ព័ត៌មាន

តំបន់​សឹក​បាត់​ដំបង​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​យុទ្ឋ​វិធី​ ថ្មើរ​ជើង​ កង​អនុសេនា​តូច ​កង​អនុសេនា​ធំ​
នាយកដ្ឋានព័ត៌មាន(៣)
134
1001 តំបន់​សឹក​បាត់​ដំបង​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​យុទ្ឋ​វិធី​ ថ្មើរ​ជើង​ កង​អនុសេនា​តូច ​កង​អនុសេនា​ធំ​

    ការងារ​ហ្វឹក​ហ្វឹន​ ជា​ជំហាន​ដ៏​មាន​សារ​សំខាន់ ​ក្នុង​ការព​ង្រឹង​ និង​ពង្រីក​គុណ​ភាព​ជំនាញ​ របស់​កង​យោធពល​ខេមរ​ភូមិន្ទ ​សំដៅ​បង្កើន​សមត្ថភាព​ វិជ្ជាជីវៈ កង​កម្លាំង​ ដើម្បី​ធានា​កិច្ច​ការពារ ​ប្រកប​ដោយ​ប្រសិទ្ឋិភាព​ នា​ពេល​អនាគត​។ នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្តម​ ​ឧត្តម​សេនីយ៍​ទោ ​អ៊ិន សុខា​វុឌ្ឍី ​មេ​បញ្ជាការ​រង​​យោធ​ភូមិ​ភាគ​ តំណាង​ឯកឧត្តម​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៥ ​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឹន ​បំប៉ន​យុទ្ឋវិធី​ថ្មើរ​ជើង​ កង​អនុសេនា​តូច ​កង​អនុសេនា​ធំ​ វរសេនា​តូច​លេខ​១​ កាល​ពី​ព្រឹក​ថ្ងៃទី​១៧ ​ខែ​ឧសភា ​ឆ្នាំ ២០១៩ ​កន្លង​ទៅ​ នៅទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់​ដំបង​ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ហ្លួង ​សង្កាត់​វត្ត​គរ ​ក្រុង​បាត់ដំ​បង​ និង​វត្ត​មាន​ចូល​រួម​ផង​ដែរ​មាន​ ឧត្តម​សេនីយ៍​ត្រី​ ហ៊ួម​ ខ្វែក​ មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់​ដំបង​ និ​ង​​អស់​លោក ​មេ​បញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ សេនា​ធិការ​រង​យោធ​ភូមិ​ភាគ​ នាយ​ទាហាន​ការិយាល័យ​ចំណុះ​ជា​ច្រើន​រូប​។ លោក​វរសេនីយ៍​ឯក​ ហង្ស ​សុភណ័្ឌ​ មេ​បញ្ជាការ​រ​ង តំបន់​ប្រតិបត្តិ​ការ​សឹក​រងបាត់ដំបង

    លោក​វរសេនីយ៍​ឯក​ ហង្ស ​សុភណ័្ឌ​ មេ​បញ្ជាការ​រ​ង តំបន់​ប្រតិបត្តិ​ការ​សឹក​ខេត្ត​ បាន​បញ្ជាក់​ពី​សកម្ម​ភាព ​នៃ​ការ​បើក​វគ្គ​ហ្វឹក​ហ្វឹន​បំប៉ន​បន្ថែម​ នូវ​ចំណេះ​ដឹង​ និង​បង្កើន​សមត្ថភាព​ ដល់​យោធិន ​បាន​យល់​កាន់​តែ​ច្បាស់​ គ្រប់​ការ​ងារ​ នឹង​សម្រាប់​ឆ្នាំ​២០១៩​នេះ​ ដោយអនុវត្តន៍​តាម​ផែន​ការ​ របស់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​​ និង​ បញ្ជាការ​ដ្ឋាន​យោធភូមិ​ភាគ​ទី៥ ​សំដៅ​ពង្រីក​ការ​ងារ​ ជំនាញ​ក្នុង​ជួរ​កង​យោធពល​ខេមរ​ភូមិន្ទ ​អោយ​គាន់​តែ​មាន​កំរិត​. របាយ​ការណ៍​បាន​បញ្ជាក់​ទៀត​ថា​៖ វគ្គ​ហ្វឹក​ហ្វឺន​ មាន ​រយៈ​ពេល ​៤៥ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃទី ​១៧ ​ខែឧសភា ដល់ ​ថ្ងៃទី​ ៣០ ​ខែ មិថុនា ឆ្នាំ ២០១៩ ដែល​មាន​សិក្ខា​កាម ​មក​ពី​​ ០៥​ កង​ឯក​ភាព​. យោធាចារ្យ១០ នាក់. គ្រប់គ្រង ០៨នាក់ បំរើការ ០៧ នាក់ សិក្ខាកាម១០០នាក់ សរុប​១២៥ ​នាក់. សឹក្សាបំប៉នយុទ្ឋវិធី​ ថ្មើរជើងថ្នាក់កងអនុសេនាតូច កងអនុសេនាធំ លើ ២៣ មេរៀន ដើម្បីបំពេញសមត្ថភាពបន្ថែម ដល់ យោធិន ក្នុងការចូលរួម ថែរក្សាសុខសន្តិភាព ស្ថិរភាព អោយបានរឹងមាំ ។ឯកឧត្តម​ ​ឧត្តម​សេនីយ៍​ទោ ​អ៊ិន សុខា​វុឌ្ឍី ​មេ​បញ្ជាការ​រង​​យោធ​ភូមិ​ភាគ​ តំណាង​ឯកឧត្តម​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៥

    ថ្លែងក្នុង ពិធីបើកវគ្គ ហ្វឹកហ្វឹនបំប៉ន យុទ្ឋវិធី ថ្មើរជើង ថ្នាក់កងអនុសេនាតូច កងអនុសេនាធំ នៅ តំបន់ប្រតិបត្តិការសឹករងបាត់តំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ិន.សុខាវុឌ្ឍី បានសម្តែងការលើកសរសើរ នូវ ស្មារតីលះបង់ខ្ពស់ របស់អស់លោកនាយទាហាន ពលទាហាន នឹង ការខិតខំប្រឹងប្រែង បំពេញភារកិច្ច នៅតាមកងឯកភាពរបស់ខ្លួនកន្លងមក ។.ឯកឧត្តម បានលើកឡើងថា កងយោធពលខេមរភូមិន្ទ បានធ្វើការ អភិវឌ្ឍន៍ ធនធានមនុស្ស តាមរយៈ ការបង្កើត គុណភាព ហ្វឹកហ្វឹន នឹង បណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅ កសាងកងកម្លាំងប្រដាប់អាវុធ សម្រាប់ បន្តវេននាពេលអនាគត .។ ឯកឧត្តម បានបញ្ជាក់ជូន ពីសភាពការណ៍ ក្នុងនឹងក្រៅប្រទេស ព្រមទាំងបាន ​លើកឡើងថា វគ្គហ្វឹកហ្វឹន នេះពិតជាបានឆ្លើយតប តាមសេចក្តីត្រូវការ ក្នុងការពង្រីក សមត្ថភាពជំនាញ ដើម្បី ធានាការបំពេញតួនាទី ភារកិច្ចការពារ ឯករាជ្យ អធិបតេយ្យ នឹង បូរណភាពទឹកដីបានគង់វង្ស ។ ឯកឧត្តម អ៊ិន.សុខាវុឌ្ឍី បានសម្តែងកោតសរសើរ ចំពោះ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹកបាត់ដំបង ដែល​ មានស្នាដៃជាច្រើន កន្លងមក ក្នុង​ ការងារដឹកនាំបញ្ជា នាយទាហាន ពលទាហាន បំពេញភារកិច្ច ទទួលបាននៅភាពរីកចំរើន ទាំងវិន័យសណ្តាប់ធ្នាប់ ការកសាងអង្គភាព ការទំនាក់ទំនង ល្អជាមួយ ស្ថាបន័ជាតិ អន្តរជាតិ ពិសេសលើ ការងារអតីតយុទ្ឋជន ក្នុងខេត្តបាត់ដំបង បានក៏សាងផ្ទះ នឹង ដោះស្រាយ ជូន ដល់ អតីត យុទ្ឋជន គ្រប់រូប ដែល ជួបការលំបាក ផងដែរ .។ ឯកឧត្តម បានធ្វើការផ្តាំផ្ញើ ដល់ នាយទាហាន ពលទាហាន ដែលជា កម្មសិក្ខាការី ទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានជុំរុញ អោយនាយទាហាន ពលទាហាន នឹង កម្មសឹក្សាការី ត្រូវ អនុវត្តន៍ ឲ្យ បានម៉ឹងម៉ាត់ នៅបទបញ្ជា ១០ ចំណុច របស់ សម្តេច​តេ​ជោ ​ហ៊ុន សែន​ ដែលបានថ្លែង​​ ក្នុងពិធី អបអរសាទរ ខួបលើកទី២០ ថ្ងៃ បង្កើត បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពី​ខែ មករា កន្លងទៅនេះ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ