ព័ត៌មាន

មេ​​ប​ញ្ជាការ​​ក​ង​ទ័ព​ជើង​​គោក​​កម្ពុជា ​​ជួប​​សម្តែង​​ការ​​គួរ​​ស​ម​ជា​​មួយ ​​អនុរដ្ឋ​មន្រ្តី​ទី១​ ក្រសួង​ការ​ពារ​ប្រទេស ​ និង​ជា​ប្រធាន​​អគ្គសេនា​ធិការ​ ​កង​​ទ័​ព​ប្រជាជន​​វៀត​​ណាម
នាយកដ្ឋានព័ត៌មាន(៣)
21
996 មេ​​ប​ញ្ជាការ​​ក​ង​ទ័ព​ជើង​​គោក​​កម្ពុជា ​​ជួប​​សម្តែង​​ការ​​គួរ​​ស​ម​ជា​​មួយ ​​អនុរដ្ឋ​មន្រ្តី​ទី១​ ក្រសួង​ការ​ពារ​ប្រទេស ​ និង​ជា​ប្រធាន​​អគ្គសេនា​ធិការ​ ​កង​​ទ័​ព​ប្រជាជន​​វៀត​​ណាម

​      នៅ​ថ្ងៃ​​ពុធ​ ​ទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៩ ​ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធនពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័​ពជើង​គោក​ បាន​ដឹ​កនាំ​គណៈ​ប្រតិភូ​កង​ទ័ព​ជើង​គោក​ ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ ​ឧត្តមសេនីយ៍ឯ​ក​បម្រុង​ ផាន​ វ៉ាន់​ហ្សាង​ (Phan Van Giang) អនុរដ្ឋ​មន្រ្តី​ទី១ ​ក្រសួង​ការ​ពារ​ប្រទេស​ និង​ជា​ប្រធាន​អគ្គ​សេនា​ធិការ​ កង​ទ័ព​ប្រជាជន​វៀត​ណាម​។​ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធនពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័​ពជើង​គោក​ និងឧត្តមសេនីយ៍ឯ​ក​បម្រុង​ ផាន​ វ៉ាន់​ហ្សាង​ (Phan Van Giang) អនុរដ្ឋ​មន្រ្តី​ទី១ ​ក្រសួង​ការ​ពារ​ប្រទេស​ និង​ជា​ប្រធាន​អគ្គ​សេនា​ធិការ​ កង​ទ័ព​ប្រជាជន​វៀត​ណាម

     ឧត្តមសេនីយ៍​ឯក​ ផាន ​វ៉ាន់​ហ្សាង (​Phan Van Giang) អនុរដ្ឋ​មន្រ្តីទី​១ ​ក្រសួង​ការ​ពារ​ប្រទេស ​និង​ជា​ប្រធាន​អគ្គ​សេនា​ធិការ ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្ត​មាន​របស់​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​និង​គណៈ​ប្រតិភូ​ នៃ​កង​ទ័ព​ជើង​គោក​កម្ពុជា​ ក្នុង​ឱកាស​ឧត្តម​សេនីយ៍​ឯ​ក និង​គណៈ​ប្រតិភូ​បំពេញ​បេសកកម្ម​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​វៀត​ណាម។​ អនុរដ្ឋ​មន្រ្តី​​ទី​១ ក្រសួង​ការ​ពារ​ប្រទេស ​និង​ជា​ប្រធាន​អគ្គ​សេនា​ធិការ​ រូប​នេះ​បាន​លើក​ឡើង​ថា​៖ ប្រទេស​វៀត​ណាម​ និង​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ជិ​តខាង ​និង​មាន​ប្រវត្តិ​សាស្រ្ត​រួម​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ ដើម្បី​ឯក​រាជ្យ​ប្រទេស​រៀង​ៗ​ខ្លួន​។​ លោក​ឧត្តមសេនីយ៍ ​បន្ត​ថា​៖ កង​ទ័ព​ប្រជាជន​វៀតណា​ម ​នៅ​តែ​បន្ត​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំន​ងល្អ​ជា​មួយ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​បន្ត​គាំទ្រ​កង​យោធពល​ខេមរភូមិន្ទ​ ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​យោធិ​ន។ 

    ឧត្តម​សេនីយ៍ឯ​ក ​ហ៊ុន ​ម៉ាណែ​ត បា​ន​ថ្លែង​អំណរ​គុណ ​ដល់​រដ្ឋាភិបាល ​និង​កង​ទ័ព​ប្រជាជន​វៀត​ណាម​ដែល​បាន​ និង​បន្ត​គាំទ្រ​ដល់​កង​យោធពល​ខេមរ​ភូមិន្ទ​ ទាំង​ក្នុង​សម័យ​សង្គ្រា​ម និង​ពេល​បច្ចុប្បន្ន​។ លោក​ឧត្តមសេនីយ៍ ​មាន​ជំនឿថា​ដំណើរ​ទស្សន​កិច្ច​នេះ ​នឹង​បន្ត​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​បន្ថែម​ទៀត​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ