ព័ត៌មាន

បើក​វគ្គ​ហ្វឹក​ហ្វឹន​បំប៉ន​ជំនាញ​រថក្រោះ​
នាយកដ្ឋានព័ត៌មាន(៣)
21
985 បើក​វគ្គ​ហ្វឹក​ហ្វឹន​បំប៉ន​ជំនាញ​រថក្រោះ​

     អនុវត្តន៍​តាម​ផែន​ការ​ហ្វឹកហ្វឹ​នកងយោធពល​ខេមរ​ភូមិន្ទ ​ឆ្នាំ២០១៩ ​របស់ ​កងទ័ព​ជើងគោ​ក ​នាព្រឹកថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០១៩​ កន្លងទៅនេះ នៅទីបញ្ជាការ​វរសេនា​តូច​រថក្រោះ​លេខ​៦៧ ​ដែល​មាន​ទីតាំង ស្ថិតក្នុង​ភូមិ​សាស្ត្រ ភូមិអូរ​ដូន​ពៅ ​ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មាន​ប្រារព្វពិធី បើកវគ្គ​ហ្វឹកហ្វឹន បំប៉ន​ជំនាញ រថក្រោះ ក្រោម​អធិបតីភាព ​របស់ ឯកឧត្តម ឧត្តមសេនីយ៍​ទោ ​អ៊ិន សុខាវុឌ្ឍី មេ​បញ្ជាការរង​យោធ​ភូមិភាគ ​តំណាង ឯកឧត្តម មេ​បញ្ជាការ​យោធ​ភូមិភាគទី​៥​ និង​បាន​អញ្ជើញ​ចូល​រួម​​ផង​ដែរ​ មាន ឯកឧត្តម មេបញ្ជាការ​រង ​សេនាធិការ​រង​យោធ​ភូមិភាគ ​មេបញ្ជាការ បញ្ជាការរង​វរសេនាតូច​ តំណាង អា​ជ្ញាធរ​មូល​ដ្ឋាន​ ឃុំ ស្រុក នឹង នាយទាហាន ជាច្រើនរូប។លោក​វរសេនីយ៍​ឯក ព្រហ្ម .គឹម មេបញ្ជាការវរសេនា​តូច​រថក្រោះ​លេខ​៦៧

     លោក​វរសេនីយ៍​ឯក ព្រហ្ម .គឹម មេបញ្ជាការវរសេនា​តូច​រថក្រោះ​លេខ​៦៧​ បាន​អាន​របាយការណ៍ ​វគ្គហ្វឹកហ្វឹន ដោយ បានបញ្ជាក់ថា សម្រាប់ វរសេនាតូច​រថក្រោះ​លេខ​៦៧ ​​ ដំណើការ ហ្វឹកហ្វឹន ដើម្បី បង្កើន សមត្ថភាព នឹង ភាពយល់ដឹង របស់ កងទ័ព អោយ កាន់តែ មានកំរិត ទាំងបរិមាណ នឹង គុណភាព សំដៅ លើកកម្ពស់ នឹង បង្កើន គ្រប់សកម្មភាព បច្ចេកទេស ក្នុង ការប្រើប្រាស់ អោយ បានស្ទាត់ ជំនាញ នូវគ្រឿងបំពាក់ លើរថក្រោះ. របាយការណ៍ បានអោយ ដឹងទៀតថា . វគ្គហ្វឹកហ្វឹន មានសិក្ខាកាមមកពី ៦ កងឯកភាព នៃ កង អនុសេនាធំ ចំណុះ វរសេនាតូច រថក្រោះលេខ៦៧ ដែល មានយោធាចារ្យ បំរើការ គ្រប់គ្រង១៣ នាក់ .សិក្ឋាកាម ៥០នាក់ សរុប ៦៣ នាក់ .រយៈ ពេល ៩១ ថ្ងៃ សឹក្សាមេរៀន លំហាត់របៀប .ជំនាញ រថក្រោះ នឹង ការងារ អប់រំចិត្តសាស្ត្រ ផងដែរ។ឯកឧត្តម ឧត្តមសេនីយ៍​ទោ ​អ៊ិន សុខាវុឌ្ឍី មេ​បញ្ជាការរង​យោធ​ភូមិភាគ ​តំណាង ឯកឧត្តម មេ​បញ្ជាការ​យោធ​ភូមិភាគទី​៥

    មានប្រសាសន៍ សំណេះសំណាល ក្នុង ពិធីបើកវគ្គ ហ្វឹកហ្វឹន បំប៉ន ជំនាញរថក្រោះ នៅ កងវរសេនាតូចរថក្រោះលេខ៦៧ នាពេលនោះ ឯកឧត្តម ឧត្តមសេនីយ៍​ទោ​ អ៊ិន សុខាវុឌ្ឍី បានសម្តែង នូវ ភាពមុតមាំ បំផុត ចំពោះ ថ្នាក់ដឹកនាំ កងអនុសេនាតូច អនុសេនាធំ វរសេនាតូចរថក្រោះលេខ៦៧ ដែល បានបង្កើន ការងារ ហ្វឹកហ្វឹន ផែ្នក ជំនាញ ដល់ យោធិន ក្នុង អង្គ ភាព របស់ ខ្លួន សម្រាប់ ឆ្នាំ ២០១៩ នេះ នឹង​ ស្របតាមផែនការ កងទ័ពជើងគោកបានដាក់ចុះ . ព្រមទាំងបានបញ្ជាក់ថា៖ ការងារ ហ្វឹកហ្វឹន ត្រូវបានចាត់ទុក ជា ការងារ អាទិភាព ចាំបាច់ ដែល ត្រូវដំណើការជាប្រចាំ នឹង ដូចជាភ្លៀងរលឹម ដើម្បី រួមចំណែក អនុវត្តន៍ នូវ យុទ្ឋសាស្ត្រ ការពារជាតិ នឹង គោលនយោបាយ របស់ រាជរដ្ឋាភិបាល ដែល មានសារ សំខាន់ណាស់ សម្រាប់ ការបំពេញភារកិច្ច នឹងអាជីពជា កងទ័ព .ឯកឧត្តម បានលើកឡើង ពីការវិវត្តន៍ របស់ ប្រទេសជាតិ ក្រោមការដឹកនាំ ប្រកប ដោយ គតិ្តបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន.សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណា ចក្រ​កម្ពុជា ក្នុង​ការ​ពង្រឹង និង​ពង្រីក​សមត្ថភាព ​ជំនាញ ដើម្បី ធានាបាន ការបំពេញ​តួនាទី​ភារកិច្ច ការពារ ឯករាជ្យ អធិប​ តេយ្យ បូរណភាពទឹកដី នៃ ព្រះរាជា​ណាចក្រ​កម្ពុជា ឲ្យ ស័ក្តិសម នឹង ទំនុកចិត្ត ដែល រាជរដ្ឋាភិបាល នឹង ប្រជាជន មានចំពោះ កងយោធពលខេមរ​ភូមិន្ទ សុខសន្តិភាព ស្ថិរភាព បានយ៉ាងរឹងមាំ . ឯកឧត្តម បាន ជំរុញ ឲ្យ នាយទាហាន នាយទាហានរង ពលទាហាន និង​កម្មសិក្សាការីទាំងអស់ ត្រូវ អនុវត្តន៍ អោយ បានម៉ឹងម៉ាត់ នៅ បទ បញ្ជា ១០ ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន.សែន នៃ ព្រះ​រាជាណាចក្រ​កម្ពុជា ដែល បានថ្លែង ក្នុង ពិធី អបអរសាទរ ខួបលើក ទី២០ ថ្ងៃ បង្កើត បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីខែ មករា កន្លងទៅនេះ . ជំនួសមុខ អោយ ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី៥ ឯកឧត្តម អ៊ិន សុខាវុឌ្ឍី បានជំរុញ ដល់ ក្រុមគ្រូ យោធាចារ្យត្រូវយកចិត្តទុកដាក់ ខិតខំបង្ហាត់បង្រៀន ផ្ទេរ នូវ ចំណេះដឹង ចំណេះធ្វើ នឹង បទពីសោធន៍ល្អៗ ជូន ដល់ កម្មសឹក្សាការី អោយ ទទួលបាន នូវ សមត្ថភាព ជំនាញ ក្នុង ការបន្ត ភារកិច្ច ជាស្នូល ដែល ជាឆ្អឹងខ្នង ដ៏​រឹងមាំ របស់ រាជរដ្ឋាភិបាល ដូចនេះ សិក្ខាកាម ទាំងអស់ ត្រូវគោរព ពេលវេលា ការសឹក្សារៀនសូត្រ ដល់ ពេល បញ្ចប់វគ្គ ទទួលបានលទ្ឋផលល្អ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ