ព័ត៌មាន

លោក​ ចាន់ ​មុន្នី​ អតីត​យុទ្ធជន​ពិការ​បាន​ទទួល​ខ្នង​ផ្ទះ​លើក​ទី​១១៩​ អំណោយ​ដ៏​ថ្លៃ​ថ្លា​សម្ដេច​តេជោ​ ហ៊ុន​ សែន​
នាយកដ្ឋានព័ត៌មាន(៣)
229
989 លោក​ ចាន់ ​មុន្នី​ អតីត​យុទ្ធជន​ពិការ​បាន​ទទួល​ខ្នង​ផ្ទះ​លើក​ទី​១១៩​ អំណោយ​ដ៏​ថ្លៃ​ថ្លា​សម្ដេច​តេជោ​ ហ៊ុន​ សែន​

    សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​បាន​ផ្តល់​ផ្ទះ ​មួយ​ខ្នង​ដល់​អតីត​យុទ្ធជន​ពិការ​ ក្នុង​ខេត្ត​កំពង់​ធំ ​ដែល​ជា​អំណោយ​ខ្នង​ផ្ទះ​លើក​ទី​១១៩ ​តាម​រយៈ​ ឯកឧត្តម​ ទេស​រដ្ឋ​មន្ត្រី គន់​ គីម ​អគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ដែល​បាន​ចុះ​ប្រគល់​ផ្ទាល់​ ដោយ​ឯកឧត្តម​  ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​ខេត្ត​កំពង់​ធំ​។​ ពិធី​ប្រគល់​ផ្ទះ​ដែល​ជា​អំណោយដ៏​​ថ្លៃ​ថ្លា​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ជូន​​ លោក ​ចាន់​ មុន្នី អតីត​យុទ្ធជន​ពិការ​ អាយុ​៥៩​ឆ្នាំ ​អតីត​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៩២​ នៅ​អង្គភាព យោ​ធា​ទី​រួម​ខេត្ត​ នៃ​យោធា​ខេត្ត​កំពង់​ធំ​ បាន​របួសពិ​ការ ​នៅ​សមរភូមិ​ស្រុក​ស្ទោង ​ក្នុង​ឆ្នាំ​១៩៩៨ ​មាន​ភរិយា ​ឈ្មោះ ​ប្រាក់​ រឹម​ អាយុ​៤៦​ឆ្នាំ​ មាន​កូន​៣​នាក់​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ជាំ​ត្រាច​ ឃុំ​ឈូក​ខ្សាច់​ ស្រុក​បារាយណ៍ ​ខេត្ត​កំពង់​ធំ ​ការ​ប្រគល់​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ ទី​០៦​ ខែ​ឧសភា ​ឆ្នាំ​២០១៩​។​ឯកឧត្តម​  ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​ខេត្ត​កំពង់​ធំ

   ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​សោម ​ស៊ុន ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​៖ ផ្ទះ​ថ្មី​ដែល​បាន​ប្រគល់​ជូន​អតីយុទ្ធជន​ពិការ ​មាន​ទំហំ​៤​ម៉ែត្រ​ x​ ៦​ម៉ែត្រ​ សាង​ស​ង់ពី​ឈើ​ខ្ពស់​ផុត​ពី​ដី ​រនាប​ និង​ជញ្ជាំង​ក្តារ​ ប្រក់​ស័ង្ក​សី​ដែល​បាន​ចំណាយ ​ថវិកា​ក្នុង​ការ​សាង​សង់​ អស់​ទឹក​ប្រាក់​ចំនួន​៦,៩៨៧,០០០​រៀល ​នៅ​ក្នុង​ពិធី​ក្រុម​ការ​ងារ​ សមាគម​អតីត​យុទ្ធ ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ ​ឧបត្ថម្ភ​បន្ថែម ​មានអ​ង្ក​រ៥០​គ.ក ​មី​យើង​ចំនួន​២​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​២​យួរ​ និង​ ថវិកា​ចំនួន​៣៥០,០០០​រៀល​។ ឯកឧត្តម ​សោម ​ស៊ុន បាន​ពាំ​នាំ​ការ​ផ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ ​​ជូន​អតីត​យុទ្ធជន​ទាំង​អស់​ ដែល​កំពុង​រស់នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ ក៏​ដូច​ជា​អតីត​យុទ្ធ​ជន​ទូទាំង​ប្រទេស ​ពី​សំណាក់​សម្ដេច​តេជោ​ ហ៊ុន ​សែន​ ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ សម្តេច​បាន​គិត​គូរ​ពី​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ អតីត​យុទ្ធជន​ និង​បាន​ផ្តល់​នូវ​គុណ​តំលៃ​នូវ​ វរៈភាព​ដ៏​អង់​អាច​ក្លាហាន ​របស់​បង​ប្អូន​អតីត​យុទ្ធជន​ទាំង​អស់​ ដែល​បាន​លះ​បង់​កំលាំង​ចិត្ត​កាយ​ ពុះពារ​គ្រប់​ឧបស័គ្គ​ក្នុង​សម​រភូមិ​ប្រយុទ្ធ​ ថែម​ទាំង​បាន​បូជា​សាច់​ស្រស់​ ឈាម ​ស្រស់​ ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិ​ បើ​គ្មាន​អតីត​យុទ្ធជន​ ក៏​គ្មាន​សន្តិភាព​មក​ដល់​ពេល​នេះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ