ព័ត៌មាន

ឯកឧត្តម​ ហ៊ុន ​ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ក្នង​ពិធី​បើក​វគ្គ​បំប៉ន​ការ​ងារ​យោធា ​របស់កង​ពល​តូច​អន្តរាគមន៍​លេខ​១​
នាយកដ្ឋានព័ត៌មាន(៣)
225
994 ឯកឧត្តម​ ហ៊ុន ​ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ក្នង​ពិធី​បើក​វគ្គ​បំប៉ន​ការ​ងារ​យោធា ​របង់​កង​ពល​តូច​អន្តរាគមន៍​លេខ​១

     វិស័យ​ហ្វឹក​ហ្វឺន​ គឺ​ជា​ជ្រុង​អាទិភាព​មួយ​នៃ​ការ​កែ​ទម្រង់​របស់​ខ្លួន​សំដៅ​ធ្វើ​ទំនើប​កម្ម ​និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​យោធិន​ ដើម្បី​ធានា​កិច្ច​ការពារ​ប្រកប​ដោយ ​ប្រសិទ្ធ​ភាព​នូវ​អធិបតេយ្យ ​បូរណភាព​ទឹកដី ​សន្តិភាព​ សន្តិសុខ ​និង​សណ្តាប់​ធ្នាប់សាធារណៈ ​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ ​នៃ​កងយោធពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក ​បាន​ថ្លែង​ដូច​នេះ​នៅ​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​វរសេនា​តូច​ថ្មើរ​ជើង,​ ជំនាញ​អាវុធ​គាំទ្រ​,​ ជំនាញ​កាំ​ភ្លើង​ការពារ ​អាកាស,​ និ​ង​ជំនាញ​បញ្ជូនសារ​ ប្រចាំ​ឆ្នាំ​២០១៩​ របស់​កង​ពល​តូច​អន្តរាគមន៍​លេខ​១ ​ថ្ងៃទី​០៩​ ខែ​ឧសភា​ ឆ្នាំ​២០១៩​។​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ ​នៃ​កងយោធពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក

     ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត ​បាន​ថ្លែង​ថា​៖ វគ្គ​ហ្វឹក​ហ្វឺ​នដែល​យើង​កំពុង​ប្រារព្ធ​ពិធី​បើក​នា​ឱកាស​នេះ ​គឺ​ពិត​ជា​បាន​ឆ្លើយ​តប​តាម​សេចក្តី​ត្រូវ​ការ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ ​ត្រៀម​ប្រយុទ្ធ​​ដល់​យោធិន ​និង​ធ្វើឱ្យ​យោធិន​យល់​ច្បាស់​អំពីតួនាទី ​និង​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ជាតិ​ដោយ​ស្មោះ​ត្រង់​ដាច់​ខាត​ជា​មួយ​​ជាតិ​  សាសនា ​ព្រះ​មហាក្សត្រ​ ក៏​ដូច​ជា​ការ​ធានា​ការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​របស់​រាជរដ្ឋា​ភិបាល ​អគ្គ​បញ្ជាការ​ដ្ឋាន​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ដែល​បាន​ដាក់​ចេញ​។​ ក្នុង​នាម​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ដ្ឋាន​ និង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ឧត្តម​សេនីយ៍​ឯក ​ហ៊ុន ​ម៉ា​ណែត ​បាន​សម្តែង​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​អនុវត្ត​តួនាទី​ និង​ភារកិច្ច​យ៉ាង​សកម្ម​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​សូម​គាំទ្រ​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ​ដើម្បី​ឈាន​ទៅ​សម្រេច​សមិទ្ធិផល​កាន់​តែ​ល្អ​ប្រសើរ​ជូន​ជាតិ​។ ជា​ពិសេស​ចំពោះ​ការ​ងារ​ហ្វឹក​ហ្វឺន​ផ្ទាល់ ​ថ្នាក់​ដឹក​នាំ​កងព​ល ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណភាព​ហ្វឹក​ហ្វឺន​ ដែល​ជា​ការ​ងារ​ស្នូល​ត្រូវ​ធ្វើ​ជា​ប្រចាំ ​ដើម្បី​លើក​កម្ពស់​សមត្ថភាព​ប្រយុទ្ធ​ ត្រៀម​ប្រយុទ្ធ​ដល់​យោធិន ​ក្នុង​នោះ​ត្រូវ​ពង្រឹង​ការ​ងារ​គ្រប់​គ្រង​ចំនួន​ទ័ព​ពេល​ហ្វឹកហ្វឺន​ ធានា​សន្តិសុខ​សុវត្ថិ​ភាព​ទាំង​មនុស្ស​ និង​សម្ភារៈ​គ្រឿង​បំពាក់​ឱ្យ​បាន​ល្អ​ប្រសើរ​ សំដៅ​លើក​កម្ពស់​ការ​កសាង​ធន​ធាន​មនុស្ស​ ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​ ឱ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ភារកិច្ច​ ទាំង​ក្នុង​ដំណាក់កា​ល​បច្ចុប្បន្ន​ ក៏​ដូច​ជា​ទៅ​អនាគត​។​ 

     កង​យោធពល​ខេមរ​ភូមិន្ទ ​នៅតែ​ចាត់​ទុក ​ការងារ​ហ្វឹក​ហ្វឺន​បាន​ដើរ​តួនាទី​ជា​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹងខឿន​ការ​ពារ​ជាតិ​ តាម​រយៈ​ការ​ផ្តល់​នូវ​ចំណេះ​ដឹង ​និង​ចំណេះធ្វើ​ពិត​ប្រាកដ​ឱ្យ​ដល់​កង​ទ័ព​ ជា​ពិសេស​យោធិន​វ័យក្មេង​ ដែល​ជា​អ្នក​បន្ត​វេន​ជំនាន់​ក្រោយ។​ ​ក្នុង​ស្មារតី​នេះ​ការ​ងារ​ហ្វឹក​ហ្វឺន​ត្រូវ​បាន​ចាត់​ទុក​ជា​ការងារ​អាទិភាព​ចាំ​បាច់​បំផុត ​ដែល​ត្រូវ​ដំណើរ​ការ​បន្ត​បន្ទាប់​ជា​ប្រចាំ​ដូច​ភ្លៀង​រលឹម​ ដើម្បី​ចូល​រួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ការ​ពារ​ជា​តិ និង​គោល​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​ ឱ្យ​ទទួល​បាន​ជោគ​ជ័យ​។​ ជា​មួយ​គ្នា​នេះ​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​បានថ្លែង​នូវ​ការ​កោត​សរសើរ ​និង​ថ្លែង​អំណរ​គុណ​ចំពោះ​ធនាគារ​ជាតិ​ នៃ​កម្ពុជា​ ដែល​បាន​ខិត​ខំ​ចូល​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កសាង ​និង​ពង្រឹង​កង​យោធពល​ខេមរ​ភូមិន្ទ​ ជាក់​ស្តែង​បាន​អនុវត្ត​យ៉ាង​សកម្មនូវ​កិច្ច​ការ​សម្ព័ន្ធ​មេត្រី​ភាព​ ជា​មួយ​កង​ពល​តូច​អន្តរាគមន៍​លេខ​១​ តាំង​ពី​ដើម​រៀង​ម​ក រហូត​កង​ពល​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ជា​លំដាប់ ​ពង្រឹង​បាន​នូវ​សមត្ថភាព​ក្នុង​ការ​បំពេញ​ភារ​កិច្ច​បម្រើ​ជាតិ​មាតុ​ភូមិ។​ ហើយ​បាន​ចាត់​ទុក​ថា​ ការ​ចូល​រួម​នេះ ​គឺ​ជា​សក្ខី​ភាព​ នៃ​ចំណង​សាមគ្គី​រវាង​កង​ទ័ព​ និង​ប្រជាជន​ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ នៃ​ខឿន​ការ​ពារ​ជាតិ​របស់​ប្រជាជន ​គាំទ្រ​ដល់​ការ​បំពេញ​ភារកិច្ច​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ សម្រេច​បាន​ជោគ​ជ័យ​ធំៗ​ជា​ច្រើន​ ទាំង​ក្នុង​ភារកិច្ច​ការ​ពារ​ជាតិ​មាតុ​ភូមិ ​និង​ការ​រួម​ចំណែក​អភិវឌ្ឍជាតិ ​ជា​ពិសេស​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ​ដែល​យើង​សម្រេច​បាន​ក្នុង​រយៈ​ពេល​ជាង ​២០ ​ឆ្នាំ​ កន្លង​ទៅ​នេះ ​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​សកម្ម​ពី​ប្រជាជន​នៅ​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់​​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ