្ត្រ​​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
50
1008 ឯកឧត្តម ​ប្រាក់​ សិទ្ធិ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​​ផ្សព្វ​​​ផ្សាយ​​ការ​​ងារ​​អប់រំ​នយោ​​បាយ​ចិត្ត​​សាស្ត្រ​​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប​

    នៅ​ទី​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប​ នា​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះ​ មាន​បើក​វគ្គ​ផ្សព្វ​ផ្សាយ​ការ​ងារ​​នយោ​បាយ​ ចិត្ត​សាស្ត្រ ​និង​សភាព​ការណ៍​វិវត្តន៍​ថ្មី​ៗ ​ឆមាសទី​១​ ឆ្នាំ​២០១៩ ​ក្រោម​អធិបតី​ភាព​របស់ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ប្រាក់ ​សិទ្ធិ​ មេ​បញ្ជាការ​រង​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​មេ​បញ្ជាការ ​បញ្ជាការ​រង​ នាយ​រង​សេនា​ធិការ​ដ្ឋាន ​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​ នាយ​ការិយាល័យ​ មេ​បញ្ជាការ​ បញ្ជាការ​រង​ក្រុង​ ស្រុក​ ស្នាក់​ការ​សន្តិសុខ​ និង​នាយ ​នាយ​រង​ នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ សរុប​ចំនួន​២០៥​នាក់​ចូល​រួម​។​ឧត្តម​សេនីយ៍​ត្រី​ ប៉ោ​ វណ្ណ​និត​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​សៀម​រាប​

    ក្នុង​កិច្ច​ស្វាគមន៍​របស់​ លោក​ឧត្តម​សេនីយ៍​ត្រី​ ប៉ោ​ វណ្ណ​និត​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ បាន​ធ្វើ​សេចក្តី​​រាយ​ការណ៍​ អំពី​លទ្ធ​ផល​ការ​ងារ​ដែល​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប​ អនុវត្ត​បាន​នៅ​ក្នុង​ឆមាស​ទី១ ​ឆ្នាំ​២០១៩​នេះ ​ទៅ​លើ​ការ​ងារ​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​សាធារណៈ ​ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​ជូន​ដល់​ប្រជា​ពល​រដ្ឋ ​និង ​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ​ ចូល​មក​កាន់​ខេត្ត​សៀម​រាប​ សំខាន់​លើ​ការ​ងារ​សន្តិសុខ​ទេស​ចរណ៍​។​ ក្នុង​នោះដែ​រ​ លោក​មេបញ្ជាការ​ ក៏​បាន​លើក​ផង​ដែល​ អំពី​ការ​ងារ​​ពង្រឹង​ ពង្រីក​សមត្ថភាព​ដល់​កង​កម្លាំង ​រាជ​អាវុធ​ហត្ថ​ខេត្ត​ និង ​ការ​បណ្តុះ​បណ្តាល​​អំពី​យុទ្ធ​សាស្ត្រ​ និង​ចិត្ត​សាស្ត្រ​ ព្រម​ទាំង​បង្កើន​ការ​ហ្វឹក​ហ្វឺន​ដល់​កង​កម្លាំង​ជា​ប្រចាំ​ ដល់​កង​កម្លាំង ​និង​ការ​កសាង​អង្គភាព ​រួម​ទាំង​ការ​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ ​ចិញ្ចឹម​សត្វ ​ដើមី្ប​ទ្រ​ទ្រង់​ដល់​ជីវភាព​កង​ទ័ព​ និង ​គ្រួសារ​ទ័ព​ សំខាន់​លើ​បញ្ហា​សុខ​ភាព​។ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ប្រាក់ ​សិទ្ធិ​ មេ​បញ្ជាការ​រង​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​

    មាន​ប្រសាសន៍​សំណេះ​សំណាល​ និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​នា​ឱកាស​នោះ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ប្រាក់​ សិទ្ធិ​ក៏​បាន​លើក​ឡើង ​នៃ​គោល​បំណង​វគ្គ​ផ្សព្វ​ផ្សាយ​នយោបាយ​ចិត្ត​សាស្ត្រ​ ជូន​ដ​ល់កង​កម្លាំង​រាជ​អាវុធ​ហ​ត្ថ​ខេត្ត​នា​ពេល​នេះ ​គឺ​ដើម្បី​បង្កើន​នូវ​ចំណេះ​ដឹង​ ដល់​នាយ ​និង​ពល​ទាហាន​ទាំង​អស់​ ឲ្យ​បាន​យល់​ច្បាស់​អំពី​ស្ថាន​ភាព ​និង​សភាព​ការណ៍​ថ្មីៗ​ក្នុង ​និង​ក្រៅ​ប្រទេស ​សំខាន់​អំពី​សភាព​ការណ៍​នយោបាយ​នៅ​លើ​សកល​លោក​នា​ពេល​បច្ចុប្បន្ន​នេះ។​ ក្នុង​វគ្គ​ផ្សព្វ​ផ្សាយ​នេះ​ ឯកឧត្តម​ ក៏​បាន​លើក​​ឡើង​អំពី​ចិត្ត​សាស្ត្រ​ និង​នយោបាយ​ យក​មក​ធ្វើ​ការ​ពន្យល់​ និង​បង្ហាញ​ណែ​នាំ​ជូន​ដល់​កង​កម្លាំង​រាជ​អាវុធ​ហត្ថ​ទាំង​អស់​ឲ្យ​បាន​​កាន់​តែ​ជ្រាប​ច្បាស់​ ព្រម​ទាំង​នឹង​ធ្វើ​ការ​បញ្ជាក់​អំពី​ចិត្ត​សាស្ត្រ​ និង​សង្គម​សាស្ត្រ​ផ​ង​ដែរ​។ ក្នុង​នោះ​ដែ​រ​ឯកឧត្តម​ ក៏​បាន​លើក​អំពី​ជីវ​ប្រវត្តិ​សាស្ត្រ​ នៃ​ប្រទេស​កម្ពុជា ​នា​សម័យ​កាល​ ត​រៀង​មក​ ដើម្បី​ឲ្យ​នាយ ​ពល​ទាហាន​ទាំង​អស់​បាន​យល់​អំពី​ប្រវត្តិ​ នៃ​ប្រទេស​ជាតិ​រប​ស់ខ្លួន​។​ ក្នុង​ឱកាស​នោះ​ឯកឧត្តម ​ក៏​បាន​លើក​ឡើង​អំពី​សភាព​ការណ៍​នយោបាយ​នៅ​កម្ពុជា ​ដែល​បាន​កំពុង​មាន​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ទៅ​មុខ​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​សេដ្ឋ​កិច្ច​ច្បាស់​លាស់​ របស់​ប្រទេស ​និង​ការ​វិវត្តន៍​កាន់​តែ​ទៅ​មុខ​ទៀត​ផង​។ សមទ្ធិ​ផល​ទាំ​ងនេះ​ក៏​ស្តែង​ចេញ​ឡើង​ពី​កត្តា​សន្តិភាព ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ មាន​ឱកាស ​និង​មាន​កលានុវត្តភាព​ ឈាន​ទៅ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​។ ឯកឧត្តម​ ​ប្រាក់ ​សិទ្ធិ​ ​ក៏​បាន​ធ្វើ​ការ​​ក្រើន​រំលឹក​ដល់​កង​កម្លាំង​ទាំង​អស់​ ត្រូវ​បង្កើន​យក​ចិត្ត​ទុក​ដាក់ ​ក្នុង​ការ​ការ​ពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ដែល​កើត​ចេញ​ឡើង​ពី​ការ​បោះឆ្នោត​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​ ព្រម​ទាំង​គោរព​ឲ្យ​ខាង​តែ​បាន ​នូវ​បទ​បញ្ជា​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក៏​ដូច​បទ​បញ្ជាការ​របស់​ ប្រមុខ​រាជ​រដ្ឋាភិបាល ​និង​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ រាល់​សភាព​ការណ៍​ផ្សេងៗ ​ដែល​បាន​បំពុល​សង្គម​ នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ គេហ៍ទំព័រ​ ដែល​បង្ក​ឲ្យ​មាន​អ​សន្តិសុខ​ក្នុង​សង្គម​។ ដូច្នេះ​មន្រ្តី​កង​ទ័​ពទាំង​អស់​ នៅ​ក្នុង​អង្គភាព​ចំណុះ​ទាំង​អស់ ​​គឺត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វិនាទី ​មិន​ត្រូវ​ធ្វេស​ប្រហែស​នោះឡើ​យ ហើ​យក៏​ត្រូវ​ពង្រឹង​ដល់​កង​កម្លាំង ​លើការ​ហ្វឹក​ហ្វឺន​ រៀន​សូត្រ​នូវ​ចិត្ត​សាស្ត្រ​ យុត្តិ​វិធី​របស់​កង​ទ័ព​នៅ​តាម​អង្គភាព​រប​ស់ខ្លួន​។​ ម៉្យាង​ទៀត​កង​កម្លាំង​ទាំង​អ​ស់ ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន ​តាម​រយៈ​ការ​សិក្សា ​ស្វែង​យល់​ ការ​បណ្តុះ​បណ្តាល​ ព្រម​ទាំង​បង្កើន​ការ​ហ្វឹក​ហ្វឺន​ឲ្យ​បាន​ជា​ប្រចាំ ​និង​ត្រូវ​ពាំ​នាំ​នូវ​ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​ពី​វគ្គផ្សព្វ​ផ្សាយ​នា​ពេល​នេះ ​យក​ទៅ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ត​ដល់​កង​កម្លាំង​ ក្នុង​អង្គភាព​របស់​ខ្លួន ​និង​ឲ្យ​បាន​កាន់​តែ​ចូល​ជ្រៅ​ទៅ​ដល់​មូល​ដ្ឋាន​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ