ព័ត៌មាន

មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ជួប​ប្រជុំ​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ​អនុ​ប្រធាន​អគ្គ​សេនា​ធិការ​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
67
1000 មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ជួប​ប្រជុំ​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ​អនុ​ប្រធាន​អគ្គ​សេនា​ធិការ​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​

   ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ជួប​ប្រជុំ ​និង​ពិភាក្សា​ការ​ងារ​ជា​មួយ​ និង​ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ង្វៀន ​ តាន់​គឿង ​(NGUYEN TAN CUONG) អនុ​ប្រធាន​អគ្គ​សេនា​ធិការ​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​។ កិច្ច​ប្រជុំ​រវាង​កង​ទ័ព​ទាំង​ពីរ ​កម្ពុជា-វៀតណាម ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​រឹត​ចំណង​សាមគ្គីភាព​ មិត្ត​ភាព ​និង​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​រួម​គ្នា​ និង​ការ​អភិវឌ្ឍ​។​ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ង្វៀន ​ តាន់​គឿង ​(NGUYEN TAN CUONG) អនុ​ប្រធាន​អគ្គ​សេនា​ធិការ​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​

   ឯកឧត្តម ​ឧត្តមសេនីយ៍​ទោ ​អនុ​ប្រធាន​អគ្គ​សេនា​ធិការ​ កង​ទ័ព​ប្រជា​ជន​វៀត​ណាម ​បាន​សម្តែង​ការ​អប​អរសាទរ​ជូន ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​ដែល​ព្រះ​មហាក្សត្រ​ បាន​ត្រាស់​បង្គាប់​តែង​តាំង​ជា​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​នៃ​​ខ.ភ.ម​ នា​ពេល​ថ្មីៗ​។ ឯកឧត្តម ​ឧត្តមសេនីយ៍​ទោ ​បាន​សំដែង​ជំនឿ​ជឿ​ជាក់​ថា​ ក្រោម​ការ​ដឹក​នាំ​របស់​ ឯកឧត្តម ឧ​ត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​ទំនាក់​ទំនង​កង​ទ័ព​ប្រជាជន​វៀត​ណាម ​និង​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ នឹង​កាន់​តែ​មាន​ភាព​​រឹង​​មាំ​ និង​ពង្រីក​បន្ថែម​ទៀត​។​  ឯកឧត្តម​ បាន​បន្ត​ថា​៖ កង​ទ័ព​ប្រជាជន​វៀត​ណាម ​នឹង​បន្ត​ជួយ​គាំទ្រ​ ដល់​កង​យោធពល​ខេមរ​ភូមិន្ទ ​ក្នុង​ការ​កសាង​សមត្ថភាព​យោធិន ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​រូបវ័ន្ត​ ក្នុង​វិស័យ​ការ​ពារ​ជាតិ​។​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក

    មាន​មតិ​ឆ្លើយ​តប​វិញ ​​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ឯកឧត្តម​ និង​គណៈ​ប្រតិភូ​កង​ទ័ព​ជើង​គោក​កម្ពុជា​។​ ឯកឧត្តម​ បាន​បន្ត​ថា​៖ ​ទំនាក់​ទំនង ​កង​យោធពល​ខេមរ​ភិន្ទ​ និង​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ជា​ទំនាក់​ទំនង​ប្រវត្តិ​សាស្ត្រ​ ហើយ​លើស​ពី​នេះ​ទៀត ​ប្រទេស​ទាំង​ពីរ ​ជា​ប្រទេស​ភូមិ​ផង​របង​ជាប់​គ្នា​។​ ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​បញ្ជាក់​ទៀត​ថា​៖ កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​សន្តិភាព​ ស្ថេរភាព​តាម​បណ្តោយ​ព្រំ​ដែន ​ដែល​បង្កើត​បា​ន​ជា​ព្រំដែន​ សន្តិភាព​ និង ​មាន​ការ​អភិវឌ្ឍ ​ស្រប​តាម​គោល​ការណ៍​របស់​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​ពីរ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ