ព័ត៌មាន

ផ្សព្វ​ផ្សាយ​អនុសាសន៏​សម្តេច​តេជោ ​និង​ផែន​ការ​យុទ្ធ​សាស្ត្រ​បញ្ជ្រាប​យេន​ឌ័រ​នៅ​បញ្ជាកា​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស ​១៧.០៥.១៩​
នាយកដ្ឋានព័ត៌មាន(៣)
51
1007 ផ្សព្វ​ផ្សាយ​អនុសាសន៏​សម្តេច​តេជោ ​និង​ផែន​ការ​យុទ្ធ​សាស្ត្រ​បញ្ជ្រាប​​យេន​ឌ័រ​នៅ​បញ្ជាកា​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស ​១៧.០៥.១៩

    ដោយ​បាន​ការ​អនុញ្ញាតិ​ពី ​ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ក្រុម​ការ​ងារ​យេន​ឌ័រ​​ក​ងទ័ព​ជើង​គោក​បាន​អញ្ជើញ​ចុះ​ផ្សព្វ​ផ្សាយ​ផែន​ការ​យុទ្ធ​សាស្ត្រ​ បញ្ជ្រាប​​យេន​ឌ័រ​ក្រសួង​ការ​ពារ​ជាតិ​ ឆ្នាំ​២០១៦-២០២០​ និង​អនុសាសន៏១១​ចំណុច​របស់​ សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ឲ្យ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​សរុប​ចំនួន​៣៦៧​នាក់ ​ក្នុង​នោះ​ស្ត្រី​ចំនួន​​៨២​នាក់ ​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ នៅ​ ​សា​វុធ ​មេ​បញ្ជាកា​រង​យោធ​ភូមិ​ភាគ​ពិសេស​

   ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ នៅ​ ​សា​វុធ ​មេ​បញ្ជាកា​រង ​យោធ​ភូមិ​ភាគ​ពិសេស​អាន​សុន្ទរក​ថា​ស្វាគមន៏​ស្តី​ពី​ការ​ងារ​យេន​ឌ័រ​ ក្នុង​យោធ​ភូមិ​ភាគ​ពិសេស ​ក្នុង​នាម​ឯកឧត្តម​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​ ​បាន​ថ្លែង​អំណរ​គុណ ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ក្រុម​ការ​ងារ​យេន​ឌ័រ​កង​ទ័ព​ជើង​គោក​ ដែល​បាន​អញ្ជើញ​ចុះ​មក​ផ្សព្វ​ផ្សាយ​ និង​ធ្វើ​បទ​ឧទ្ទេស​នាម​ ស្តី​ពី​ផែន​ការ​​យុទ្ធ​សាស្ត្រ​បញ្ជ្រាប​​យេន​ឌ័រ​ ក្រសួង​ការ​ពារ​ជាតិ ​ឆ្នាំ​២០១៦​-២០២០​ ព្រម​ទាំង​អនុសាសន៏​របស់​ សម្តេច​តេ​ជោ ​ហ៊ុន ​សែន​ នៅ​ទី​បញ្ជាការ​យោធ​ភូមិភាគ​ពិសេស​នា​ពេល​នេះ ​ធ្វើ​យ៉ាង​ណា​ឲ្យ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​បាន​យល់​ជ្រៀត​ រវាង​បុរស ​និង​នារី ​ពិសេស​ការ​ងារ​យេន​ឌ័រ ​ដែល​រាជ​រដ្ឋា​ភិបាល ​ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​ ពី​ព្រោះ​នារី​ជា​ឆ្អឹង​ខ្នង​ដ៏​រឹង​មាំ​របស់​សង្គម​ ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ក៏​ដូច​ជា​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​ផង​ដែរ​។លោក​​​ជំទាវ​ឧត្តម​សេនីយ៍​ត្រី​ ឈឿន ​និមល​ នាយក​រង​មជ្ឈមណ្ឌល​​ហ្វឹក​ហ្វឺន​កង​ទ័ព​​ជើង​​គោក​

   បន្តាប់​មក​ លោក​​​ជំទាវ​ឧត្តម​សេនីយ៍​ត្រី​ ឈឿន ​និមល​ នាយក​រង​មជ្ឈមណ្ឌល​​ហ្វឹក​ហ្វឺន​កង​ទ័ព​​ជើង​​គោក​ ធ្វើ​​បទ​​ឧទ្ទេស​នាម​ អនុសាសន៍​១១​ចំណុច​​​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ និង​បទ​ឧទ្ទេស​​នាម​សៀវ​ភៅ​ផែន​ការ ​បញ្ជ្រាប​​យេន​ឌ័រ​ ក្រសួង​ការ​ពារ​​ជា​តិឆ្នាំ​២០១៦ ឆ្នាំ​​២០២០ ​​និង​ទស្សន​យេនឌ័រ​​ក្នុង​​កង​យោធពល​ខេមរ​ភូមិន្ទ ​ដែល​អាន​ដោយ​លោក​ជំទាវ​ឧត្តម​សេនីយ៍​ត្រី​ ខឹម​ បូណា ​នាយ​រង​សេនា​ធិការ ​កង​ទ័ព​ជើង​គោក ​រួច​មក​ លោក​ជំទាវ​ឧត្តម​សេនីយ៍​ត្រី​ ខឹម​ បូណា ​បាន​លើក​ឡើង​ពី​​ផែន​ការ​យុទ្ធសាស្រ្ត​ បញ្ជ្រាប​យេន​ឌ័រ ​ឆ្នាំ​២០១៦-២០២០​ នៅ​តាម​បណ្ដា​កង​ពល​ យោធ​ភូមិ​ភាគ​,​ ក្នុង​ការ​ជម្រុញ​ទស្សនៈ​យេនឌ័រ​ ឲ្យ​ដល់​នាយ​ទាហាន​, ​នាយ​ទាហាន​រង ​និង​ពល​ទាហាន​ ព្រម​ទាំង​បង្កើន​បរិមាណ​ និង​គុណ​ភាព ​ដល់​នាយ​ទាហាន​, នាយ​ទាហាន​រង​ និង​ពល​ទាហាន​ដែល ​ជា​នារី​, ដោយ​ផ្ដល់​ឱកាស ​និង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​នាយ​ទាហាន​ជា​នារី​ ក្នុង​ការ​ទទួល​បាន​នូវ​តួនាទី​ និង​ឋានន្តរ​សក្តិ​, បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រួសារ​យោធិន​ពលី ​ពិការ​ និង​យោធិន​មុន​ចូល​និវត្តន៏​, បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រូ ​និង​កីឡា​ការិនី​ក្នុង​ ខ.ភ.ម​ និង​តម្រូវ​ការ​ ត្រួត​ពិនិត្យ​វាយ​តំលៃ​ការ​អនុវត្តន៏​ផែន​ការ​ យុទ្ធ​សាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។ លោក​ជំទាវ​ប្រធាន​ក្រុម​ការ​ងារ​យេន​ឌ័រ​កង​ទ័ព​ជើង​គោក​បាន​លើក​ឡើង​ថា​៖ អនុសាសន៏​របស់​សម្តេច​តេជោ​ ក្នុង​ការ​លប់​រាល់​ទំរង់​ នៃ​ការ​រើស​អើង​លើ​ស្ត្រី​, ស្វែង​យល់​អំពី​ឧបសគ្គ​រា​រាំង​ ក្នុង​ការ​បំពេញ​តួនាទី​, រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេក​ទេស​សំរាប់​ថ្នាក់​ដឹក​នាំ​នារី​, ស្វែង​យល់​អំពី​ស្ថាន​ភាព​សេដ្ឋកិច្ច​, បង្កើន​ច្បាប់​ជួញ​ដូរ​ផ្លូវ​ភេទ​​, គ្រប់​គ្រង​ឲ្យ​បាន​នូវ​ក្រុម​ហ៊ុន​ដែល​បញ្ជូន​ពល​ការនី​ទៅ​ធ្វើ​ការ​ប្រទេស​ក្រៅ​, បង្កើន​គំរោង​ជួយ​អភិវឌ្ឍន៏​ជន​ពិការ ​ជា​ពិសេស​ស្រ្តី ​និង​កុមារ​, រក្សា​ប្រពៃណី​ការ​ងារ​វប្បធម៌​ចំពោះ​ស្ត្រី​, ដោះ​ស្រាយ​ចំពោះ​និស្សិត​នារី​ដោយ​ស្រាវ​ជ្រាវ​រាល់​ស្ថាន​ភាព​លំបាក ​និង​ស្ត្រី​ត្រូវ​ទទួល​បាន​ផល​ប្រយោជន៏​ស្មើ​នឹង​បុរស​​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ