ព័ត៌មាន

ឯកឧត្តម សៅ សុខា អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ និង​សួរ​សុខ​ទុក្ខ​​ដល់​ប្រជាពល​រដ្ឋ​ រង​គ្រោះ​លំ​នៅ​ឋាន​ដោយ​សារ​ខ្យល់​កន្ត្រាក់​
នាយកដ្ឋានព័ត៌មាន(៣)
11
987 ឯកឧត្តម សៅ សុខា អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ និង​សួរ​សុខ​ទុក្ខ​​ដល់​ប្រជាពល​រដ្ឋ​ រង​គ្រោះ​លំ​នៅ​ឋាន​ដោយ​សារ​ខ្យល់​កន្ត្រាក់

   នៅ​ព្រឹក​ថ្ងៃ​ទី០៧​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នាយ​ឧត្តម​សេនីយ៍​ សៅ សុខា អគ្គ​មេ​បញ្ជាការ​រង​ ​កង​យោធ​ពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ដឹ​ក​នាំ​ប្រតិភូ​កង​រាជ​អាវុធ​ហត្ថ​ និង​សមាគមន៍​សាខា​កាត​បាទ​ក្រហម​កម្ពុជា​ ខេត្ត​ស្វាយ​រៀង​ បាន​ចុះ​ត្រួត​ពិនិត្យ​លំ​នៅ​ឋាន​ និង​សួរ​សុខ​ទុក្ខដល់​ប្រជាពល​រដ្ឋ​ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ខ្យល់​កន្ត្រាក់​ បក់​បោក​យ៉ាង​ខ្លាំង​ ធ្វើ​ឲ្យ​រលំ​ផ្ទះ​សំបែង​របស់​ប្រជា​ពល​រដ្ឋ​ ខូច​ខាត​អស់​ចំនួន​៥៣​ខ្នង​ ស្ថិត​នៅ​ក្នុង​ឃុំជ្រៃ​ធំ​ ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយ​រៀង​។​

    ក្នុង​ឱកាស​ចុះ​សួរ​សុខ​ទុក្ខ​នោះដែ​រ​! នាយ​ឧត្តម​សេនីយ៏​ សៅ សុខា បាន​មាន​ប្រសាសន៍​ថា៖ មាន​តែ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន​ និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ទេ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចាប់​ពី​ប្រទេស​យើង​ជួប​នៅ​គ្រោះ​មហន្ត​រាយ​ ប្រល័យ​ពូជ​សាសន៏​ ការ​កាប់​សម្លាប់​ដោយ​រគៀល​ ដោយ​របប​ប្រល័យ​ពូជ​សាសន៍​រហូត​មក​ដល់​នាំ​សុខ​សន្តិភាព​ សន្តិសុខ​, ការ​អភិវឌ្ឍន៍​ និ​ងរីក​ចម្រើន​គ្រប់​វិស័យ​ទូ​ទាំង​ប្រទេស​ ហើយ​ពេល​ដែល​កំពុង​ការ​អភិវឌ្ឍន៏​មាន​បញ្ហា​កើត​ឡើង​ដូច​ជា​គ្រោះ​មហន្ត​រាយ​ដូច​ថ្ងៃ​នេះ​ គ្មាន​វត្ត​មាន​ម្នាក់​ណា​ក្រៅ​ពី​វត្ត​មាន​ គឺ​មនុស្ស​ដែល​ដើរ​តាម​គោល​នយោ​បាយ​គណៈ​ប្រជាជន​, របស់​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ទេ​។​ ដូច្នេះ​ថ្ងៃ​នេះ​ក្នុង​ឱកាស​នេះ​ នាយ​ឧត្តមសេនីយ៍​ សូម​ចូល​រួម​ចំណែក​ការ​រំលែក​ទុក​ ឬ​ក៏​ការ​លំបាក​នៅ​ក្នុង​ចិត្ត​ ដែល​បង​ប្អូន​ទទួល​រង​គ្រោះ​ដយ​សារ​ខ្យល់​កន្ត្រាក់​កើត​នៅ​ក្នុង​ភូមិ​ឃុំ​ជ្រៃ​ធំ​ ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយ​រៀង​ យើង​នេះ​។​ ហើយ​ជំនួយ​ទាំង​អស់​នេះ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​មួយ​ជីវិត​ទេ​ ក៏​ប៉ុន្តែ​គ្រាន់​តែ​ជួយ​ដោះ​ស្រាយ​បាន​នៅ​ពេល​ចំ​ពោះ​មុខ​ ដែល​បង​ប្អូន​កំពុង​ជួប​នៅ​ការ​លំបាក​។​ ហើយ​អំណោយ​នាំ​មក​នៅ​ថ្ងៃ​នេះ​មាន ​អំណោយ​សមាគមន៍​សាខា​កាត​បាទ​ក្រហម​កម្ពុជា​ ខេត្ត​ស្វាយ​រៀង​ និង​អំណោយ​របស់​នាយ​ឧត្តមសេនីយ៍​ផ្ទាល់​រួម​មាន​៖ ដោយ​ក្នុង​១​គ្រួសារ​ ទទួល​បាន​អង្ករ៣០​kg​,​ ត្រី​ខ​កំប៉ុង​១​ឡូ,​ ទឹក​ស៊ី​អ៊ីវ​១​យូ​, មី​១​កេស​, ក្រណាត់​កៅស៊ូ​១​, កន្ទេល​ជ័រ​១​, ធុង​ទឹក១​, ឆ្នាំង​បាយ​/​សម្លរ​២​, ឃីត​១​កញ្ចប់​ និង​ថវិកា​ចំនួន​២០០,០០០៛​(២០​ម៉ឺន​រៀល​)​។​ ក្នុង​នោះ​ផង​ដែរ​!​ នាយ​ឧត្តមសេនីយ៍​ក៏​បាន​ប្រគល់​ថវិកា​ផ្ទាល់​ខ្លួន​ ជូន​បង​ប្អូន​រង​គ្រោះ​ទាំង​៥៣​គ្រួសារ​ ក្នុង​១​គ្រួសារ​ទទួល​បាន​២០០.០០០៛​(២០​ម៉ឺន​រៀល)​បន្លែម​ទៀត​ និង​បាន​ចូល​បច្ច័យ​បុណ្យ​សព​១.០០០.០០០៛​(លង់​ទឹក​១​លាន​រៀល)​ កម្លាំង​អាវុធ​ហត្ថ​ស្រុក​៣.០០០.០០០៛​(៣​លាន​រៀល​)​ កម្លាំង​នគរបាល​ស្រុក​៣.០០០.០០០៛​(៣​លាន​រៀល)​ ក្រុម​​ប្រជា​ការ​ពារ​ភូមិ​២.០០០.០០០៛​(២​លាន​រៀល)​ផង​ដែរ​។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ជា​ទឹក​ចិត្ត​សប្បុរសធម៌​របស់​លោក​ នាយ​​ឧ​ត្ត​មសេនីយ៍​ ​សៅ​ សុខា​ អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​ជា​និច្ចជា​​កាល​ នាយ​ឧត្តម​សេនីយ៍​តែង​តែជួ​យ​ដល់​ប្រជាពល​រដ្ឋ​ ទទួល​រង​គ្រោះ​មិន​ថា​ជាប់​និននា​ការ​គណបក្ស​នយោ​បាយ​ណា​ឡើយ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ