នាពេលថ្មីៗ កន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី ង្វៀន ម៉ិញហ្វាង អនុប្រធាននយោបាយភូមិភាគទី៧ នៃ កងទ័ពប្រជាជនវៀតណាម និងក្រុមការងារ កា៧៣ បានអញ្ជើញ ជួបសំណេះសំណាល និងប្រជុំពិភាក្សាការងារ ការរុករក អដ្ឋិធាតុ កងទ័ព ស្មក្រ័ចិត្ត នឹងជំនាញការវៀតណាម ដែលបានពលីជីវិត នាសម័យសង្គ្រាម នៅ កម្ពុជានាពេលកន្លងមក. ដែលពិធីនេះ បានធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងវត្តមាន ចូលរួមផងដែរ ឯកឧត្តម លឿង សុគុណ អភិបាលរងខេត្តបាត់ដំបង. ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង តំណាងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង នាយទាហាន ថ្នាក់មេបញ្ជាការរង សេនាធិការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ជាច្រើនរូប។ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម នៅខេត្តបាត់ដំបង ពិតជាបាននាំមក នូវការរីកចំរើន និងការពង្រឹងទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា វៀតណាម។ ឯកឧត្តម អ៊ុក ឃ្នួច បានលើកឡើង នឹងបានបញ្ជាក់ពីរសកម្មភាព កិច្ចសហប្រតិបត្តិការកន្លងមក. នាដំណាក់កាលទី២ ដល់ ដំណាក់កាលទី១៨ ក្រុមការងារ ជំនាញអង្គភាព តំបន់ប្រតិបត្តិការសឹកខេត្ត សហការជាមួយក្រុមការងារ កា៧០ .កា៧១ កងទ័ព ប្រជាជនវៀតណាម នាដំណាក់កាលទី១៧ អនុវត្តន៍ការងាររុករកជីកគាស់ ទទួលលទ្ឋផល បាន១៩៦អដ្ឋិធាតុ. ដោយឡែក ដំណាក់កាលទី១៨ មានរយៈពេល៥៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់ថ្ងៃទី១៩ ខែមេសា ២០១៩ លើភូមិសាស្ត្រ៤ស្រុក មានស្រុកមោងប្ញស្សី. គាស់ក្រឡ. រុក្ខគីរី និងស្រុកសំឡូត. ក្នុងនោះធ្វើសកម្មភាពលើផ្នូរ សមូហភាពចំនួន០១ផ្នូរ ស្មើ នឹង ៥០ អដ្ឋិធាតុ. ផ្នូរឯកជនចំនួន៩ផ្នូរ ស្មើនឹង៥អដ្ឋិធាតុ សរុប៥៩អដ្ឋិធាតុ. ដូចនេះភាពប្រឈម មួយចំនួន បានធ្វើអោយ ការជីកគាស់ រុករក អដ្ឋិធាតុ មានការលំបាកជាច្រើន ដូចជាទីតាំងកប់អដ្ឋិធាតុ មានការប្រែប្រួល. មានការអភិវឌ្ឍន៍ អ្នកស្គាល់ អ្នកដឹងមានវ័យចាស់ជរា ហើយបញ្ហា ប្រឈមបែបនេះ ក៏ក្រុមការងារនៅតែបន្តសហការពុះពារសម្រេចតាមផែនការ. ព្រមជាមួយ នឹងការធ្វើពិធី បង្សុកូល ទៅតាមទំនាមទំលាប់ ព្រះពុទ្ឋសាសនាខ្មែរយើង នូវអដ្ឋិធាតុកងទ័ព ស្មក្រ័ចិត្តវៀតណាម មាតុភូមិនិវត្តន៍ បានសមរម្យផងដែរ។លោកឧត្តមសេនីយ៍ត្រី ង្វៀន ម៉ិញហ្វាង អនុប្រធាននយោបាយភូមិភាគទី៧ នៃ កងទ័ពប្រជាជនវៀតណាម
ក្នុងប្រសាសន៍របស់ លោកឧត្តមសេនីយ៍ត្រី ង្វៀន ម៉ិញហ្វាង អនុប្រធាននយោបាយភូមិភាគទី៧ កងទ័ព ប្រជាជនវៀតណាម បានសម្តែង នូវក្តីមោទនៈ ចំពោះភាពរាក់ទាក់ ទំនាក់ទំនង ស្និទ្ឋស្នាល របស់ថ្នាក់ដឹកនាំ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ជាមួយកងទ័ពប្រជាជនវៀតណាម ដែលជាសក្ខីភាព នៃការរួមចំណែក កិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាការងារសហការណ៍ជាមួយក្រុមកា៧០. កា៧១. កា៧៣ ក្នុងការរុករកជីកគាស់ អដ្ឋិធាតុ កងទ័ពស្មក្រ័ចិត្ត នឹងជំនាញការវៀតណាម ដែលបានពលីជីវិត នៅលើភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង នាសម័យសង្គ្រាមកន្លងមក។ លោកឧត្តមសេនីយ៍ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ ក្នុងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ក្នុងកិច្ចសហការ ការរុករក ជីកគាស់អដ្ឋិធាតុ កងទ័ពស្មក្រ័ចិត្ត នឹងជំនាញការវៀតណាម ដែលបានពលីជីវិត នៅលើភូមិសាស្ត្រខេត្តបាត់ដំបង នាសម័យសង្គ្រាម កន្លងមក។ ឯកឧត្តម លឿង សុគុណ អភិបាលរងខេត្តបាត់ដំបង
ក្នុងប្រសាសន៍ចូលរួមរបស់ ឯកឧត្តម លឿង សុគុណ អភិបាលរងខេត្តបាត់ដំបង បានសម្តែងការស្វាគមន៍ ចំពោះប្រតិភូកងទ័ពវៀតណាម ភូមិភាគទី៧ ក្នុងដំណើរទស្សនកិច្ចពិភាក្សាការងារ រុករកជីកគាស់ អដ្ឋិធាតុ កងទ័ពស្មក្រ័ចិត្ត ដែលបានពលីជីវិតនាសមយ័សង្គ្រាមកន្លងមក ព្រមទាំងបានធ្វើពិធីបង្សុកូល តាមទំនាមទំលាប់ ប្រពៃណីយ៍ខ្មែរយើង នឹងធ្វើមាតុភូមិនិវត្តន៍បានយ៉ាងសមរម្យផងដែរ។ ក្នុងនោះក៏បានសម្តែងការផ្តាំ ផ្ញើសួរសុខទុក្ខ តាមរយៈក្រុមការងារកងទ័ពប្រជាជនវៀតណាម ជូនចំពោះក្រុមគ្រួសារយុទ្ឋជនស្មក្រ័ចិត្តកងទ័ពវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីកម្ពុជានាពេលកន្លងមក ព្រមជាមួយនោះប្រតិភូបានជូន ការដូរអនុស្សាវរីយ៍ទៅវិញទៅមក និងបានថតរូបរួមគ្នារផងដែរ ៕