ព័ត៌មាន

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​​កង​​យោធ​ពល​ខេមរ​ភូមិន្ទ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សម​យុទ្ធ​«ហនុ​មាន​មាស​ ២០១​៩»​
នាយកដ្ឋានព័ត៌មាន(៣)
31
986 ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​​កង​​យោធ​ពល​ខេមរ​ភូមិន្ទ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សម​យុទ្ធ​«ហនុ​មាន​មាស​ ២០១​៩»​

    នៅ​ព្រឹ​កថ្ងៃ​ពុធ​៥​កើត ​ខែ​ពិសាខ ​ឆ្នាំ​កុរ ​ឯក​ស័ក​ ព.ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៨​ ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​  បានអញ្ជើញអធិបតីភាព ក្នុងពិធីបិទសមយុទ្ធ «ហនុមានមាស ២០១៩» លើកទី២ នៅទីលានបាញ់គ្រាប់ពិតតេជោសែន ជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត។ 

     សូម​​ជម្រា​​បថា៖ ​​សមយុទ្ធ​ «ហនុមានមាស​ ២០១៩​»​ មាន​រយៈ​ពេល​៥ថ្ងៃ ​ចាប់​ពី​ថ្ងៃទី០៤ ​ដល់​ថ្ងៃទី០៨​ ខែឧសភា ​ឆ្នាំ២០១៩។​ ​លំហាត់​សម​យុទ្ធ​ «ហនុមានមាស ២០១៩» មាន​កង​ទ័ព​ចូល​រួម​ប្រមាណ​ជាង​១០០០​នាក់​ រៀប​ចំ​ឡើង​ដោយ​កង​ទ័ព​ជើង​គោក​ ជា​មួយនឹង​ការ​ប្រើ​ប្រាស់​នៅ​អាវុធ​យុទ្ធ​ភណ្ឌ​ទំនើបៗ​ផ​ង​ដែរ​។ លំហាត់​សមយុទ្ធ​ «ហនុមាន​មាស ​ឆ្នាំ​២០១៩​»​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព ​ចំណេះដឹង​ ជំនាញ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៃ​កង​ទ័ព​ជើង​គោក ​ក្នុង​កិច្ច​ការ​ពារ​បូរណភាពទឹ​ក​ដី ​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​។​ សម​យុទ្ធ​នេះក៏​​ជា​ការ​វាស់​ស្ទង់​សមត្ថភា​ព ក្រោយ​ពី​ធ្វើការ​ហ្វឹក​ហ្វឺ​នតាម​បណ្តាសាលា ​និង​កង​ឯកភាព​រួច​ផង​ដែរ​។​ មួយ​វិញ​ទៀត​ សម​យុទ្ធ​ហនុ​មាន​មាស​ នឹ​ង​ជួយ​លើក​កម្ពស់​សមត្ថភាព ​គុណភាព ​ផ្តល់ចំណេះ​ដឹង​ការ​ងារ​សេនាធិការ ​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​ដល់​កម្ម​សិក្សា​ នាយ​ទាហាន​សេនាធិការ ​ក្នុង​ការ​សហការ​រវាង​ប្រភេទ​ទ័ព​ និង​ទ័ព​ជំនាញ ​ក្នុង​ពេល​ហ្វឹកហ្វឺន​ ក៏​ដូច​ក្នុង​ពេល​ប្រយុទ្ធ​ថែម​ទៀត​។​ ជា​មួយ​គ្នា​នេះ​ដែរ​ សមយុទ្ធ​ ហនុមាន​មាស​ ២០១៩​នេះ ​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​កងទ័ព​ជើង​គោក​ ដោយ​ប្រើប្រា​ស់អាវុធ​យុទ្ធភណ្ឌ​ទំនើប​ៗ​ដូច​ជា​៖ ​កាំជ្រូច​,​ ឧទ្ធម្ភាគ​ចក្រ​,​ កាំភ្លើង​គ្រាប់​ត្បាល់, ​រថគ្រោះ,​ ​រថពាស​ដែក​ និង​ការ​ពារ​អាកាស​។​ ការ​ចាត់​តាំង​ធ្វើ​សម​យុទ្ធ​បាញ់​គ្រា​ប់ពិត​ហនុមាន​មាស ​២០១៩​ លើក​នេះ ​ពិត​ជា​ឆ្លើយ​តប​ទៅ​នឹង​គោល​បំណង ​និង​សំណូមពរ​ភារកិច្ច​​លើ​ការ​ងារ​ ហ្វឹ​កហ្វឺ​នស្រប​នឹង​ផែន​ការ​ដែល​បាន​ដាក់​ចេញ ​ក្នុង​នោះ​រំពឹង​នឹង​ទទួល ​បាន​បទ​ពិសោធន៍​ជាក់ស្តែង​ លើ​ការងារ​មួយ​ចំនួន​ដូច​ជា៖ ​ពង្រឹង​សមត្ថភាព​ជំនាញ​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​ពល​ទាហាន​ កង​ទ័​ពជើងគោក​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​កិច្ចការ​ពារ​បូរណភាព​ទឹក​ដី​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត។​ ​ត្រួត​ពិនិត្យ​ វាស់​ស្ទង់​ និង​វាយ​តម្លៃ​សមត្ថភាព​របស់​យោធិន​យើង​ ក្រោយ​ពី​ការ​ហ្វឹក​ហ្វឺន​នៅ​តាម​បណ្តា​សាលា ​និង​កង​ឯកភាព​រួច​។​ លើក​កម្ពស់​គុណភាព​ការងារ ​និង​ផ្តល់​ចំណេះ​ដឹង​លើការ​ងារ​សេនា​ធិការ ​ក្នុង​ការ​ធ្វើ​សម​យុទ្ធ ​ដល់​កម្ម​សិក្សា​ នាយ​ទាហាន​សេនាធិការ​ក្នុង​ការ​សហការ​ រវាង​ប្រភេទ​ទ័ព ​និង​ទ័ព​ជំនាញ ​ក្នុង​ពេល​ហ្វឹកហ្វឺ​ន​ ក៏​ដូច​ជា​ក្នុង​ពេល​ប្រយុទ្ធ​ ជា​ពិសេស​ធ្វើឱ្យ​កាន់​តែ​ប្រទាក់​ក្រឡា​គ្នា​ និង​កាន់​តែ​ប្រសើរ​ឡើង​ រវាង​ការ​ងារ​ត្រៀម​ប្រយុទ្ធ​ ប្រយុទ្ធ​​ជាមួយ​នឹង​ការងារ​ធានា​។​ បន្ថែម​ពី​នេះ ​ព្រឹត្តិការណ៍​នេះ ក៏​​បាន​បង្ហាញ​អំពី​ការ​រួប​រួម​សាមគ្គី​សហការ​ជា​ធ្លុង​មួយ​ របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ ដែល​ជា​សសរ​ទ្រូង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ​ស្ថិរភា​ព និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។​ ហើយ​ក៏​ជា​ការ​បញ្ជាក់ ​និង​បង្ហាញ​ឱ្យ​កម្លាំង​អមិត្ត​ដឹង​ថា​ កង​ទ័ព​ជើង​គោក​នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ ទោះជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ ក៏នៅតែ​ស្មោះ​ត្រង់​ការពារ​ និង​គោរព​ដាច់​ខាត​នូវ​បទ​បញ្ជា​របស់​រាជរដ្ឋា​ភិបាល​ ក្រសួង​ការ​ពារ​ជាតិ ​និង​អគ្គ​បញ្ជាការ​ដ្ឋាន​ជា​និច្ច​ដោយ​ឥត​ងាក​រេ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ